ដើរ​ចេញ​ក្រៅ​ជឿជាក់​តែ​ម្ដង! អ្នក​សម្បុរ​ខ្មៅ​ស្រអែម​ ទិញ​សម្លៀក​បំពាក់​កុំ​រំលង​ប៉ុន្មាន​ពណ៌​នេះ

កើត​មក​សម្បុរ​ខ្មៅ​ ស​ ឬ​ ស្រអែម​គឺ​វា​អាស្រ័យ​ទៅ​តាម​ធម្មជាតិ និងហ្សែន​របស់​ម្ដាយ​ឪពុក​របស់​អ្នក​។ មែនទែន​ទៅ​ មនុស្ស​មួយ​ចំនួន​ដែល​កើត​មក​មិន​សូវ​មាន​សម្បុរ​ស តែង​មាន​អារម្មណ៍​មិន​សូវ​ជឿ​ជាក់​លើខ្លួន​ឯង​ចេះ​តែ​គិត​ថា ពាក់​ស្លៀក​ពាក់​នេះ​មិន​សម​ នោះ​មិនសម​។ តែ​តាម​ពិត​ទៅ គ្រប់​គ្នា​សុទ្ធ​តែ​ស្អាត​ និង​មាន​ភាព​ទាក់ទាញ​រៀងៗ ខ្លួន គ្រាន់​តែ​ថា​អ្វី​ដែល​សំខាន់ អ្នក​ចេះ​ជ្រើស​រើស​ឲ្យ​សម​នឹង​ខ្លួន​អ្នក។ តោះ​សម្រាប់​អ្នក​សម្បុរ​ខ្មៅ​ស្រអែម​ បើ​ចង់​ទៅ​ទិញ​សម្លៀក​បំពាក់ កាត់រ៉ូប​ ដាច់​ខាត​កុំ​រំលង​ប៉ុន្មាន​ពណ៌​នេះ៖

១ ពណ៌លឿងខ្ចី (Lemon Yellow)

អ្នក​ខ្លះ​អាច​គិត​ថា ពណ៌​មួយ​នេះ​គឺ​ឆើត​ឆាយ​ ធ្វើ​ម៉េច​នឹង​សក្ដិសម​ជាមួយ​មនុស្ស​ដែល​មាន​ស្បែក​ស្រអែម ឬ​ខ្មៅ​ទៅ។ តែ​តាម​ពិត​ពណ៌​មួយ​នេះ ស៊ី​គ្នា​ជា​មួយ​មនុស្ស​ដែល​មាន​ស្បែក​បែប​នេះ​ណាស់ មិន​ថា​អាវ​យឺត​ ឬក៏រ៉ូបស្រមោលសទេ ស្លៀកទៅស្អាតតែម្ដង។

២ ពណ៌ខៀវស្រគាំ (Navy Blue)

វា​ពិត​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​ដែល​មាន​ស្បែក​មិន​សូវ​ភ្លឺ។ ថ្វី​បើ​វា​ជា​ពណ៌​ក្រមៅ​ ដូច​ស្បែក​របស់​អ្នក​ តែ​វា​មិន​បាន​ធ្វើ​ឲ្យ​សម្រស់​របស់​អ្នក​ធ្លាក់​ចុះ​ទេ ថែម​ទាំង​មើល​ទៅ​ស្រស់​ស្អាត​លើក​សាច់​ទៀត​ផង។ សម្រាប់​អ្នក​ដែល​មាន​រាង​ធំ ឬ​ធាត់​បន្តិច​ក៏​ស្លៀក​ពណ៌​នេះ​ នៅ​តែ​សម។

៣ ពណ៌ស (Vivid White)

ពណ៌​ស​ អាច​និយាយ​បាន​ថា​ជា​ពណ៌​ដែល​ពេញ​និយម ហើយ​វា​សាក​សម​ទៅ​នឹង​មនុស្ស​ស្ទើរ​តែ​គ្រប់​ប្រភេទ។​ បើ​ទោះ​ជា​អ្នក​មាន​សម្បុរ​ខ្មៅ រឺ​ស្រអែម​បន្តិច​ ក៏អ្នក​នៅ​តែមើល​ទៅស្រស់​ស្អាត​ និង​ថ្លៃ​ថ្នូរ​ជាមួយ​ពណ៌​មួយ​នេះ​ដែរ។ អ៊ីចឹង​ហើយ កុំ​រំលង​ពណ៌​មួយ​នេះ​ណា។

៤ ពណ៌​ទឹកសមុទ្រស្រាល (Sky Blue)

ចំណែក​ពណ៌​មួយ​នេះ ស្រាល​ស្រទន់ មើល​ទៅ​ថែមទាំង​សុភាព​រាបសា។ បើ​ទោះ​ជា​អ្នក​មាន​សម្បុរ​មិន​ស ក៏​ស្លៀកពាក់​ពណ៌​នេះ ជួយ​ឲ្យស្បែក​អ្នក​រស់រវើក​ដែរ។​

៥ ពណ៌​ផ្កាឈូក (Dusty Pink)

ពណ៌​នេះ​វិញ គឺ​ស្អាត​ខ្លាំង​ ណា​មួយ​វា​ជា​ពណ៌​មួយ​ដែល​មនុស្ស​ស្រី​ចូលចិត្ត​ច្រើនដែរ។ សូម្បី​តែ​អេតមីន ជា​មនុស្ស​កម្រ​ស្លៀក​ពាក់ ពណ៌​ផ្កាឈូក​ តែ​និយាយ​តាម​ត្រង់​ណា ពណ៌មួយនេះ​ពិត​ជា​សក្ដិសម​ឥតខ្ចោះ​ជាមួយ​អ្នក​ដែល​មាន​សម្បុរ​ស្រអែម​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម