តារាម៉ូឌែល YG ៣ រូបកែប្រែវាសនា ក្លាយជាតារាសម្ដែងល្បីក្នុងប្រទេស កូរ៉េ

ផលិតកម្ម YG ត្រូវបានគេចាត់ទុកជាផលិតកម្មដែលបណ្ដុំដោយអ្នកមានសមត្ថភាព មិនត្រឹមតែតារាចម្រៀងខេប៉ុបឡើយ តែសូម្បីតារាសម្ដែង និងតារាម៉ូឌែល ក៏ហាក់មានភាពលេចធ្លោ និងសមត្ថភាពខ្លាំងមិនធម្មតា។ តារាម៉ូឌែល ៣ រូប ដែលមានដើមកំណើតចេញពីផលិតកម្ម YG ឥឡូវកែប្រែវាសនាខ្លួនក្លាយជាតារាសម្ដែងមានឈ្មោះបោះសំឡេងក្នុងប្រទេសកូរ៉េខាងត្បូង។

Nam JooHyuk

តារាសម្ដែងប្រុស Nam JooHyuk ប្រឡូកចូលពិភពសិល្បៈដំបូងជាតារាម៉ូឌែល មានដើមកំណើតក្នុងផលិតកម្ម YG។ ជាម៉ូឌែល YG KPLUS លោកដើរបង្ហាញម៉ូតលើកដំបូងនៅកម្មវិធី SONGZIO Homme 2014 S/S Collection។ លោកបង្ហាញមុខក្នុងរឿងភាគដំបូងមានឈ្មោះថា “Surplus Princess” ក្នុងឆ្នាំ ២០១៤។ លោកមានឱកាសសម្ដែងជាតួឯកក្នុងរឿង “School 2015”។ ជាបន្ដបន្ទាប់លោក បង្ហាញមុខក្នុងរឿងភាគល្បីៗ ដូចជា “Weightlifting Fairy Kim BokJoo”, “Start-Up”, និង “Twenty-Five Twenty-One”។

Byeon WooSeok

មុនទទួលបានភាពល្បីល្បាញ តារាប្រុស Byeon WooSeok គឺចាប់ផ្ដើមអាជីពសិល្បៈជាតារាម៉ូឌែលក្នុងឆ្នាំ ២០១៤ នៅ YG KPLUS។  លោកបានចំណាយពេលវេលារយៈពេលជាង ៩ ឆ្នាំ ទម្រាំទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ និងមហាជន។ លោកបានបង្ហាញមុខក្នុងរឿងភាគជាច្រើនដូចជា៖ “20th Century Girl”, “Strong Girl Nam-Soo” និង “MoonShine” ជាដើម។ រឿងភាគដែលធ្វើឲ្យលោកមានភាពល្បីល្បាញខ្លាំង និងកែប្រែវាសនារបស់លោកសឹងតែមិនជឿ គឺរឿង “Lovely Runner”។ ក្រោយសម្ដែងរឿងភាគមួយនេះ លោកបានក្លាយជាតារាសម្ដែងប្រុសកូរ៉េម្នាក់ដែលទទួលបានចំណាប់អារម្មណ៍ខ្លាំងក្នុងឆ្នាំ ២០២៤ និងទទួលបានការងារជាហូរហែរ។

Jang KiYoung

តារាប្រុស Jang KiYoung ក៏មានដើមកំណើតចេញពីតារាម៉ូឌែលដូចគ្នា។ លោកជាតារាម៉ូឌែលរបស់ YG KPLUS។ លោកចាប់ផ្ដើមប្រឡូកចូលក្នុងវិស័យសម្ដែងរឿងភាគក្នុងឆ្នាំ ២០១៤ ដោយសម្ដែងជាលើកដំបូងនៅក្នុងរឿងភាគ “It’s Okay, That Love”។ ការតស៊ូជាច្រើនឆ្នាំ ក្នុងវិស័យសម្ដែងរឿងភាគធ្វើឲ្យលោកគ្រងបានតំណែងជាតួប្រុសឯកជាប់ៗគ្នា ចាប់តាំងពីឆ្នាំ ២០១៨។ រហូតមកដល់បច្ចុប្បន្ន លោកបានបង្ហាញក្នុងរឿងភាគមិនតិចជាង ២៥ ឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មេរៀនពី BTS ទៅ ARMY៖ «ដួលហើយ ត្រូវក្រោកឈរ» ព្រោះភាពជោគជ័យមិនមែនជាការលោតផ្លោះត្រឹមតែមួយយប់

ពីក្រុមដែលគ្មានអ្នកស្គាល់ធ្លាប់ដើរអង្វរគេឱ្យមកមើលការសម្ដែងរបស់ខ្លួនដោយឥតគិតថ្លៃនៅលើដងផ្លូវមួយនៅទីក្រុង Los Angeles ថ្ងៃនេះក្លាយជាមនុស្ស

ម្ដងនេះ N.John លេងមែនទែនហើយ ដោយសង្ស័យត្រៀមចាប់ដៃជាមួយតារា K-Pop ស្រីរូបនេះ

ជា​ថ្មី​ម្ដង​ទៀត ដែល N.John ធ្វើឲ្យ​អ្នក​គាំទ្រ​ក្រោយ​ប្រកាស​សហការ​ជាមួយ​តារា K-Pop នារី​ទោល បន្ទាប់ពី​មាន​ការ Challenge រាំ​បទ «Pop Out» ជាមួយ​សិល្បករ​កូរ៉េ​ជាច្រើន​រូប​ទាំង​បុរស និង​នារី។ មិន​តែ​ប៉ុណ្ណោះ​តារា​ប្រុស​ដែល​

ត្រចៀកខាងឆ្វេងរបស់ Olivia Rodrigo បាត់បង់សមត្ថភាពក្នុងការស្តាប់ឮជាង ៦០%

មានវត្តមានចូលរួមក្នុងកម្មវិធីវិទ្យុ Kiss FM តារាចម្រៀង Olivia Rodrigo បានផ្តល់បទសម្ភាសន៍ដើម្បីផ្សព្វផ្សាយអាល់ប៊ុម “You Seem Pretty Sad for a Girl So in Love” ដែលទើបតែចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅ

វិលមកសិល្បៈវិញត្រឹម ៦ ខែ Zhao Lusi ក្ដាប់បានកុងត្រាផ្សាយពាណិជ្ជកម្ម ១៤ ប្រេនម្នាក់ឯង

តារាសម្ដែងចិន Zhao Lusi កំពុងតែរីករាយនឹងការងើបឡើងវិញយ៉ាងខ្លាំងក្លានៃអាជីពសិល្បៈ បន្ទាប់ពីបានឆ្លងកាត់ការតស៊ូជាមួយបញ្ហាសុខភាព និងជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រង ដោយនៅក្នុងនោះនាងក្តោបបានកិច្ច

ENHYPEN ត្រៀមវិលត្រឡប់ក្នុងនាមជាក្រុមមានសមាជិក ៦ នាក់លើកដំបូង បន្ទាប់ពីការចាកចេញរបស់ Heeseung

បន្ទាប់ពីមានការសង្ស័យអស់រយៈពេលជាច្រើនខែជុំវិញការចាកចេញរបស់សមាជិកម្នាក់រួចមក ក្រុមចម្រៀងបុរស K-pop ដ៏ល្បីល្បាញ ENHYPEN ត្រូវបានកំណត់ថានឹងធ្វើការវិលត្រឡប់មកវិញជាលើកដំបូងក្នុងនាមជាក្រុម

Tom Holland យល់ថា Owen Cooper ស័ក្តិសមសម្រាប់បន្តវេនតួអង្គ Spider-Man តពីលោក

Tom Holland បានចែករំលែកពីចក្ខុវិស័យរបស់លោកនាពេលអនាគតសម្រាប់តួអង្គ Spider-Man ដោយយល់ថា តារាជំនាន់ប្អូន Owen Cooper ស័ក្តិសមនឹងទទួលបានឱកាសសម្ដែងជាតួអង្គវីរបុរសមួយនេះបន្តពីលោក។

លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អតីត​តារា​សម្ដែង​ប្រុស​លោក ចាន់រិទ្ធ មេធានី ជួប​ការ​លំបាក​ក្នុង​ជីវិត ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី