តារាសម្ដែងប្រុសកូរ៉េមានឈ្មោះល្បី Yoo Ah In កំពុងស្ថិតក្រោមការស៊ើបអង្កេតពីប៉ូលិសទាក់ទិននឹងបទល្មើលប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ អ្វីដែលធ្វើឱ្យក្រុមប៉ូលិសពិបាកនោះ គឺតារាប្រុសរូបនេះហាក់មិនព្រមសហការឱ្យអស់ពីចិត្តទាល់តែសោះ ដោយលោកអវត្ដមានមិនចូលរួមក្នុងការស៊ើបអង្កេតលើកទី ២ ឡើយកាលពីថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២៣ កន្លងទៅ។

រហូតដល់ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២៣ ក្រុមប៉ូលីសស៊ើបអង្កេតក៏បានទម្លាយប្រាប់ពីការមិនចូលរួមសហការរបស់តារាប្រុស Yoo Ah In។ ក្រុមប៉ូលីសបានឱ្យដឹងថា វាពិតជារឿងល្អប្រសិនបើពួកយើងឆាប់បានបញ្ចប់ការស៊ើបអង្កេត ប៉ុន្ដែប្រសិនមិនមានការសហការទេ ពិតណាស់នឹងមានសេចក្ដីប្រកាសក្នុងការចាប់ខ្លួនជាមិនខាន។
គួរបញ្ជាក់ថា តារាសម្ដែងប្រុសវ័យ ៣៦ ឆ្នាំរូបនេះ ត្រូវបង្ហាញខ្លួន និងសហការផ្ដល់ចម្លើយជាលើកទី ២ ទាក់ទិននឹងការស៊ើបអង្កេតរឿងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ប៉ុន្ដែរូបលោកបែរជាមិនចូលរួមដោយសារតែមានក្រុមអ្នកកាសែតច្រើនពេក។


បច្ចុប្បន្ន ក្រុមប៉ូលីសកំពុងរៀបចំកាលវិភាគសាជាថ្មីក្នុងការកោះហៅតារាប្រុស Yoo Ah In មកសហការផ្ដល់ចម្លើយ ប៉ុន្ដែប្រសិនបើលោកនៅតែគេចវេះ ឬធ្វើមិនដឹងមិនឮទៀត ក្រុមប៉ូលីសនឹងស្នើសុំដីការចាប់ខ្លួនជាផ្លូវការតែម្ដង ហើយស្ថានភាពរបស់លោកនឹងកាន់តែធ្ងន់ធ្ងរ ពិបាកក្នុងការស្រោចស្រង់ឡើងវិញលើសដើម៕

























Account
Security
Favourite Content