កាលពីខែ មិថុនា ឆ្នាំ ២០២៣ កន្លងទៅ គូស្នេហ៍ល្បីប្រចាំថៃ Nadech និង Yaya បានធ្វើឱ្យមហាជនជាច្រើនច្រណែនជាមួយភាពផ្អែមល្ហែមរបស់អ្នកទាំងពីរតែម្ដង ដោយ Nadech បានសុំ Yaya រៀបការនៅប្រទេសអ៊ីតាលី ក្រោយមើលចិត្តថ្លើមគ្នាអស់រយៈពេល ១២ ឆ្នាំ។



ទន្ទឹមនេះ អ្នកគាំទ្រជាច្រើនក៏បានរង់ចាំស្ដាប់ដំណឹងល្អរបស់អ្នកទាំងពីរ ទាក់ទិនពេលវេលារៀបមង្គលការ។ ថ្មីៗដែរ Yaya ក៏បានចូលរួមកម្មវិធីមួយក្នុងប្រទេសថៃ និងត្រូវបានអ្នកកាសែតជាច្រើនសួរអំពីរឿងរៀបការ ថាតើគូស្នេហ៍មួយគូនេះពេលណាដឹកដៃគ្នាចូលរោងមង្គល?

ជាការឆ្លើយតប Yaya បានបញ្ជាក់ប្រាប់ថា សម្រាប់ពេលវេលាគឺមិនទាន់ច្បាស់លាស់នៅឡើយទេ និងសុំលាក់សិន។ ប្រសិនជាមានពេលវេលាច្បាស់លាស់មួយ នាងនឹងប្រកាសប្រាប់ដល់មហាជនឱ្យបានដឹង មិនប្រាកដចិត្តថាឆ្នាំក្រោយ ឬក៏ឆ្នាំក្រោយមួយទៀតដោយសារតែអ្នកទាំងពីរសុទ្ធតែកំពុងមមាញឹកជាមួយការងារ។


ជាមួយគ្នាដែរ Yaya បានបញ្ជាក់ទៀតថា ថ្វីបើពេលវេលាមិនទាន់ច្បាស់លាស់មែន តែសម្រាប់ទីតាំងរៀបមង្គលការគឺនឹងធ្វើនៅឯប្រទេសន័រវែស ដែលជាប្រទេសកំណើតរបស់នាង។ ក្រៅពីគម្រោងរៀបមង្គលការ Yaya ក៏បានបង្ហើបថាមានគម្រោងសាងសង់ផ្ទះថ្មីជូនឳពុករបស់នាងទៀតផង៕

























Account
Security
Favourite Content