ថ្មីៗនេះតារាសម្ដែងស្រីវ័យក្មេងក្នុងប្រទេសចិន Zhao Lusi បានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនសរសើរមិនដាច់ពីមាត់ពីសម្រស់ដ៏ស្រស់ស្អាតលេចធ្លោរបស់នាង។ ដោយរូបនាងបានចូលរួមជាភ្ញៀវកិត្ដិយសក្នុងកម្មវិធី Douyin Wonderful Night នៅឯទីក្រុងប៉េកាំង។



មែនទែនទៅ គ្រាន់តែបង្ហាញខ្លួនជាសាធារណៈភ្លាមឈ្មោះរបស់តារាស្រី Zhao Lusi បានក្លាយជាប្រធានបទក្ដៅត្រូវបានគេលើកយកមកពិភាក្សាពាសពេញលើបណ្ដាញសង្គម Weibo និងផ្សេងៗទៀត។ ក្នុងឱកាសនោះរូបនាងបានស្លៀកឈុតរ៉ូបខ្លីពណ៌សលាយទឹកប្រាក់ មើលទៅពិតជាលេចធ្លោខ្លាំង ដែលមតិជាច្រើនលើកសរសើរថាស្រស់ស្អាតប្រៀបបានដូចកូនក្រមុំតុក្កតា។



ជាមួយគ្នាដែរ Zhao Lusi ក៏បានសម្ដែងលើឆាកតន្ដ្រីដែលកាន់តែធ្វើឲ្យរូបនាងទទួលបានការគាំទ្រស្រែកហ៊ោកញ្ជ្រៀវពីអ្នកចូលរួមទស្សនាក្នុងកម្មវិធីនោះ។ នាងបានសម្ដែងបទ “With You” ឬ “You Ni Zai” ជាភាសាចិន និងបានបង្ហាញក្បាច់រាំដ៏គួរឲ្យស្រឡាញ់ផងដែរ។
គួរបញ្ជាក់ថា Zhao Lusi ជាតារាស្រីចិនវ័យក្មេងម្នាក់ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនទាំងក្នុង និងក្រៅប្រទេស។ ការសម្ដែងប៉ិនប្រសប់ និងរូបសម្បត្ដិស្រស់ស្អាតបានធ្វើឲ្យនាងក្លាយជាតារាស្រីដែលមានឥទ្ធិពលម្នាក់នាពេលបច្ចុប្បន្នក្នុងប្រទេសចិន៕
































Account
Security
Favourite Content