ឆ្នាំនេះ ស៊ីន យូប៊ីន ដែលជាតារាស្រីខ្មែរតែម្នាក់ បានមានវត្តមាននៅមហោស្រពភាពយន្តទីក្រុងកាន ប្រទេសបារាំង លើកទី ៧៦។ ពេលបង្ហាញវត្តមាននៅទីនោះ តារាស្រីវ័យ ២៦ ឆ្នាំរូបនោះ បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកកាសែតដែលបានទៅផ្តិតរូបភាព និងព័ត៌មាននៅទីតាំងផ្ទាល់។

ថ្វីត្បិតតែការបង្ហាញខ្លួនរបស់តារាស្រីរូបនោះ មើលទៅពិបាកបន្តិចមែន ព្រោះត្រូវប្រើឈើច្រត់ជាជំនួយ និងមានអ្នកចាំជួយលើករ៉ូបក៏មែន តែរូបសម្រស់ ការស្លៀកពាក់ និងតុបតែងគ្រឿងអលង្ការ ជួយឲ្យនាងឆក់បានការចាប់អារម្មណ៍ពីអ្នកចូលរួមខ្លាំងមិនធម្មតាឡើយ។ យូប៊ីន បានចូលរួមជាភ្ញៀវសម្ពោធរឿង “Monster” នៅមហោស្រពភាពយន្ត Cannes លើកទី ៧៦ ដែលប្រារព្ធឡើងនៅ Palais des Festivals កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៣ នៅទីក្រុង Cannes ប្រទេសបារាំង។
ស៊ីន យូប៊ីន បានជ្រើសរើសឈុតពណ៌ផ្ទៃមេឃបែកប្រផេះ ចោមពុង មានភ្លីច្រើន វែងអូសដីនិងពាក់ស្បែកជើងប៉ាត់តា ដោយសារនាងមានបញ្ហាជើង។ ចំណែកម៉ូដសក់វិញបានលើកមួងឲ្យស្រឡះក។ ការបង្ហាញខ្លួននៅ មហោស្រពភាពយន្ត Cannes លើកដំបូង រូបភាព យូប៊ីន ត្រូវបានសារព័ត៌មានល្បីៗរបស់បរទេសដូចជា Daily Mail, Variety និង The Wrap ជាដើម បានចុះផ្សាយ៕


























Account
Security
Favourite Content