ដើរកម្សាន្ដតាមព្រៃភ្នំហត់នឿយខ្លាំង តែអ្នកនឹងចំណេញបានរឿងទាំងនេះមកវិញ

ការដើរ​កម្សាន្ដ​តាម​ព្រៃ​​ភ្នំ​ប្រហែល​ជា​មិនមែន​ជម្រើស​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ធ្វើ​អ្វីៗ ស្រួលៗ នោះទេ ព្រោះ​ដូច​បាន​ដឹង​ស្រាប់ ថ្វីបើ​មាន​ភាព​សប្បាយ​រីករាយ​តែ​ត្រូវ​ចំណាយ​កម្លាំង និង​នឿយ​ហត់ច្រើន។ ប៉ុន្ដែ​អ្នក​ប្រហែល​ជា​មិនបានដឹងទេថា ការ​ដើរ​កម្សាន្ដ​បែបនេះ​ពិត​ជា​ផ្ដល់​​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន។​ តោះមកដឹងទាំងអស់គ្នាបន្ដិចមើលថាមានអ្វីខ្លះ៖

១.ទទួលបានបទពិសោធន៍ថ្មីៗនិងប្លែក

មែនទែនទៅ ឲ្យតែ​ប្រិយមិត្ត​ចាប់ផ្ដើម​សាកល្បង​ទៅធ្វើអ្វីមួយ​ដែល​មិន​ធ្លាប់​ធ្វើពីមុន ច្បាស់ណាស់​ថា​នឹង​ទទួល​បាន​អ្វី​ដែល​ថ្មី​ប្លែក​មក​វិញ​ជាក់​ជា​មិនខាន។ បើយើងមកមើលនូវអត្ថប្រយោជន៍ ទាក់ទង​នឹង​ការ​ដើរ​ព្រៃវិញ គឺ​អាច​ធ្វើឲ្យ​យើង​មាន​ភាព​ក្លាហាន​ជាងមុន និងអាចដោះស្រាយ​បញ្ហា​ដែល​កើត​ឡើងភ្លាមៗ ព្រោះការ​ដើរ​ព្រៃ​គឺ​ដូចជា​ការ​ផ្សងព្រេង​មួយអ៊ីចឹង រឿង​ហេតុ​ខ្លះ​ដែល​កើត​ឡើង​សុទ្ធ​តែ​មិន​អាច​រំពឹង​ទុក​មុន​បាន​ទេ។

មិនតែប៉ុណ្ណោះ អាចឲ្យ​យើង​រៀន​ចេះ​សម្រប​ខ្លួន​ទៅ​តាម​ស្ថានការណ៍​បត់បែន​បាន​យ៉ាង​ល្អ ដូចជា​ធ្លាប់​រស់​នៅ​ទីក្រុង​មាន​កន្លែង​ហូបចុក ងូត​ទឹក និង​គេង​សុទ្ធតែមានភាពអនាម័យ និងផាសុកភាព តែមកដើរ​ព្រៃ​ឡើង​ភ្នំវិញគឺត្រូវ​មើល​តាម​ស្ថានភាព​ជាក់ស្ដែង សម្រប​ខ្លួន​តាមគេ តាម​ឯង​ដែរ​ហើយ។ មួយ​វិញ​ទៀត យើង​ក៏អាច​ស្គាល់​មនុស្ស​កាន់​តែ​ច្រើន និង​បង្កើត​មិត្តភាពថ្មីៗ ផងដែរ។

២.មានសុខភាពល្អ

គ្រប់​គ្នាសុទ្ធ​តែដឹង​ហើយ​មែនអត់​ថាការ​ដើរ​ហាត់ប្រាណ​ជារឿង​មួយដ៏​ល្អសម្រាប់សុខភាព​ ព្រោះ​រាងកាយ​របស់​យើង​មាន​ចលនា​ បញ្ចេញ​ញើស និង​ជាតិ​ខ្លាញ់​ជា​​ដើម។ ហើយ​ប្រសិន​បើ​យើង​ចំណាយ​ពេលខ្លះ​ ទៅ​ដើរ​ព្រៃ​ ស្រូប​យក​ខ្យល់​អាកាសបរិសុទ្ធ ​​អ្វី​ដែល​ទទួល​បាន​គឺមិន​ត្រឹមតែសុខភាពល្អទេ តែ​ថែមទាំង​មាន​​អារម្មណ៍​ស្រស់​ស្រាយ​ជាង​​មុនទៀត។

៣.នៅជាមួយធម្មជាតិ

ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ប្រកបការងារ ឬ​អាជីវកម្ម​ផ្សេងៗ ឬ​ក៏ដូចជាសិស្ស និស្សិត ភាគច្រើន​ពួកគេ​ផ្ដោត​តែលើការងារដែលត្រូវបំពេញប៉ុណ្ណោះ សឹងតែគ្មានពេលតែដើរកម្សាន្ដនោះទេ។ និយាយ​ឲ្យចំ គឺចំណាយពេលភាគច្រើននៅមុខកុំព្យូទ័រនិងទូរស័ព្ទជាដើម។ បែបនេះ ការទៅដើរកម្សាន្ដ តាមព្រៃភ្នំ ពិតជា​ពេលវេលា​ដ៏ល្អ​មួយ ដែល​អាច​ឲ្យ​យើង​ផ្ដាច់​ខ្លួន​ពី​ជីវិត​ក្នុង​ទីក្រុង​មក​នៅ​ជាមួយ​ធម្មជាតិ កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អេឡិច​ត្រូនិច​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព។

៤. កាត់បន្ថយការស្ដ្រេស និងសម្ពាធផ្លូវចិត្ត

បើ​តាម​បទសម្ភាសន៍ខ្លីរបស់ AMS ជាមួយវេជ្ជបណ្ឌិត​ជំនាញ​ខាងផ្លូវចិត្តម្នាក់ បានឲ្យដឹងថា សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ស្រ្ដេស​ច្រើន និង​មាន​សម្ពាធ​ផ្លូវចិត្ត គួរ​តែ​ចំណាយ​ពេល​ដើរ​កម្សាន្ដ​លំហែ​ចិត្ត​ឲ្យ​បាន​យ៉ាងហោចណាស់ ១ ខែម្ដង។ លោកបានណែនាំថា គូរតែទៅដើរកម្សាន្ដតាមព្រៃភ្នំ ឬបោះតង់ ព្រោះ​អាចធ្វើ​ឲ្យអារម្មណ៍របស់អ្នកស្ងប់ និងធូរស្បើយជាងមុន ហើយរុក្ខជាតិ​ពណ៌​បៃតង​នឹង​ជួយ​ព្យាបាល​អ្នក​បាន​មួយ​ផ្នែក​ដែរ។

៥. បង្កើនភាពច្នៃប្រឌិត

ភាព​ច្នៃប្រឌិត​ នរណា​ក៏​មាន​ដែរ គ្រាន់តែ​អ្នកខ្លះគំនិតច្រើនអាចនឹកឃើញ និង​បង្កើត​អ្វី​ដែល​ថ្មីប្លែក​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុង​រយៈពេលខ្លី។ រីឯ​អ្នកខ្លះ​វិញ​ទាល់តែ ចេញ​ដើរ​កម្សាន្ដ​ឃើញ​របស់​ថ្មី បរិស្ថានថ្មី ទើប​មាន​គំនិត។ បែបនេះ​ទើប​អ្នក​ជំនាញ បាន​លើក​ឡើង​ថា អ្នក​គួរ​តែ​ចំណាយពេល​ចេញ​ដើរ​ទៅ​ខាងក្រៅ​ឲ្យ​បាន​ច្រើន​ជា​ពិសេស​កន្លែង​មានធម្មជាតិ​ពណ៌បៃតង ដើម្បី​ឲ្យ​ខួរ​ក្បាល​មិន​ស្ដឹក​ស្រពន់ ចាប់​យក​រួបភាព​បានច្រើន និង​មាន​គំនិត​ថ្មីប្លែកជាងមុន។ អ្នក​ជំនាញ​បាន​លើក​ឡើង​ទៀត​ថា បើ​យើង​ប្រឹង​សំងំធ្វើការនៅតែកន្លែងបិទជិតពេក នោះមិនត្រឹមតែគ្មានគំនិតអ្វីថ្មីទេ តែថែមទាំងស្ដ្រេស និងមានសម្ពាធទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម