ឃើញ​ហើយ​ចង់​ដាំ​ផ្កា​! របៀប DIY ផើង​ផ្កា​ស្ទីល​ប្លែកៗ តែ​ស្អាត​កប់

ការ​ដាំ​កូន​រុក្ខជាតិ​ ផ្កា​ផ្សេងៗ​ ក្នុង​ផើង​ វា​ជា​រឿង​មួយ​កំពុង​ពេញ​និយម​ ដោយ​សារ​តែ​វា​ស្អាត​ និង​អាច​តាំង​លម្អ​ក្នុង​ផ្ទះ​បាន​យ៉ាង​ប្រណិត​។ មិន​តែ​ប៉ុណ្ណោះ​ ការ​ដាំ​ប្រភេទ​រុក្ខជាតិ​បែប​នេះ ក៏​អាច​ជួយ​ឲ្យ​អ្នក​ធូរស្រាល​ពេល​ដែល​បាន​សំឡឹង​មើល​វា​ផង​ដែរ។ ទន្ទឹម​នេះ​ រុក្ខជាតិ​ ផ្កា​ គឺ​ស្អាត​ហើយ​ តែ​ប្រសិន​បើ​មាន​ផើង​ផ្កា​ដ៏​ទាក់ទាញ​ទៀត​នោះ​ កាន់​តែ​ឡូយ។ មក​សាក​របៀប​ DIY​ ផើង​ផ្កា​ប្លែកៗ​ ខាង​ក្រោម​នេះ​មើល៖​

១ គូស​រូប ឬ​បាញ់​ថ្នាំ​ពណ៌​លើ​ផើង

សម្រាប់​អ្នក​ដែល​មិន​សូវ​ពូកែ​ខាង​គូររូប​ទេ ប្រិយមិត្ត​គ្រាន់​តែ​ទិញ​ថ្នាំ​បាញ់​ពណ៌​យក​មក​បាញ់​លើ​ផើង​ផ្កា​ជា​ការ​ស្រេច​ ស្រឡាញ់​ពណ៌​អ្វី​បាញ់​ពណ៌​នោះ​ បាញ់​លាយ​ពណ៌​គ្នា​ក៏​បាន។ ចំពោះ​អ្នក​ដែល​ចេះ​គូររូប​ គឺ​អាច​គូររូប​នានា​ ដូចជា​តុក្កតា រូប​ខ្ជូតៗ ដើម​ឈើ​ទេសភាព​ ជាដើម។ បើ​ពេល​ខ្លះ​មិន​ដឹង​គូរ​អ្វី​អាច​សាក​ឆែក​រកមើល​ក្នុង​អ៊ីនធឺណិត​បាន មាន​ច្រើន​ជម្រើស។​

២ មែក​ឈើ​តូចៗ​ មក​ចង​ធ្វើ​ជា​ផើង

ជំនួស​ឲ្យ​ផើង​ផ្កា​ដែល​លាត​សាមញ្ញៗ​ ធម្មតា​ ប្រិយ​មិត្ត​អាច​សាក​យក​មែក​ឈើ​តូច​ មក​បិតជុំវិញ​ផើង​ផ្កា។ បើ​គិត​ថា​ប៉ុណ្ណឹង​មិន​ទាន់​ពេញ​ចិត្ត​ទេ​ អាច​ចង​បន្ថែម​ខ្សែ​ដើម្បី​លម្អ​ឲ្យ​ស្អាត​។

៣ សំបក​ខ្យង​សមុទ្រ

ប្រិយមិត្ត​ខ្លះ​ អាច​នឹង​ចូលចិត្ត​ដើរ​រើស​សំបក​ ខ្ចៅ ​ខ្យង​ គ្រុំ​ ផ្សេងៗ ​ពេល​ទៅ​ដើរ​លេង​សមុទ្រ​ ហើយ​សំបក​ទាំង​នោះ​នឹង​អាច​យក​មក​បិត​ដើម្បី​ DIY​ ផើង​ផ្កា​ឲ្យ​ស្អាត​ដែរ​។ ដោយ​គ្រាន់​តែ​យក​សំបក​ទាំង​អស់​នោះ​ មក​បិត​ពី​លើ​ផើង​ផ្កា​ បិត​ជា​ជួរ​ក៏​បាន​​ បិត​ឆ្លាស់​គ្នា​ក៏​បាន។

៤ ដង្កៀប​ឈើ​សម្រាប់​កៀប​រូប​ថត​

សម្រាប់​ដង្កៀប​នេះ​ គឺ​អាច​រក​ទិញ​បាន​នៅ​​តាម​ហាង​លក់​សម្ភារ​នានា​ ជា​ពិសេស​ហាង​លក់​ប៊ិច​ សៀវភៅ។ ប្រិយមិត្ត​គ្រាន់​តែ​យក​​វា​មក​កៀប​នៅ​ជុំវិញ​មាត់​ផើង​​ ​ឬ​អាច​បិត​ជាប់​ផើង​តែម្ដង​។ ជាមួយ​គ្នា​នេះ ​បើ​គិត​ថា​ពណ៌​លាត​សាមញ្ញ​ពេក អាច​ទិញ​ដង្កៀប​ដែល​មាន​រូប​តុក្កតា​ស្រាប់ ឬ​ក៏​អាច​យក​មក​ផាត់​ពណ៌​បន្ថែម​ខ្លួន​ឯង​។

៥ រុំ​ខ្សែ​លើ​ផើង​ផ្កា

ខ្សែ​នេះ​ ក៏​មិន​ខុស​ពី​ដង្កៀប​អាច​រក​ទិញ​បាន​នៅ​តាម​ហាង​ផ្សេងៗ។ បន្ទាប់​ពី​ទិញ​ហើយ គឺ​យក​កាវ​ទាន​យក​មក​បាញ់​លើ​ផើង​ផ្កា​ រួច​យក​ខ្សែ​មក​រុំ​ជុំ​វិញ​ផើង​ រុំ​ទាំង​អស់​ក៏​បាន​ រុំ​ពាក់​កណ្ដាល​ក៏​បាន ស្រេច​ចិត្ត​។

៦ ផើង​ផ្កា​ពណ៌​មាស

មិន​មែន​យក​មាស​សុទ្ធ​ទេ​ណា​ កុំ​ច្រលំ​ គ្រាន់​តែ​យក​សន្លឹក​មាស​ដែល​គេ​លក់​តាម​ផ្សារ​សម្រាប់​បិត ឬ​ថ្នាំ​បាញ់​ពណ៌​មាស​យក​មក​បាញ់​លើ​ផើង​ផ្កា​ តាម​ស្ទីល​ដែល​ចូលចិត្ត​គឺ​រួចរាល់​។

៧ សរសេរ​អក្សរ​ផ្សេងៗ​ លើ​ផើង​ផ្កា

ការ​ធ្វើ​បែប​នេះ មិន​សូវ​ជា​ពិបាក​ប៉ុន្មាន​ទេ​ ហើយ​ងាយ​ស្រួល​ទៀត គ្រាន់​តែ​សរសេរ​នូវ​អ្វី​ដែល​អ្នក​គិត​លើ​ផើង​ផ្កា​គឺ​ចប់។ តែ​បើ​ចង់​ឲ្យ​ផើង​ផ្កា​កាន់​តែ​មាន​សម្រស់​ស្អាត​ គួរ​តែ​លាប ឬ​បាញ់​ផើង​ផ្កា​ទៅ​ពណ៌​ស​ជា​មុន​សិន​។ មួយ​វិញ​ទៀត​ បើ​ថា​ខ្លាច​សរសេរ​មិន​ស្អាត​ ប្រិយមិត្ត​ក៏​អាច​ព្រីន​អក្សរ​ជា​ស្ទីកគ័រ​យក​មក​បិត​តែ​ម្ដង​។

៨ យក​ក្រដាស​ឡាំង​​ចាស់ៗ​ កាត់​ជា​រាង​តុក្កតា​

សម្រាប់​ DIY​ មួយ​នេះ​ យើង​អាច​រក​ក្រដាស​ឡាំង​​ចាស់ៗមក​កាត់​ ធ្វើ​ជា​រាង​ត្រចៀក​ ឆ្មា​ ឆ្កែ ខ្លាឃ្មុំ​។​ល​។​ ក្រោយ​មក​ យក​ថ្នាំ​លាប​ពណ៌​ស​ មក​លាប​លើ​ក្រដាស​ដែល​បាន​កាត់​នោះ​ រួច​គូរ​មុខ​មាត់​សត្វ​ទាំង​នេះ​ ហើយ​បិត​ជុំ​វិញ​ផើង​។

៩ ច្នៃ​ដប​ជ័រ​ធ្វើ​ជា​ផើង

នៅ​ពេល​ដែល​ ប្រិយមិត្ត​ញ៉ាំ​ទឹកក្រូច​អស់ កុំ​បោះ​ចោល​ដប​ជ័រ​ទាំង​នោះ​ណា​ ព្រោះ​អាច​យក​មក​ឆ្នៃ​ជា​ផើង​ផ្កា​បាន​យ៉ាង​ស្រស់​ស្អាត​។ ដំបូង​យក​ដប​ជ័រ​ មក​កាត់​ពាក់​កណ្ដាល​ ឬ​តាម​រាង​រៅ​ដែល​ចង់​បាន​ ហើយ​បាញ់​ពណ៌ ឬ​គូររូប​ពី​លើ​ផ្សេងៗ។​

តោះ​កុំ​ភ្លេច​សាក​ DIY ដើម្បី​ឲ្យ​ផើង​ផ្កា​នៅ​ផ្ទះ​របស់​អ្នក​កាន់​តែ​ស្រស់​ស្អាត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។