កាលពីថ្មីៗនេះតារាសម្ដែងប្រុសកូរ៉េ Yoo Ah In បានក្លាយជាប្រធានបទក្ដៅគគុក ត្រូវគេយកមកពិភាក្សាពាសពេញបណ្ដាញសង្គម ដោយសារតែមានមនុស្សយកប្រាក់គប់ចំកណ្ដាលមុខលោកតែម្ដង អំឡុងពេលត្រៀមចូលផ្ដល់ចម្លើយទាក់ទិននឹងការប្រើប្រាស់គ្រឿងញៀន។

បើតាមប្រភពព័ត៌មានកូរ៉េបានឲ្យដឹងថា អ្នកដែលបានយកប្រាក់គប់មុខលោកនោះគឺហាក់មានកំហឹងខ្លាំង និងបានលើកឡើងចំពោះប្រាក់ដែលគប់នោះទុកឲ្យ Yoo Ah In យកវាទៅចាយវាយក្នុងគុកទៅ។ ទោះជាត្រូវបានគេគប់ប្រាក់ចំមុខ តារាប្រុស Yoo Ah In បន្ដនៅស្ងៀមមិននិយាយ ឬបញ្ចេញប្រតិកម្មអ្វីឡើយ។
ក្នុងអំឡុងពេលផ្ដល់ចម្លើយ តារាប្រុសរូបនេះក៏បានសុំទោសសាជាថ្មីម្ដងទៀត ដែលធ្វើឲ្យអ្នកគាំទ្របារម្ភ និងបង្កបញ្ហាច្រើន។ លោកសុំសន្យារនឹងផ្ដល់ចម្លើយពិតប្រាកដនៅពេលសួរចម្លើយ។

បច្ចុប្បន្ន តារាប្រុស Yoo Ah In កំពុងប្រឈមមុខនឹងការចោទប្រកាន់ទាក់ទិនការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ៨ មុខផ្សេងគ្នាចាប់តាំងពីឆ្នាំ ២០២០ មក ដោយសារធាតុញៀនទាំងនោះរួមមាន កញ្ឆា ប្រូប៉ូហ្វុល កេតាមីន ហ្សូលភីឌឹម កូកាអ៊ីន និងផ្សេងៗទៀត។ លោកថែមទាំងត្រូវបានគេចោទប្រកាន់ព្យាយាមបំផ្លាញភស្ដុតាងនានាដែលខ្លួនបានប្រព្រឹត្ដផងដែរ។




លទ្ធផលនៃការស៊ើបអង្កេតបានបង្ហាញថា Yoo Ah In បានប្រើប្រាស់សារធាតុហាមឃាត់ប្រហែល ២០០ ដង។ តារាសម្ដែងដ៏ល្បីរូបនេះបានចំណាយប្រាក់សរុបជាង ៣០ ម៉ឺនដុល្លារលើសារធាតុប្រូប៉ូហ្វុល ដោយមិនរាប់បញ្ចូលសារធាតុហាមឃាត់ផ្សេងទៀតឡើយ។ ចំនួននេះនឹងត្រូវចំណាយក្នុងរយៈពេលប្រហែល ៣ ឆ្នាំគឺពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៣។
គួរបញ្ជាក់ នេះមិនមែនជាលើកទី ១ ឡើយដែលតារាប្រុស Yoo Ah In ត្រូវបានគេគប់ដូច្នេះអំឡុងពេលមកផ្ដល់ចម្លើយ លោកធ្លាប់ត្រូវគេគប់មួយដបម្ដងរួចមកហើយ៕























Account
Security
Favourite Content