បន្ទប់​គេង​តូច​មិន​ដឹង​ធ្វើ​​ម៉េច​ស្អាត​មែន​ទេ?​ មក​សាក​រៀប​តាម​ Style ​ ទាំង​នេះ​ល​មើល​

កន្លែង​គេង​​ពិត​ជា​សំខាន់​ណាស់ ព្រោះ​ថា​អ្នក​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​ក៏ ​៤​ ​ទៅ​ ​៥​ ​ម៉ោង​សម្រាប់​គេង​ដែរ​ក្នុង​នោះ​ដែរ​។ ប្រសិន​បើ​អ្នក​ជា​មនុស្ស​ចូលចិត្ត​សំងំ​ក្នុង​ផ្ទះ​ទៀត​ ​កាន់​តែ​ត្រូវ​ធ្វើ​ឲ្យ​មាន​របៀប​ស្អាត​ និង​សណ្ដាប់​ធ្នាប់​ ដើម្បី​ឲ្យ​មាន​អារម្មណ៍​ស្រស់​ស្រាយ​ល្អ​។ សម្រាប់​បន្ទប់​ដែល​មាន​ទំហំ​តូច​ ត្រូវ​តែ​ចេះ​ពី​របៀប​​រៀបចំ​កុំ​ឲ្យ​មើល​ទៅ​ស្មុគស្មាញ​។

តោះ​បើ​មិន​ដឹង​គួរ​រៀប​ចំ​បែប​ណា​សាកល្បង​មក​មើល​ Style ខាង​ក្រោម​នេះ​ ប្រហែល​ជា​ប្រិយមិត្ត​អាច​នឹង​ពេញចិត្ត​ក៏​ថា​បាន​៖

១ ​សម្រាប់​បន្ទប់​ដែល​មាន​បង្អួច​បែរ​ចេញ​ខាង​មុខ

សម្រាប់​បន្ទប់​បែប​នេះ អ្នក​គួរ​តែ​ដាក់​គ្រែ​នៅ​ជាប់​បង្អួច​តែ​ម្ដង​ ព្រោះ​ថា​អាច​មើល​ទេសភាព​ពេល​រាត្រី​បាន​យ៉ាង​ស្រួល​​។ ក្រោក​ពី​គេង​ក៏​មាន​អារម្មណ៍​ថា​ស្រស់​ស្រាយ​ ដោយ​សារ​តែ​មាន​ពន្លឺ​ព្រះ​អាទិត្យ​ចាំង​ចូល​មកកម្ដៅ​ពេល​ព្រឹក​ព្រលឹម​ គឺ​ល្អ​សម្រាប់​សុខភាព​ និង​ស្បែក។ ក្រៅ​ពី​នេះ​អាច​រៀប​ចំ​តុ​តូចសម្រាប់​ធ្វើ​ការ​ ឬ​រៀន​នៅ​ក្បែរ​គ្រែ​ រីឯ​ទូ​ខោអាវ រៀប​នៅ​ចុង​គ្រែ​បាន។​​

២ ​តុប​តែង​ដាក់​ក្ដារ​ជំនួស​ឲ្យ​គ្រែ

អ្នក​ខ្លះ​គឺ​ចូលចិត្ត​ដេក​លើ​កន្លែង​ដែល​ទាបៗ អ៊ីចឹង​ប្រិយមិត្ត​មិន​ចាំ​បាច់​​ដាក់​គ្រែ​ក៏​បាន​ជំនួស​មក​វិញ​ដាក់​នូវ​បន្ទះក្ដារ​រួច​ដាក់​ពូក​ពី​លើ។ ចំពោះ​ ​តុ​ ​ទូ​ គួរ​តែ​ទិញ​តូចៗល្មម​ឲ្យ​សម​ជាមួយ Style ទាបៗដូចគ្នា។​

៣ ដាក់​ទូ​ផ្សេងៗ​ ជាប់​ជញ្ជាំង

មិន​ចង់​មើល​ទៅ​រញ៉េរញ៉ៃ​ខ្លាំង គឺ​អាច​ទិញ​ទូ​ផ្សេងៗ​ ដែល​រៀប​ជាប់​ជញ្ជាំង​តែ​ម្ដង​ សូម្បី​តែ​កញ្ចក់​ឆ្លុះ​មុខទូរទស្សន៍​ជា​ដើមក៏​ព្យួរ​ឲ្យ​អស់។ រៀប​ចំ​ដូច្នេះ​ ​ប្លែក​ស្អាត​ ហើយ​ទូលាយ​ទៀត​។

៤ គ្រែ​ដាក់​ជាប់​ជញ្ជាំង​ តុ​ធ្វើ​ការ​ទល់​មុខ​បង្អួច

ទិញ​គ្រែ​តូច​មួយ​ដាក់​ជាប់​ជញ្ជាំង​រៀប​ចំ​កម្រាល​ពូក​ឲ្យ​បាន​ស្អាត​បាតចំណែក​តុ​ធ្វើ​ការ ឬ​រៀន​ដាក់​ទល់​មុខ​បង្អួច​ធ្វើ​ការ​បណ្ដើរ ឬ​រៀន​បណ្ដើរ​ ​ហើយ​មើល​ទេសភាព​ពិត​ជា​គិត​ឆាប់​ចេញ​។ ​រៀប​ចំ​អ៊ីចឹង​ទៅ​ក៏​ស្អាត​ម៉្យាង​ដែរ​។

៥ ដាក់​ពូក​លើ​ឥដ្ឋ​

នេះ​សាមញ្ញៗ​ ងាយៗ​ តែ​ម្ដងមិន​ចាំ​បាច់​ក្ដារ​ មិន​ចាំ​បាច់​គ្រែ ដាក់​ផ្ទាល់​ឥដ្ឋ​តែ​ម្ដង។ ​បន្ថែម​ តុ​ ​កញ្ចក់​ ​តូច​មួយ​មាន​របស់​របរ​ដាក់​តាំង​បន្តិច​បន្តួចឯ​សម្លៀក​បំពាក់​បត់​ទុក​ដាក់​ក្បែរៗនោះ​ជា​ការ​ស្រេច​។

បន្ថែម​ពី​ការ​រៀប​ចំ​តុបតែង​ខាង​លើ​ ប្រិយមិត្ត​ក៏​អាច​ដាក់​អំពូល​ភ្លើង​តូចៗ​ របៀប​ជា​ខ្សែ​ ឲ្យ​កាន់​តែ​មើល​ទៅ​បន្ទប់​គេង​កាន់​តែ​ប្លែក​ទាក់​អារម្មណ៍​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​