លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ទាក់ទិន​នឹង​ជំនាញ​សិល្បៈ​បុរាណ ល្ខោន​និយាយ អនុ​ប្រធាន​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​លោក ឯល ប៊ុនណុល បាន​បង្ហាញ​ក្ដី​បារម្ភ ត្បិត​បច្ចុប្បន្ន​ពុំ​សូវ​មាន​អ្នក​ចូល​ចិត្ត​រៀន ក៏​ដូច​ជា​ចាប់​នូវ​ជំនាញ​សិល្បៈ​បុរាណ​នោះ​ទេ។ យ៉ាង​ណា​មិញ បង្ហាញ​វត្តមាន​ក្នុង​នាម​ជា​គណៈកម្មការ​ត្រួត​ពិនិត្យ​និង​វាយ​តម្លៃ​ពិន្ទុ​បេក្ខភាព​ចូលរួម​ប្រកួត «ល្ខោន​និយាយ» អ្នក​ជំនាញ​ក្នុង​វិស័យ​សិល្បៈ​បុរាណ​រូប​នេះ​បាន​លើក​ឡើង​ចំៗ​យ៉ាង​ដូច្នេះ​ថា៖«ដើម្បី​ឱ្យ​មាន​ធនធាន​មនុស្ស​លើ​ចំណេះ​ជំនាញ ល្ខោន​និយាយ លុះ​ណា​មាន​អ្នក​បន្ត​វេន»។ ត្រង់​ចំណុច​នេះ លោក​ចង់​សំដៅ​ដល់​ការ​ដែល​មាន​សិស្ស​ចូល​រៀន​នូវ​ជំនាញ​មួយ​នេះ ហើយ​ទី​ចាប់​ផ្ដើម​ទៀត​សោត​គួរ​ជា​សាលា​ជាតិ​មធ្យម​សិល្បៈ​ដែល​ជា​ថ្នាល​បណ្ដុះ​ដំបូង​នៃ​ជំនាញ​សិល្បៈ​បុរាណ។

លោកក៏បានលើកឡើងបន្ថែមថា៖ «ចង់អោយមានអ្នកបន្តវេន ទម្រង់សិល្បៈ ល្ខោន ពិសេសទម្រង់សិល្បៈល្ខោននិយាយ បើគ្មានសិស្សចូលរៀន អាចនឹងបាត់បង់អ្នកបន្តវេននាថ្ងៃអនាគត ដើម្បីអោយមានសិស្សចូលរៀន ត្រូវផ្តល់ក្តីសង្ឃឹមដល់ពួកគាត់ ថាតើនៅពេលដែលពួកគាត់រៀនចប់តើគាត់ត្រូវទៅណា ?ហើយធ្វើអ្វី?»។

ជាមួយ​គ្នា គណៈកម្មការ​ឆ្នើម​ដ៏​មាន​សក្ដានុពល​រូប​នេះ​ក៏​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ចូល​រួម​ឱ្យ​បាន​ច្រើន​កុះករ​ពី​សំណាក់​មហាជន​ក្នុង​ស្រុក មិន​ថា​ជា​សិស្ស ពលរដ្ឋ​ទូទៅ ឬ អ្នក​ស្រលាញ់​សិល្បៈ​បុរាណ ក្នុង​ព្រឹត្តិការណ៍​មហោស្រព ល្ខោន​និយាយ នា​ពេល​ខាង​មុខ ពោល​ចាប់​ពី​ថ្ងៃ​ទី ១ ដល់ ថ្ងៃ​ទី ២ ខែ តុលា ឆ្នាំ ២០២៦ (រយៈពេល ២ ថ្ងៃ) ។

ការ​ចូល​រួម​របស់​បង​ប្អូន​ប្រជាជន​ខ្មែរ​គឺ​ជា​ចំណែក​នៃ​ការ​គាំទ្រ តែ​រក្សា ការពារ មរតក​សិល្បៈ​វប្បធម៌​ខ្មែរ​មិន​ឱ្យ​បាត់បង់ សាបសូន្យ ថែម​ទាំង​អាច​បន្ត​ឱ្យ​បាន​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​ថែម​ទៀត​ផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​



Leave a Reply

Your email address will not be published.Required fields are marked *