ពិតណាស់ទម្រាំក្លាយខ្លួនជាតារាចម្រៀងខេប៉ុប ម្នាក់ៗត្រូវបានហ្វឹកហាត់លុតដំអស់ជាច្រើនឆ្នាំ ជាពិសេសត្រូវបោះបង់ជីវិតយុវវ័យរបស់ខ្លួនអស់ជាច្រើន ដើម្បីផ្តោតលើការហាត់សម។ បើចង់ចាប់អាជីពជាតារាសម្ដែងក៏ត្រូវហ្វឹកហាត់អស់រយៈពេលយូរដូចគ្នា។ ក្រឡេកមកមើល Yoona សមាជិកក្រុម Girls’ Generation ក៏មិនខុសពីតារាដទៃទៀតដែរ ទម្រាំមានឈ្មោះល្បីដូចសព្វថ្ងៃគឺនាងតស៊ូយ៉ាងខ្លាំង។



ថ្មីៗនេះ Yoona បានបង្ហាញខ្លួនក្នុងកម្មវិធី “Fairy Table” និងបាននិយាយរំឮកបកត្រឡប់ដល់ពេលវេលាដែលនាងក្លាយជាសមាជិកក្រុម Girls’ Generation និងបោះជំហានឈានចូលប្រឡូកក្នុងការសម្ដែង។
តួឯកស្រីរឿង «King the Land» បានទម្លាយថា នាងជាមនុស្សម្នាក់ដែលស្រឡាញ់សិល្បៈតាំងពីនៅវ័យក្មេង។ នាងបានដាក់ពាក្យប្រឡងចូលច្រៀង និងសម្ដែងរឿង ព្រមទាំងថតពាណិជ្ជកម្មផ្សេងៗ ជាច្រើនដង មុនបញ្ចេញមុខជាផ្លូវការជាមួយក្រុមចម្រៀងនារី Girls’ Generation ។ បើគិតទៅ នាងបានដាក់ពាក្យប្រឡងនានាគឺច្រើនជាង ២០០ ដង មានពេលខ្លះនាងក៏ជាប់បានសម្ដែងរឿង ពេលខ្លះក៏មិនជាប់។


តារាស្រីវ័យ ៣៣ ឆ្នាំរូបនេះបន្ដថា នាងជាមនុស្សដែលមានភាពក្លាហានក្នុងការនិយាយ នាងនឹងធ្វើបែបនេះ នាងនឹងធ្វើបែបនោះនៅពេលដាក់ពាក្យចូលប្រឡង។ នៅពេលដែលនាងមិនបានជោគជ័យក្នុងការដាក់ពាក្យប្រឡង នាងក៏មើលបកទៅក្រោយវិញ វាប្រហែលជាសមជាមួយអ្នកដទៃជាង។ នេះជាការបញ្ជាក់ប្រាប់ពី Yoona។
គួរបញ្ជាក់ថា បច្ចុប្បន្ន Im Yoona គឺជាតារាស្រីកូរ៉េម្នាក់ដែលទទួលបានជោគជ័យយ៉ាងខ្លាំង ក្រៅពីជាតារាចម្រៀងដ៏ល្បីល្បាញម្នាក់ នាងក៏ជាតារាសម្ដែងស្រីដ៏ឆ្នើមម្នាក់ផងដែរ។ នាងបានបង្ហាញមុខក្នុងរឿងភាគជាច្រើន និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពិសេសរឿងភាគ ២ ដែលនាងសម្ដែងចុងក្រោយគឺ “King The Land” និង “Big Mouth”៕


























Account
Security
Favourite Content