នៅថ្ងៃទី១៩ សីហានេះ WAKEONE ដែលជាទីភ្នាក់ងាររបស់ក្រុមចម្រៀងខេប៉ុបនារី IZNA បានប្រកាសជាផ្លូវការ នៃការចាកចេញរបស់ Yoon Ji Yoon ពីក្រុម មានហេតុផលព្រោះបញ្ហាសុខភាព។

នៅក្នុងសេចក្ដីប្រកាសនេះ បានរៀបរាប់ថា៖ “បន្ទាប់ពីបានពិចារណាយ៉ាងយកចិត្តទុកដាក់ Yoon Ji Yoon បានសម្រេចចិត្តបញ្ចប់សកម្មភាពក្រុមរបស់នាង ដោយសារតែហេតុផលទាក់ទងនឹងសុខភាព”។
ទីភ្នាក់ងារបានឱ្យដឹងបន្ថែមថា៖ “ចាប់តាំងពីដើមឆ្នាំនេះមក Yoon Ji Yoon បានផ្ដោតលើការសម្រាក និងព្យាបាលសុខភាព។ ចន្លោះពេលនោះ នាង និងក្រុមហ៊ុនបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅងអំពីគោលដៅសម្រាប់សកម្មភាពការងារនៅក្នុងពេលអនាគត។ ជាលទ្ធផល យើងបានផ្ដល់អទិភាពទៅលើសុខភាពរបស់សិល្បករ និងសម្រេចចិត្តបញ្ចប់សកម្មភាពរួមជាមួយក្រុម”។

ចាប់តាំងពីពេលនេះទៅ IZNA នឹងបន្តដំណើររបស់ខ្លួនជាមួយនឹងសមាជិកត្រឹម ៦នាក់ប៉ុណ្ណោះ គឺ Mai, Bang Jeemin, Koko, Ryu Sarang, Choi Jungeun និង Jeong Saebi ខណៈទីភ្នាក់ងារបានស្នើសុំឱ្យសារធារណជនបន្តគាំទ្រក្រុម អមគ្នានឹងអារម្មណ៍សោកស្ដាយចំពោះការចាកចេញនេះ។
គួរឱ្យដឹងផងដែរថា IZNA គឺជាក្រុមចម្រៀងដែលបានបង្កើតឡើងតាមរយៈកម្មវិធីប្រកួត I-LAND2 របស់ Mnet ដោយបានបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤។ យ៉ាងណាមិញ Yoon Ji Yoon បានផ្អាកសកម្មភាពតាំងតែពីខែកុម្ភៈ ឆ្នាំ២០២៥នេះ ព្រោះតែបញ្ហាសុខភាពទន់ខ្សោយជាគោល៕
























Account
Security
Favourite Content