ដឹង​អត់​អ្នក​ចូល​ចិត្ត​ចិញ្ចឹម​ឆ្កែ និង​អ្នក​ចូល​ចិត្ត​ចិញ្ចឹម​ឆ្មា មាន​ចរិត​ខុស​គ្នា​បែប​ណា ហើយ​អ្នក​ណា​នៅ​​លីវ​ច្រើន​ជាង?

ការ​ចិញ្ចឹម​សត្វ​មិន​ត្រឹម​តែ​អាច​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​ឲ្យ​យើង​បានទេ ថែម​ទាំង​ជួយ​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​របស់​យើង​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ថែម​ទៀត​ផង។ ថ្ងៃនេះ​យើង​នឹង​មក​និយាយ​ពី​​និស្ស័យ​និង​អត្តចរិត​របស់​អ្នក​ដែល​ចូលចិត្ត​សត្វ​ឆ្មា និង​សុនក ថា​តើ​រវាង​បុគ្គល​ទាំង​ពីរ​ប្រភេទ​នេះ​មាន​អត្តចរិត និង​និស្ស័យ​ខុសគ្នា​យ៉ាង​ដូច​ម្តេច​ខ្លះ?

១. អ្នក​ដែល​ស្រឡាញ់​ឆ្មា

យោង​តាម​របាយការណ៍​នៃ​ចំនួន​មនុស្ស​ក្នុង​បណ្តាញ​សង្គម facebookចំនួន ១៦០,០០០នាក់ នៅ​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា “បុគ្គល​ដែល​ស្រឡាញ់​ឆ្មា​មាន​ឱកាស​នៅ​លីវ​ច្រើន​ជាង​បុគ្គល​ដែល​ស្រឡាញ់​សុនក”។ នេះ​គឺ​ដោយសារ​តែ​អ្នក​ដែល​ស្រឡាញ់​ឆ្មា​ចូលចិត្ត​ធ្វើអ្វី​នៅ​តែ​ផ្ទះ​ដូចជា អាន​សៀវភៅ លេង​ទូរស័ព្ទ ជាដើម។​ហើយ​អ្នក​ដែល​ស្រឡាញ់​ឆ្មាភាគច្រើន​ចូលចិត្ត​ទស្សនា​ភាពយន្​តបែប Fantasy ដែល​នេះ​គឺផ្ទុយគ្នា​ស្រឡះ​ពីអ្នក​ដែល​ស្រឡាញ់​សុនក។

ក្រៅពី​នេះ​ការ​ស្រាវជ្រាវ​ពី​គ្លីនិក McKeown បាន​បញ្ជាក់​ថា ” អ្នក​ដែល​ចូលចិត្ត​ចិញ្ចឹមឆ្មា​ជាមនុស្សដែល​មាន​អារម្មណ៍​ទន់ជ្រាយ និង​ប្រកាន់​ខ្ជាប់​ជាមួយ​នឹង​គំនិត​របស់​ខ្លួនឯង”។

២. អ្នក​ដែល​ស្រឡាញ់​សុនក

អ្នក​ដែល​ចូលចិត្ត​ចិញ្ចឹម​សត្វ​សុនក​ភាគ​ច្រើន​គឺ​ចូលចិត្ត​ធ្វើអ្វី​នៅ​ក្រៅ​ផ្ទះ។ ចូលចិត្ត​មើល​កុន​បែប​ស្នេហា​រ៉ូមែនទិក និង​មាន​ភាគរយ​មាន​គូ​ច្រើន​ជាង​អ្នក​ដែល​ស្រឡាញ់​ឆ្មា។

អ្នក​ដែល​ចូលចិត្ត​ចិញ្ចឹមឆ្មា​ជា​មនុស្សរួសរាយ និង​ចូលចិត្ត​ចូលរួម​ក្នុងសង្គម​ច្រើន​ជាង​អ្នកស្រឡាញ់​ឆ្មា។ ក្រៅ​ពីនេះ​អ្នកដែល​ចូលចិត្ត​សុនក​ច្រើនតែ​ជា​មនុស្សដែល​ពូកែ​ក្នុង​ការ​រកលុយ តែ​ក៏ពូកែ​ចាយលុយ​ដូចគ្នា។ នៅ​ពេលដែលគេ​ត្រូវការសម្រេច​ចិត្តលើអ្វីមួយ​គេ​នឹង​ប្រើ​ពេលវេលា​នោះក្នុង​ការ​សម្រេច​ចិត្តនោះនៅ​ជាមួយ​នឹង​សុនករបស់គេ។

៣. ចុះ​បើ​ស្រឡាញ់​ទាំង​ពីរ​វិញ?

ផ្អែក​លើ​ការ​សិក្សា​ស្រាវជ្រាវ​នៅ​ក្នុង​ឆ្នាំ ២០១៥ ដោយ Samuel D Gosling ដែល​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ទៅ​លើ​បុគ្គល​ដែល​ស្រឡាញ់​ឆ្មា និង​បុគ្គល​​ដែល​ស្រឡាញ់​សុនក​មាន​អត្តចរិត​ខុសគ្នា​យ៉ាង​ណានោះ ដោយ​ផ្អែក​ទៅ​លើ​ចំណុច​ទាំង៥ ធំៗ​គឺ បុគ្គលិក​លក្ខណៈ​ខាង​ក្រៅ ទំនាក់ទំនង ការ​ទទួល​យក​បទពិសោធន៍ ការ​ដឹង​ខុស និង ភាព​មិន​នឹងនរ​ខាង​ផ្លូវ​អារម្មណ៍។ ការ​សិក្សា​នេះ​បានរកឃើញថា​ចំពោះ​មនុស្ស​ដែល​ស្រឡាញ់​ទាំង​សត្វឆ្មា និង​សុនក គឺជា​មនុស្ស​ដែល​បើក​ចិត្ត​ទទួល​យក​បទពិសោធន៍​ថ្មីយ៉ាង​ឆាប់រហ័ស។ ចំណែក​ឯបុគ្គល​ដែល​មិន​ចូលចិត្ត​ទាល់តែសោះ គេជា​មនុស្ស​ដែលមាន​របៀប​វិន័យ មាន​ភាព​ច្បាស់លាស់ តែ​មិន​ងាយ​បើកចិត្ត​ទទួលយក​បទពិសោធន៍​ថ្មីៗ​នោះ​ទេ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម