ភរិយា​ Will Smith កោរ​សក់​អស់​ដោយ​សារ​ជំងឺ​ alopecia,តើ alopecia ជាអ្វី?

ថ្មីៗ​នេះ​លោក Will Smith បាន​ទះ​កំផ្លៀង​លោក Chris Rock នៅ​ក្នុង​កម្មវិធី​ទទួល​ពានរង្វាន់​អូស្កា 2022 ដែល​ធ្វើឲ្យ​ល្បី​កក្រើក​ខ្លាំង​នោះ គឺ​ដោយ​សារ​តែ​លោក Chris Rock បាន​និយាយ​បែប​សើច​ចំអកឡកឡឺយ និង​ប៉ះពាល់​ទៅ​ដល់​ភរិយា​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​ថា​អត់​សក់​។ ​តារា​ស្រី Jada Pinkett Smith ជ្រុះ​សក់​តាំងពី​ឆ្នាំ ២០១៨ មក​ម្ល៉េះ ទើបត្រូវ​​កោរ​សក់​ដោយ​សារ​តែ​ជំងឺ alopecia​។ តើ​ជំងឺ alopecia ឬ​ជ្រុះ​សក់​នេះ​ជា​អ្វី? ហេតុ​អ្វី​ចាំ​បាច់​កោ​រសក់? ថ្ងៃនេះ AMS នឹង​បង្ហាញ​លោកអ្នក​អំពី​មូលហេតុ​ដែល​បង្ក​ឲ្យ​កើត​មាន​ជំងឺ​ជ្រុះ​សក់​នេះ។

ជំងឺ​​​​ជ្រុះ​សក់ ឬ Alopecia គឺ​ជា​ជំងឺ​មួយ​ដែល​តែងតែ​កើត​ឡើង​នៅ​លើ​សក់ ឬ​ជួន​កាល​អាច​កើត​ឡើង​នៅ​ចំ​ផ្នែក​ខ្លះ​នៃ​រាង​កាយ​របស់​មនុស្ស ប៉ុន្តែ​ជា​ទូទៅ​គេ​សម្គាល់​ឃើញ​ថា​វា​កើតឡើង​ជា​ញឹកញាប់​ទៅ​លើ​ស្បែក​ក្បាល ​ដែល​យើង​អាច​សម្គាល់​បាន​ថា សក់​ជ្រុះ​ច្រើន ជ្រុះ​ដុំ​ៗ ឬ​គេ​ហៅ​ម្យ៉ាង​ទៀត​ថា​ទំពែក ឬ​ឆកដុំៗ។​

បើ​តាម​ការ​អះអាង​របស់​លោក គីម កាណែល ជា​ឱសថការី បាន​ឲ្យ​ដឹង​​ជំងឺ​សក់​ជ្រុះ ឬ alopecia នេះ​ថា​វា​គឺ​ជា​ជំងឺ​ម្យ៉ាង​ដែល​កើតឡើង​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​រាងកាយ​ប្រឆាំង​ទៅ​និង​ខ្លួន​ឯង (Auto Immune) ហើយ​ជំងឺ​មួយ​ប្រភេទ​នេះ​ទាក់ទង​ទៅ​និង​ផ្នែក​សក់​នៅ​លើ​រាងកាយ​របស់​មនុស្ស ដែល​វា​បង្ក​ឲ្យ​សក់​អត់​ដុះ​ម្ដុំ​ៗ មាន​ន័យ​ថា​វា​ដូចជា​ឆក​មួយ​កន្លែង​ៗ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ត្រូវ​បង្ខំ​ចិត្ត​កោរ​សក់​របស់​ខ្លួន​ចេញ​ពី​ព្រោះ​ថា​សក់​ចេះ​តែ​បន្ត​ជ្រុះ និង​ទំពែក​កាន់​តែ​ធំ​ទៅ​ៗ។

ខាងក្រោម​នេះ​គឺ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​សក់​ជ្រុះ ឬ​ទំពែក៖

១. ជំងឺ​តំណ​ពូជ៖ ជា​ទូទៅ​វា​កើតឡើង​មក​ពី​ការ​តំណពូជ​របស់​ក្រុម​គ្រួសារ បងប្អូន​តែ​ម្ដង​ដែល​វិទ្យាសាស្ត្រ​គេ​ហៅថា androgenic alopecia​, គេ​កត់​ចំណាំ​រោគ​សញ្ញា​ជំងឺ​នេះ​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​មាន​អាយុ​កាន់​តែ​ច្រើន​ ហើយ​មិន​ថា​បុរស ឬ​ស្ត្រី​សុទ្ធ​តែ​អាច​កើត​ឡើង​បាន​ដូច​គ្នា។

២. ការ​ផ្លាស់​ប្ដូរ​អ័រម៉ូន និង​លក្ខខណ្ឌ​ជីវសាស្ត្រ៖ នៅ​ក្នុង​លក្ខខណ្ឌ​ខ្លះ​ជំងឺ​ជ្រុះ​សក់​នេះ​កើត​ឡើង​មក​ពី​សក់​ដែល​បន្ត​ជ្រុះ​ជា​រឿយ​ៗ ឬ​ក៏​មិន​ប្រក្រតី ដែល​ទាំង​នេះ​អាច​មក​ពី​កត្តា​អ័រម៉ូន​មាន​ការ​ប្រែប្រួល​បន្ទាប់​ពី​ស្ត្រី​ម្នាក់​បាន​សម្រាល​កូន​រួច ឬ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ មួយ​វិញ​ទៀត​គឺ​កើតឡើង​ព្រោះ​តែ​ការ​មក​រដូវ​មិន​ទៀងទាត់ និង​អ្នក​ជំងឺ​មាន​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត​ជាដើម។ ចំពោះ​បញ្ហា​ជីវសាស្ត្រ​វិញ គឺ alopecia នេះ​កើត​ឡើង​ពី​ប្រព័ន្ធ​ស៊ាំ​ប្រឆាំង​ទៅ​និង​រាងកាយ​ខ្លួនឯង (Auto Immune) ដែល​ប្រឆាំង​គល់​សក់ និង​ធ្វើ​ឲ្យ​គល់​សក់​រួម​តូច ខូច​មិន​អាច​ដុះ​ឡើង​វិញ​បាន ដែល​បង្ក​ឲ្យ​តំបន់​ខ្លះ​នៃ​សក់​ក្លាយ​ទៅ​ជា​ឆក​ម្ដុំ​ៗ ឬ​ទំពែក​តែ​ម្ដង។

៣. ការ​ប្រើប្រាស់​ថ្នាំ​គ្រាប់​ផ្សេង​ៗ៖ សក់​ជ្រុះ​មួយ​ចំនួន​ក៏​អាច​កើត​ឡើង​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​គ្រាប់​ផ្សេង​ៗ​ដូចជា ថ្នាំ​ព្យាបាល​ជំងឺ​មហារីក និង​ជំងឺ​រលាក​សន្លាក់​ ជំងឺ​បាក់​ទឹក​ចិត្ត ជំងឺ​បេះដូង និង​ជំងឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ជាដើម។
៤. ការ​ព្យាបាល​ដោយ​កាំ​រស្មី​ទៅ​ក្បាល៖ សក់​របស់​លោកអ្នក​នឹង​មិន​មាន​ការ​ដុះ​ឡើង​វិញ​ដូច​ដើម​ទៀត​ទេ​ប្រសិន​បើ​អ្នក​បាន​ជ្រើស​រើស​ការ​ព្យាបាល​តាម​រយៈ​បាញ់​កាំ​រស្មី​នេះ។

​៥. បញ្ហា​ស្ត្រេស៖ ស្ត្រេស​គឺ​ជា​រោគ​សញ្ញា​មួយ​ដែល​លំបាក​ចំពោះ​មនុស្ស​គ្រប់​គ្នា ដូច្នេះ​ហើយ​មនុស្ស​គ្រប់គ្នា​ពុំ​អាច​ចៀស​ផុត​ពី​ជំងឺ​សក់​ជ្រុះ​ឡើង តែ​អាស្រ័យ​ទៅ​លើ​ច្រើន​ឬ​តិច។

៦. ការ​លេង​ម៉ូត​សក់៖ នេះ​គឺ​ជា​បញ្ហា​មួយ​ដែល​មនុស្ស​ភាគ​ច្រើន​អាច​សម្គាល់​បាន ថា​បន្ទាប់​ពី​លេង​ម៉ូត​សក់​ដូចជា លាប​ថ្នាំ​ពណ៌ អ៊ុត​ត្រង់ រួញ ដែល​ទាំងនេះ​ក៏​អាច​ជា​កត្តា​ដែល​បង្ក​ឲ្យ​សក់​ជ្រុះ​ផង​ដែរ។

ឆ្លើយ​តប​ទៅ​សំណួរ​ដែល​ថា​តើ​យើង​អាច​ព្យាបាល​ជំងឺ​សក់​ជ្រុះ​នេះ​បាន​ទេ? ឱសថការី រូបនោះបាន​បក​ស្រាយ​ប្រាប់​ក្រុម​ការងារ​ AMS ថា​ចំពោះ​ការ​ព្យាបាល​គឺ គ្រូពេទ្យ​មួយ​ចំនួន​បាន​ជ្រើសរើស​វិធីសាស្ត្រ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​ប្រព័ន្ធ​ភាព​ស៊ាំ ដែល​ថ្នាំ​ប្រភេទ​នេះ​គឺ​អាច​ជួយ​សង្កត់​ប្រព័ន្ធ​ភាព​ស៊ាំ​កុំ​ឲ្យ​មាន​ប្រតិកម្ម​ខ្លាំង​ពេក​ដែល​គេ​ហៅ​ថា immunosuppression ហើយ​និង​ប្រើប្រាស់​ប្រភេទ​ថ្នាំ ស្តេរ៉ល​មួយ​ចំនួន​ដែល​អាច​ជួយ​ប្រឆាំង​​​បញ្ហា​រលាក​បាន។

តែ​យ៉ាងណាមិញ​លោក​ក៏​បាន​និយាយ​ថា​បើ​ទោះ​បី​ជា​អ្នកជំងឺ​ណា​ម្នាក់​បាន​ប្រើប្រាស់​ថ្នាំ​ដែល​ខ្លួន​បាន​រៀបរាប់​ខាងលើ ក៏​មិន​ប្រាកដ​ថា​អាច​ដុះ​សក់​ឡើង​វិញ​បាន​ ឬ​អត់​នោះ​ទេ ហេតុផល​គឺ​អាស្រ័យ​ទៅ​លើ​កត្តា​ជីវសាស្ត្រ​របស់​អ្នក​ជំងឺ​នោះ​តែ​ប៉ុណ្ណោះ ហើយ​ចំពោះ​អ្នកខ្លះ​ក៏​នៅ​តែ​អាច​ដុះ​សក់​បាន​ធម្មតា រីឯ​អ្នកខ្លះ​ក៏​នៅ​តែ​មិន​អាច ដូច្នេះ​ហើយ​វា​មិន​ទាំង​ស្រុង​នោះ​ទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន