ថ្មីៗ នេះ រូបភាពចាស់ៗ របស់សមាជិកក្រុម Girls Generation គឺ Yoona ត្រូវបានគេគាស់រំឭក និងយកមកចែកចាយឡើងវិញដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលពីសម្រស់របស់នាង។



Yoona បានបង្ហាញខ្លួនជាមួយក្រុមចម្រៀងនារីល្បី Girls Generation ក្នុងឆ្នាំ ២០០៧ គិតមកទល់ពេលនេះនាងបានបង្ហាញមុខ និងចេញច្រៀងជាផ្លូវការអស់រយៈពេល ១៦ ឆ្នាំមកហើយ និងបានសាងកេរ្ដិ៍ឈ្មោះរាប់មិនអស់ក្នុងវិស័យសិល្បៈខេប៉ុប ព្រមទាំងប្រឡូកក្នុងការសម្ដែងក្នុងរឿងជាច្រើនផងដែរ។ Yoona ត្រូវបានមហាជន និងអ្នកគាំទ្រជាច្រើនចាត់ទុកថា ជាតារាស្រីខេប៉ុបម្នាក់ដែលមានសម្រស់លេចធ្លោខ្លាំងក្នុងចំណោមក្រុមនារីខេប៉ុបជំនាន់ទី ២។


អ្វីដែលធ្វើឲ្យគ្រប់គ្នាមិនសរសើរមិនបាននោះ គឺរូបភាពរបស់ Yoona ក្នុងឆ្នាំ ២០០៨ នៅពេលដែលនាងមានអាយុ ១៨ ឆ្នាំកំឡុងពេលនាងចូលរួមកម្មវិធី KBS Drama Awards គឺពិតជាស្រស់ស្អាត និងលេចធ្លោខ្លាំង បើទោះជាការតុបតែងខ្លួនមិនមើលទៅឆើតឆាយក៏ដោយ ។ ជាពិសេសកន្លងផុតទៅ ១៥ ឆ្នាំ សម្រស់របស់នាងសឹងមិនប្រែប្រួល និងនៅតែក្មេងជាងវ័យខ្លាំង។ នាងក៏ត្រូវបានគេចាត់ទុកជាតារាស្រីខេប៉ុបម្នាក់ដែលគ្មានការកែកុនច្រើន ដោយមុខមាត់របស់នាងមិនមានខុសប្លែកពីទម្រង់ដើមខ្លាំងបើទោះជាពេលវេលាចេះតែរំកិលទៅមុខ។






បច្ចុប្បន្ន តារាស្រីរូបនេះមានវ័យ ៣៣ ឆ្នាំទៅហើយ ប៉ុន្ដែសម្រស់របស់នាងនៅតែលេចធ្លោ និងមិនដែលធ្វើឲ្យទស្សនិកជនខកបំណងជាមួយស្ទីលតុបតែងរបស់នាងឡើយរាល់ពេលចូលរួមកម្មវិធីម្ដងៗ។ នាងតែងតែបង្ហាញខ្លួនជាមួយសម្រស់ដ៏លេចធ្លោរបស់ខ្លួន និងមើលទៅស្រស់ស្អាតជានិច្ច ៕























Account
Security
Favourite Content