Zhao Lusi ចាប់ផ្ដើមបង្ហាញមុខឡើងវិញ ព្រមទាំងបញ្ចេញវីដេអូដ៏រំជួលចិត្តពីការយកឈ្នះជំងឺធ្លាក់ទឹកចិត្ត

តារាសម្ដែងចិន Zhao Lusi បានបង្ហាញមុខជួបអ្នកគាំទ្រលើកដំបូងកាលពីចុងសប្ដាហ៍កន្លងទៅនេះ ក្រោយមានព័ត៌មានថានាងមានជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ និងរងសម្ពាធគំរាមកំហែងពីសំណាក់អ្នកចាត់ការ។

កាលពីថ្ងៃសៅរ៍ ទី២៥ ខែមករាកន្លងទៅ តារាសម្ដែងស្រីរូបនេះបានចូលរួមកម្មវិធីជួបជុំអ្នកគាំទ្ររៀបចំដោយក្រុមហ៊ុនភេសជ្ជៈមួយនៅទីក្រុងឆឹងទូ ប្រទេសចិន ដែលជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់នាងចាប់តាំងពីការបង្ហាញពីការប្រយុទ្ធនឹងជំងឺធ្លាក់ទឹកចិត្តកាលពីចុងឆ្នាំ២០២៤។

ក្នុងព្រឹត្តិការណ៍នេះដែរ តារាស្រីត្រកូល Zhao បាននិយាយអំពីបញ្ហាសុខភាពរបស់នាងថានាងបានជួបប្រទះរោគសញ្ញានៃការខ្វិននិងការបាត់បង់សមត្ថភាពនិយាយ។ វាពិតជាពិបាកខ្លាំង ប៉ុន្តែឥឡូវនេះ នាងសប្បាយចិត្តដែលអាចឆ្លងផុតគ្រោះថ្នាក់។ នាង​បន្ថែម​ថា មុន​ចូល​ឆ្នាំ​ចិន នាង​ចង់​បង្ហាញគ្រប់គ្នាថានាងកំពុងប្រសើរឡើងហើយ និងបានលួងចិត្តអ្នកគ្រប់គ្នាដែលបានយំដោយសារនាង។

ក្រោយបង្ហាញខ្លួនក្នុងកម្មវិធីនេះ ក្រុមហ៊ុនគ្រប់គ្រងរបស់ Zhao Lusi ក៏បានចេញផ្សាយវីដេអូដ៏រំជួលចិត្តដែលចងក្រងពីដំណើរតស៊ូរបស់តារាស្រីវ័យ ២៦ ឆ្នាំរូបនេះ ដើម្បីជាសះស្បើយពីជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ។ ខ្សែវីដេអូបានបង្ហាញតាំងពីគ្រាដែលនាងអាការធ្ងន់ធ្ងរ ទាំងពេលដែលនាងយំ និងមិនអាចកម្រើករាងកាយបានធម្មតាបាន ដោយស្ទើរតែមិនអាចញ៉ាំ និយាយ ឬដើរបានដោយខ្លួនឯង រហូតដល់ស្ថានភាពរបស់នាងចាប់ផ្ដើមប្រសើរឡើងក្រោមការមើលថែយ៉ាងជិតស្និទ្ធពីមនុស្សជុំវិញខ្លួន។

https://youtu.be/s65uNLXGfVM

ការ​បញ្ចេញ​វីដេអូយ៉ាងលម្អិតអំពីអាការរបស់ Zhao Lusi បាន​បង្ក​ឱ្យ​មាន​ប្រតិកម្ម​ចម្រុះ​​តាម​អ៊ីនធឺណិត ដោយអ្នក​គាំទ្រ​ខ្លះ​សាទរ​ចំពោះ​ភាព​ក្លាហាន​របស់​នាង ខណៈ​អ្នក​ខ្លះ​ទៀត​រិះគន់​ក្រុមហ៊ុនដោយ​ចោទ​សួរ​ថា តើ​សម​ស្រប​ឬទេដែលត្រូវ​ចែករំលែក​រូបភាព​ឯកជនរបស់នាង​បែប​នេះ។ ទន្ទឹម​នឹង​នេះ​ដែរ មាន​មនុស្ស​ជា​ច្រើន​បានសរសេរពាក្យ​ជូនពរ​យ៉ាង​អស់ពី​ចិត្ត​ឱ្យតួឯកស្រីរឿង “ប្រវត្តិស្នេហ៍ឈិនឈានឈាន” បាន​ជា​សះស្បើយ​ពេញលេញផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ”

នរណាក៏ធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការងារដែរ ក៏ប៉ុន្តែអ្នកបើកយន្តម្នាក់នៅក្នុងចក្រភពអង់គ្លេស បានរំសាយភាពធុញទ្រាន់នេះទៅជាស្នាដៃដ៏ប្លែកមួយ ដោយបានចំណាយពេលជាង ២ ម៉ោងនៅលើផ្ទៃមេឃដើម្បី

​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា

កុយ អេនណា ជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ បវរកញ្ញា ហើយ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ស្រី​ដែល​មិន​ចេះ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​ទេសចរណ៍​ខ្មែរ​គ្រប់​ខេត្ត​ក្រុង

ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ពីបទប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងក្នុងការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិ។ នេះជាចំណាត់ការផ្លូវ

អ៊ីតាលី ប្រទេសដំបូងគេដែលអនុញ្ញាតឱ្យបុគ្គលិកសុំច្បាប់ឈប់សម្រាកមើលថែសត្វចិញ្ចឹមឈឺដោយទទួលបានប្រាក់ឈ្នួល

ប្រទេសអ៊ីតាលីបានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានចែងជាផ្លូវការនូវសិទ្ធិរបស់បុគ្គលិកក្នុងការសុំច្បាប់ឈប់សម្រាកដើម្បីមើលថែសត្វចិញ្ចឹមមានជំងឺ ដោយនៅតែទទួលបានប្រាក់ឈ្នួល។

ដាណែត មេក្រុមរាំ OMG កំពុងវិវឌ្ឍន៍ខ្លួនទៅជាមេក្រុមហ៊ុន Agency

​ក្រុម​រាំ OMG ដ៏​ល្បី​ដែល​មាន​បទពិសោធន៍​ជាង ១០ ឆ្នាំ និង​ធ្លាប់​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយទទួល​បាន​ជោគជ័យ​ថែម​ទៀត​ផង កំពុងតែ​បោះជំហ៊ាន​ថ្មី​លើ​វិស័យ​សិល្បៈ​ដដែល តែ​ជា​ជំនាញ​ដ៏​ល្អ។ ដោយ​មិន​ចង់​ទុក​ចោល​បទពិសោ

មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s

កាលពីថ្ងៃទី១៤ ខែកក្កដានេះ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានដាក់ដេញថ្លៃគ្រោងឆ្អឹងផូស៊ីលដាយណូស័រ Tyrannosaurus rex ក្នុងទីក្រុងញូវយ៉ក ដោយបានលក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ ក្លាយជាគ្រោងឆ្អឹងថ្លៃបំផុត

ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ទី​បំផុត​ឆាក​បវរកញ្ញា​អន្តរជាតិ ដែល ជូរី ល្អហួស នឹង​តំណាង​ឲ្យ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឲ្យដឹងហើយ។ ដោយ​យុវតី​រូប​នេះ​ត្រូវ​បាន​តែងតាំង​ឲ្យ​ចូលរួម​ប្រកួតប្រជែង Miss Teen icon international 2026 ដែល​ជា​ជា​វេទិកា​ដ៏​

កូនចិញ្ចឹមខ្មែររបស់ Angelina Jolie និងប្អូនស្រីប្រកាសតាមកាសែត ស្នើសុំឈប់ប្រើប្រាស់នាមត្រកូលឪពុកជាផ្លូវការ

Maddox និង Zahara កូនចិញ្ចឹមរបស់ Angelina Jolie និង Brad Pitt ដែលពួកគេបានទទួលចិញ្ចឹមបីបាច់កាលពីពេលនៅរស់នៅជាប្តីប្រពន្ធជាមួយគ្នា បានដើរទៅមុខមួយជំហានទៀតក្នុងការបំពេញនីតិវិធីដើម្បី

ក្រសួង​ប្រើធម៌​ក្ដៅដល់​​អាជីវករ​ជួល​ឈុត​បុរាណ​ច្នៃ​ខុស​ទម្រង់​ដើម និង​ការប្រើកំណាត់សម្លៀកបំពាក់​​ថៃ

ក្រសួង​បាន​ចាប់​ផ្ដើម​ប្រើ​ធម៌​ក្ដៅ​ដល់​អាជីវករ​ដែល​ប្រកប​របរ​ជួល​ឈុត​បុរាណ​ក្នុង​ខេត្ត​សៀមរាប​ដែល​ច្នៃ​ខុស​ទម្រង់​ដើម និង​ប្រកាស​បិទ​ការ​ប្រើប្រាស់​កំណាត់​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ថៃ យ៉ាង​យូរ​ត្រឹម​ដើម​ឆ្នាំ ២០២៧។

ប្រេន ALmée Couture បានបង្ហាញខ្លួនក្នុងកម្មវិធី Bilibili World នៅចិន គ្រងដោយព្រះនាង ជេនណា

សិល្បករ និង​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា បាន​ចូលរួម​កម្មវិធី Bilibili World ឆ្នាំ ២០២៦ កាលពី​ថ្ងៃ ១០ ខែ​កក្កដា ឆ្នាំ ២០២៦ កន្លង​ទៅ​នៅ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​ជាតិ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ ទ្រង់​ទទួល​បាន​ការ​ចាប់

Leave a Reply

Your email address will not be published. Required fields are marked *