YangMi ជាតារាសម្ដែងល្បីឈ្មោះម្នាក់ក្នុងពិភពសិល្បៈចិន និងទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរពីសំណាក់អ្នកគាំទ្រនៅក្រៅប្រទេស ខណៈរឿងភាគរបស់នាងសុទ្ធតែមានគុណភាពត្រូវបានគេសរសើរមិនដាច់ពីមាត់។ បន្ទាប់ពីជោគជ័យខ្លាំងក្នុងការងារសិល្បៈ នាងតែងត្រូវបានគេតាមដាន និងសួរជារឿយៗ ទាក់ទិនរឿងស្នេហា តើមានបំណងចង់បើកបេះដូងទទួលអ្នកថ្មី ឬយ៉ាងណា?

យោងតាមប្រភពព័ត៌មានហុងកុង HK01 បានឱ្យដឹងថា YangMi បានទម្លាយពីរឿងក្នុងចិត្តចំពោះរឿងជីវិតស្នេហារបស់នាងក្នុងបទសម្ភាសន៍មួយកាលពីថ្មីៗនេះ។ នាងបានលើកឡើងថា មិនចាប់អារម្មណ៍រឿងមានស្នេហាទៀតឡើយ ខណៈសម្ដីរបស់នាងក៏បានក្លាយជាប្រធានបទក្ដៅគគុកផងដែរ។
YangMi បានបន្ដថា មិនមែនមកពីនាងរវល់រឿងការងារទើបគ្មានពេលគិតរឿងស្នេហាទេ ប៉ុន្ដែនាងមិនចាប់អារម្មណ៍ពីរឿងមានស្នេហាតែម្ដង។ កាលពីមុននាងធ្លាប់ជាមនុស្សដែលមានជំនឿចិត្តលើរឿងស្នេហាប៉ុន្ដែឥឡូវគឺអត់នោះទេ។ មួយវិញទៀត នាងមានរឿងជាច្រើនត្រូវធ្វើជាប្រចាំថ្ងៃ ហើយនាងពិតជាពេញចិត្តជីវិតនៅម្នាក់ឯងខ្លាំងបច្ចុប្បន្ន។



គួរបញ្ជាក់ថា ក្រោយលែងលះជាមួយអតីតស្វាមី Hawick Lau ក្នុងឆ្នាំ ២០១៨ YangMi ធ្លាប់ត្រូវបានគេសង្ស័យថាមានទំនាក់ទំនងជាមួយតារាប្រុស Wei DaXun ប៉ុន្ដែជាលទ្ធរូបនាងបានលើកឡើងថា ជាមិត្ដភក្ដិប៉ុណ្ណោះគ្មានអ្វីលើសពីនេះឡើយ។ ស្របពេលដែលបច្ចុប្បន្ន លោក Wei DaXun ក៏កំពុងមានពាក្យចចាមអារ៉ាមមានស្នេហាជាមួយតារាស្រីផ្សេងផងដែរ។ បើក្រឡេកមើលអតីតស្វាមីរបស់ YangMi លោកក៏កំពុងមានទំនាក់ទំនងស្នេហាថ្មីជាមួយតារាស្រី Li XiaoFeng៕



























Account
Security
Favourite Content