ចង់ចូលព្រៃបោះតង់​ឲ្យ​សប្បាយ ហើយសុវត្ថិភាព ស្រីៗគួរត្រៀមខ្លួនបែបណាខ្លះ?

ជាការពិតណាស់ ការចូល​ព្រៃឡើងភ្នំបោះតង់ កំពុង​ក្លាយ​ជា​រឿង​មួយ​ដ៏​ពេញនិយម​សម្រាប់​យុវវ័យ​សម័យ​ថ្មី​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​តែ​វា​មាន​ភាព​សប្បាយ​រីករាយ​បើ​ទោះ​ជា​មាន​ភាព​ហត់នឿយបន្ដិចក្ដី ប៉ុន្ដែ​ទទួល​បាន​នូវ​បទពិសោធន៍​ថ្មី​ប្លែក​មិន​អាច​បំភ្លេច​បាន។ បើក្រឡក​មក​មើល​មិត្តនារីៗវិញ​ការដើរ​កម្សាន្ដ​បែបនេះ​ហាក់​ដូចជា​នៅ​​មាន​ការ​លំបាក​ច្រើន​ជាង​បុរស ក៏ព្រោះ​នៅ​មាន​ភាព​ខ្មាសអៀន​ភ័យខ្លាច ទាំងពីការញ៉ាំ ងូតទឹក ការស្លៀកពាក់ ការគេង និយាយឲ្យចំទៅគ្រប់សព្វមុខ។

បើពិបាកយ៉ាងនេះ ចុះបើចង់ចូលព្រៃបោះតង់ដើរកម្សាន្ដ​ សម្រាប់មិត្តនារីៗ គួរត្រៀមខ្លួនបែបណាទៅ?

តាមរយៈកិច្ចសម្ភាសន៍របស់ AMS ជាមួយកញ្ញា លាង អេង នារីចល័តចរដែលជាអ្នកចូលចិត្ត និងមានបទពិសោធក្នុងការទៅដើរព្រៃឡើងភ្នំ បោះតង់បានឲ្យដឹងថា សម្រាប់​នារីៗ​ដែល​គិត​ថា​ខ្លួន​ស្រឡាញ់​ការដើរព្រៃ ឬ​ក៏ចង់សាកល្បងដែរតែមិនហ៊ានហើយនៅសុញសាញខ្លាចនេះ ខ្លាចនោះអ្វីដែលត្រូវធ្វើដំបូងគេគឺត្រូវបោះចោលនូវទម្លាប់ភ័យខ្លាចស៊ាំញ៉ាំច្រើនចោលឲ្យអស់ ត្រូវមានភាពក្លាហាន និងភាពម្ចាស់ការលើខ្លួនឯង។

ជំហានបន្ទាប់ បើយើងសម្រចចិត្តច្បាស់ហើយថាចង់ទៅដើរផ្សងព្រេងឡើងភ្នំចូលព្រៃ ត្រូវដឹងថាវាមិនងាយស្រួលឡើយ មិនមែនដូចជាការទៅដើរលេងធម្មតាៗ គ្រាន់តែតែងខ្លួនស្អាតៗ ថតរូបបង្ហោះក៏ចប់នោះទេ។ និយាយទៅតាំង​ពីម្ហូបអាហារ កន្លែងគេង កន្លែងងូតទឹកសុទ្ធតែពឹងផ្អែកលើស្ថានភាពជាក់ស្ដែង ព្រម​ទាំង​​អាច​ជួប​នឹង​សត្វ​ល្អិត​ដ៏​គួរ​ឲ្យខ្លាចផ្សេងៗទៀត។ ដូច្នេះហើយ ត្រូវត្រៀមចិត្តថាទៅដើរកម្សាន្ដបែបនេះមិនប្រាកដថាមានតែរឿងរីករាយទេ តែ​ច្បាស់ណាស់ថាអាចនឹងមានឧបសគ្គច្រើនត្រូវជួបប្រទះនិងដោះស្រាយ។

ជាក់ស្ដែង​តាម​បទពិសោធន៍ផ្ទាល់ កញ្ញា លាង អេង បានប្រាប់ថា ធ្លាប់​មាន​ម្ដង​ ពេល​ដែល​ទៅ​ចូល​ព្រៃ​បោះ​តង់​គឺ​បែក​កង់​ម៉ូតូ​ពាក់​កណ្ដាលផ្លូវ​ថែមទាំង​ចំ​ពេល​យប់​ទៀត​ធ្វើឲ្យ​បន្ដ​ដំណើរ​ទៅ​មុខ​មិន​កើត​ត្រូវ​បោះតង់​ដេក​នៅតាម​ផ្លូវ​តែ​ម្ដង។ ចំពោះគម្រោងបានគ្រោងទុកត្រូវប្រែប្រួលទាំងអស់ និងត្រូវយឺតពេល ហើយប្រឈមមុខនឹងការខ្វះស្បៀង។ តែបើទោះមានបញ្ហាក្ដី ក៏កញ្ញា ជាមួយនឹងក្រុមមិត្តភក្ដិជំនះតស៊ូទៅឲ្យដល់គោលដៅ។

មួយទៀត កញ្ញា បានបន្ដថា ភាគច្រើនមនុស្សស្រីគឺតែងមានអនាម័យ និងរៀង​រញ៉េរញៃ​ត្រូវ​ការ​វេច​ខ្ចប់​របស់​របរ​ទៅ​ច្រើន​មុខ​ពេល​ទៅដើរ​លេង​ឬ​ទៅ​ណា​ម្ដងៗ។ បើ​ដឹង​ថា​ខ្លួន​ត្រូវ​ទៅ​ដើរ​ព្រៃ ត្រូវរៀនសម្របខ្លួនទៅតាមស្ថានការណ៍និងយកតែរបស់ណាដែលចាំបាច់ត្រូវប្រើទៅបានហើយ។ បើអ្នកជាមនុស្សឧស្សាហ៍មានបញ្ហា​ក្រពះ ពោះវៀន ជាដើម មុនចូលព្រៃបោះតង់ គួរ​តែ​កុំ​បរិភោគ​ចំណី​ផ្ដេសផ្ដាស។

លើសពីនេះ នារីចល័តចរបានបន្ថែមថាមុននឹងចេញដំណើរទៅបោះតង់ ឬទៅដើរនៅកន្លែងណាមួយ គប្បីស៊ើបសួរព័ត៌មានឲ្យបានច្រើនទាក់ទងនឹងទីតាំងភូមិសាស្រ្ដដែលត្រូវទៅដើម្បីងាយស្រួលដល់ខ្លួនឯងដឹងថាគួរត្រៀមខ្លួនយ៉ាងដូចម្ដេច យករបស់របរអ្វីខ្លះឲ្យសក្ដិសមនឹងតំបន់នោះ។

ជាចុងក្រោយ កញ្ញាបានបន្ដថា ការងារដែលបុរស ៗ អាចធ្វើបានដូចជាការដើរព្រៃ ឡើងភ្នំ បោះតង់នេះតែម្ដង យើងជាស្ដ្រីភេទក៏អាចធ្វើបាន អ្វីដែលសំខាន់ យើងត្រូវមានការតាំងចិត្តខ្ពស់ និងភាពក្លាហានចេះរៀបចំឲ្យបានគ្រប់ជ្រុងជ្រោយជាការស្រេច៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម