Yuqi បានចាប់យកឱកាសថ្មីក្នុងតួនាទីជាផលិតករ អ្នកនិពន្ធទំនុកច្រៀង និង អ្នកនិពន្ធទំនុកភ្លេង សម្រាប់ក្រុមចម្រៀងបុរសរួមទីភ្នាក់ងារ Cube Entertainment សម្រាប់ឱកាសបង្ហាញខ្លួនជាថ្មីរបស់ NOWADAYS ដែលផ្លាស់ប្ដូរឈ្មោះមកជា NOWZ ជាមួយនឹងបទ Fly to the Youth។

ស្នាដៃដែលជាការងារក្រៅក្រុមដំបូងបង្អស់របស់ Yuqi នេះ នឹងចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា នេះ ដោយនាងបានរៀបរាប់ពីចម្រៀងសម្រាប់តារាប្រុសទាំង ៥រូប រួមមាន Hyunbin, Yoon, Yeonwoo, Jinhyuk, និង Siyoon ថា៖ “ខ្ញុំបានគិតច្រើនអំពីបទចម្រៀងប្រភេទណាដែលសក្តិសមនឹង NOWZ បំផុត។ ពួកគេបានផ្ដល់ឱ្យខ្ញុំនូវអារម្មណ៍របស់យុវវ័យ ដែលខ្ញុំពិតជាចូលចិត្ត។ ខ្ញុំតាំងចិត្តធ្វើចម្រៀងនេះទុកជាកាដូសម្រាប់ពួកគេតែម្ដង”។
តារាស្រីវ័យ ២៥ឆ្នាំរូបនេះ បានរៀបរាប់បន្ថែមពីចម្រៀងពីអាល់ខ្នាតតូចទី ១ គឺ IGNITION របស់ក្រុម NOWZ ថា Fly to the Youth គឺជាចម្រៀងដែលផ្ដោតលើប្រធានបទសម្រាប់យុវវ័យតែម្ដង និងចង់បង្ហាញអំពីសេរីភាព និងចង់ឱ្យយុវវ័យចេះរំដោះខ្លួនពីទុក្ខលំបាក។

គួរឱ្យដឹងផងដែរថា កន្លងមក Yuqi មានឈ្មោះល្បីល្បាញជាអ្នកនិពន្ធរួចស្រាប់ទៅហើយ ដោយមួយខែៗ តារាខេប៉ុបសញ្ជាតិចិនរូបនេះ អាចរកចំណូលពីស្នាដៃចម្រៀងប្រមាណ ១ពាន់លានវ៉ុន ប្រមាណ ៧៣ម៉ឺនដុល្លារអាមេរិក ក្នុងនាមជាម្ចាស់កម្មសិទ្ធិបញ្ញា។ ទន្ទឹមគ្នានេះ មិត្តរួមក្រុម Soyeon ធ្លាប់បានឱ្យដឹងថា Yuqi ថែមទាំងអាចរកប្រាក់ចំណូលពីការងារតែមួយដែលធ្វើនៅក្នុងប្រទេសចិន ខ្ពស់ជាងនៅកូរ៉េខាងត្បូងទៀតផង។
ដូចគ្នាដែរ ការងារជាមួយនឹងក្រុមបុរស NOWZ នៅគ្រានេះ គឺជាចំណុចរបត់ថ្មី និងគួរឱ្យចាប់អារម្មណ៍ ដែលអាចនាំឱ្យតារា Yuqi កាន់តែទទួលបានជោគជ័យបន្ថែមទៀត នៅលើវិថីខេប៉ុប៕























Account
Security
Favourite Content