ធ្លាប់ឆ្ងល់អត់តើ Zombie មានពិតដែរឬទេ?

ជឿជាក់ថាគ្រាន់តែលឺពាក្យ Zombie ប្រិយមិត្ត​នឹង​នឹក​ឃើញ​ភ្លាម​ទៅ​ដល់​ខ្មោច​ដែល​មាន​រូបរាង​គួរ​ឲ្យ​ខ្លាច​​មាន​ស្បែក​ស្លេកស្លាំង និង​រលួយ​នៅ​លើ​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ។ ខ្លះ​ទៀត​ថែមទាំងមាន​ឈាម​ពាសពេញ​ កែវភ្នែក​ឡើង​ល្អក់​មាន​ធ្មេញមើល​ទៅមុតស្រួច​បន្ដិច និង​ចាប់​ខាំហែក​ស៊ី​សាច់​របស់​សត្វ​ឬមនុស្ស​ណា​ម្នាក់ដែល​នៅ​ក្បែរ​វា​យ៉ាង​សាហាវឃោរឃៅ។

មែនទែនទៅ ពាក្យថា Zombie ត្រូវបានគេសរសេរជាផ្លូវការ​ក្នុងភាសាជាតិ​អង់គ្លេសចាប់តាំងពីឆ្នាំ ១៨១៩​ មកម្ល៉េះ។ តែការប្រើប្រាស់ និងបកប្រែរបស់វាគឺមានភាពខុសគ្នាទៅតាមតំបន់ និងប្រទេស ដោយកន្លែងខ្លះប្រើ​សំដៅទៅលើព្រះ (nzambi) ខ្លះ​ទៀតប្រើសំដៅទៅខ្មោច សាកសព និង​ព្រលឹងជាដើម  (mvumbi)។

ទន្ទឹម​នឹងនេះ​ក៏​មាន​សំនួរ​ជាច្រើន​បាន​ចោទ​សួរ​ថា​តើ​រឿង Zombie ទាំង​ឡាយ​ដែល​យើង​ធ្លាប់​បាន​ទស្សនា​ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​រឿង​ពិត ឬ​គ្រាន់តែ​ជាការ​តាក់តែង និង​បង្កើត​ឡើង​របស់​អ្នក​និពន្ធ ?

យោងទៅ​តាម​កំណាព្យ​ល្បី​មួយ​របស់​​កវី​ជនជាតិ​អង់គ្លេស លោក Robert Southey បាន​រៀបរាប់​ថា Zombie មាន​ពិតប្រាកដមែន ហើយ​វា​សំដៅ​ទៅ​លើ​មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​គ្រូ​អាបធ្មប់ និង​បាត់បង់​​សតិ​អារម្មណ៍ ពោល​មាន​ជីវិត​​រស់រាន អាច​ដើរ រត់​បាន​ប៉ុន្ដែ​គ្មាន​សតិ។

តែ​បើ​តាមការ​ស្រាវជ្រាវ​របស់​អ្នក​ជំនាញ គឺ​មិន​ទាន់​មាន​ភស្ដុតាង​ជាក់លាក់​ណាមួយ​ថា ខ្មោច Zombie ដែល​យើង​គ្រប់​គ្នាបានឃើញក្នុងរឿងភាគ និងខ្សែភាពយន្ដល្បីៗ គឺមានពិតនោះទេ។ ប៉ុន្ដែ​គេ​បាន​រក​ឃើញ​ថា អាការៈជំងឺ​មួយ​ចំនួន​ធ្វើ​ឲ្យរាងកាយរបស់អ្នកប្រែប្រួល និងសកម្មភាព​ប្លែកៗ មើល​ទៅ​ដូចជា​ខ្មោច Zombie ក្នុងរឿងអ៊ីចឹង។

១ ជំងឺឆ្កួតជ្រូក​ គឺ​​ជា​​ជំងឺ​​ដែល​​មាន​​ពាក់ព័ន្ធ​​នឹង​​កោសិកា​ខួរ​ក្បាល។ ដោយអ្នកកើតជំងឺនេះ មានអាការៈ​ដូច​ជា​​ប្រកាច់​​មួយ​​ចំហៀង​​ខ្លួន ពេញ​ខ្លួន​ទាំងមូល ពេលខ្លះ មើលឃើញ​អ្វី​ប្លែក​ពី​អ្នក​ដទៃ​ ឬ​ស្ដាប់​ឮ​អ្វី​ខុសពី​មនុស្សទូទៅ និង​អាច​មាន​រោគ​សញ្ញាប្លែកៗ ទៀត ដែល​មិន​ប្រក្រតី​មើល​ទៅ​ព្រឺក្បាលតែម្ដង។

២ Sleeping Sickness– ជំងឺ​នេះ​បង្ក​ឡើង​ដោយ​ប៉ារ៉ាស៊ីតTrypanosomabrucei។ នៅ​ដំណាក់កាល​ចុងក្រោយនៃ​ជំងឺនេះ គឺ​ប៉ារ៉ាស៊ីត​នឹង​ចូល​ទៅ​លុកលុយ​ខួរ​ក្បាល ធ្វើ​ឲ្យ​អ្នកជំងឺ​ពិបាក​ក្នុងការ​ផ្តោតអារម្មណ៍ ឆាប់ខឹង ការ​និយាយ​ស្ដី​មាន​សភាព​ឆេវឆាវ​ខុស​ធម្មតា និងច្រឡោត។ ហើយ​នៅ​ពេល​យប់​គឺ​មិន​អាច​គេង​លក់ស្រួល និង​អាចសន្លប់ បើធ្ងន់ធ្ងរអាចស្លាប់។ បើអ្នកជំងឺដែលនៅរស់ គឺ​អាច​នឹង​ខូច​ប្រព័ន្ធប្រសាទទៅជាឆ្កួត វិកលចរិក ជាដើម។

៣.  Dysarthria – គឺ​ជាជំងឺ​ដែល​ប៉ះពាល់​ដល់​ការ​និយាយ​របស់មនុស្ស។ វា​នឹង​ធ្វើឲ្យ​ដំណើរការ​ក្នុងប្រព័ន្ធសរសៃប្រសាទខុសប្រក្រតី ដែលធ្វើឲ្យ​ពិបាក​គ្រប់គ្រង​អណ្តាត បបូរមាត់ បំពង់ក ឬសួត និង​ពិបាក​ក្នុងការនិយាយ ដែលយូរៗ ធ្វើឲ្យ​សំឡេង​របស់​យើង​ប្រែទៅ​លែង​ឮ​ដូច​ធម្មតា ស្ដាប់ទៅគួរឲ្យខ្លាចដូច Zombie។

៤. ជំងឺឃ្លង់-វាបង្កឡើងដោយបាក់តេរីមួយឈ្មោះថា Mycobacterium leprae ។ ជំងឺ​នេះ​បណ្តាល​ឱ្យ​ផ្នែកខ្លះ​នៃ​រាងកាយ​ចុះខ្សោយ បាត់​បង់​ញាណ និង​ស្ពឹកស្រពន់​ដែល​ធ្វើ​ឲ្យ​ចលនា​នៃ​ការ​ដើរ​គឺ​មាន​សភាព​យឺតៗ​មួយៗ និង​មាន​ដំបៅ​ស្នាម​ដុំពក​លើ​ស្បែក​មួយ ឬច្រើន អាចមានពណ៌ស ឬ ពណ៌ក្រហម ឬ​ពណ៌ទង់ដែង។ តែ​អ្នក​កើត​ជំងឺនេះ មិនមាន​ការ​ឈឺចាប់​ទេ ព្រោះ​បាត់បង់​ញាណ​អស់​ទៅ​ហើយ។

ក្រៅ​ពី​ជំងឺ​ដែលអ្នកជំនាញបានរៀបរាប់ខាងលើក៏មានការសិក្សាបង្ហាញពី​ថាពីការឆ្លងប៉ារាសិតម្យ៉ាង ដែលធ្វើឲ្យក្លាយទៅជា Zombie និងបានកើតឡើងលើសត្វស្រមោចក្នុងព្រៃរបស់ប្រទេស ប្រេស៊ីល។ ដោយ​សត្វស្រមោចក្នុងតំបន់នោះ បានស៊ីចំផ្សិតដែលមានផ្ទុកនូវប៉ារាសិតម៉្យាង ដែល​អាច​បញ្ជា​ខួរ​ក្បាលរបស់វា និង​ស្រូប​យក​សារធាតុចិញ្ចឹម ឥរិយាបថ​របស់​វា​ចាប់ផ្ដើម​ប្រែប្រួល​ដើរ​បែក​ចេញពីហ្វូង ក្រោយ​មក​ក៏​ដុះ​ផ្សិត​ពី​លើ​ខ្លួន​គួរ​ឲ្យខ្លាច ចុងក្រោយ​ក៏ងាប់។ តែយ៉ាងណា ប៉ារាសិត មិន​ទាន់​អាច​បម្លែង​ខ្លួន និងរស់នៅក្នុងខ្លួនសត្វពាហនៈ និងមនុស្សនៅឡើយទេ​ ពោល​វា​អាច​ឆ្លង​តែ​នៅ​លើ​សត្វ​ល្អិត​ប៉ុណ្ណោះ។

មកដល់​ចំណុច​នេះ សម្រាប់​រឿង Zombie មាន​ពិត​មែន​ឬ​ក៏​អត់គឺ​ទុកឲ្យ​ប្រិយមិត្ត​ជា​អ្នក​សម្រេចចិត្ត​ ព្រោះពិភពលោកនេះពោរពេញដោយអាថ៍កំបាំង រឿងរ៉ាវ​ដែល​យើង​មិនទាន់​ជួប​មិន​ប្រាកដ​ថា​គ្មាន​នោះ​ទេ៕

ប្រភព៖  medicalnewstoday, viroxanimalhealth



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ