Xingxing តារាប្រុសចិនដែលបាត់ខ្លួនក្នុងប្រទេសថៃ អះអាងថា ខ្លួនជាជនរងគ្រោះពីការជួញដូរមនុស្ស

ក្រោយបាត់ខ្លួនក្នុងប្រទេសថៃ សមត្ថកិច្ចបានរកឃើញតារាសម្ដែងចិ​ន លោក​ Xingxing នៅក្នុងប្រទេសមីយ៉ានម៉ា និងបានបញ្ជូនខ្លួនលោកត្រឡប់ចូលមកកាន់ប្រទេសថៃវិញ បានដោយសុវត្ថិភាព។ ទន្ទឹមគ្នានេះ សាមីខ្លួនបានចេញមករៀបរាប់ពីបទពិសោធន៍ដោយផ្ទាល់ថា ការបាត់ខ្លួនរ​បស់លោកជាអំពើជួញដូរមនុស្ស។

ត្រឡប់ទៅកាលពីថ្ងៃទី៦ ខែមករាកន្លងទៅ សារព័ត៌មានប្រចាំប្រទេសចិន និងប្រទេសថៃបាននាំគ្នាធ្វើការរាយការណ៍ទៅលើករណីបាត់ខ្លួនរបស់តារាសម្ដែងប្រុស​ម្នាក់ មានឈ្មោះពិតថា Wang Xing ដោយហេតុថាក្រុមគ្រួសារមិនអាចទាក់ទងលោកបាន បន្ទាប់ពីតារាប្រុសវ័យ៣១ឆ្នាំរូបនេះ បានទទួលការទាក់ទងឱ្យមកចូលរួមសម្ដែងក្នុងគម្រោងភាពយន្តមួយ នៅឯប្រទេសថៃ។

ក្រោយពីមានរឿងហេតុដូចនេះកើតឡើង គ្រួសាររបស់លោកបានធ្វើការទាក់ទងទៅកាន់កុងស៊ុលចិនដែលស្ថិតនៅក្នុងខេត្តឈៀងម៉ៃ ដើម្បីសហការជាមួយនឹងសមត្ថកិច្ចក្នុងតំបន់លើការស្វែងរកជនបាត់ខ្លួន។ ជាលទ្ធផលសារព័ត៌មាន Channel News Asia បានចុះផ្សាយថា នៅថ្ងៃចន្ទ ទី៦កន្លងទៅ ប៉ូលីសបានរកឃើញខ្លួនលោក Xingxing ស្ថិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានធ្វើសំណុរឿងបញ្ចូនលោកត្រឡប់មកដល់ប្រទេសថៃវិញ នៅមួយថ្ងៃបន្ទាប់។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី៨ ខែមករានេះ Dimsum Daily បានចុះផ្សាយពាក្យសម្ដីរៀបរាប់របស់តារាប្រុសរូបនេះថា លោកត្រូវបានគេជួញដូរនៅក្នុងទីប្រជុំជន Myawaddy ប្រទេសមីយ៉ាន់ម៉ា ជាទីតាំងប្រជុំដោយការឆបោកតាមអ៊ីនធឺណិត។​ Wang Xing បានឱ្យដឹងបន្ថែមទៀតថា ជនដៃដល់បានបង្ខំឱ្យលោកកោរសក់ និងឃាត់ខ្លួនទុកនៅក្នុងអាគារដែលមានជនជាតិចិនចំនួន៥០នាក់ផ្សេងទៀត។

តាមរយៈការបង្ហោះរបស់ Jiajia ដែលអះអាងថា ជាសង្សារបស់តារាប្រុសវ័យ៣១ឆ្នាំរូបនេះ បានរៀបរាប់ថា Xingxing បានធ្វើដំណើរពីសៀងហៃ កាលពីថ្ងៃទី៣ ខែមករា និងមកដល់អាកាសយានដ្ឋានសុវណ្ណភូមិ ប្រទេសថៃ ប្រហែលម៉ោង ៤ ទៀបភ្លឺ ដោយបានធ្វើដំណើរបន្តជាមួយនឹងមនុស្សម្នាក់តាំងខ្លួនជាក្រុមការងារថតកុន ដែលបានមកទទួលលោកដល់ព្រលានយន្តហោះតែម្ដង។ ដោយអាចចូលពិនិត្យ​មើលទីតាំងទូរស័ព្ទរបស់សង្សារខ្លួនបាន នាងរៀបរាប់ថា Xingxing បានធ្វើដំណើរជាង ៥០០គីឡូម៉ែត្រទៀត ទៅកា​ន់ស្រុក Mae Sot ដែលជាព្រំប្រទល់រវាងថៃ-មីយ៉ាន់ម៉ា មុននឹងលែងអាចទាក់ទងលោកបាននៅម៉ោង១២ថ្ងៃត្រង់។

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះព័ត៌មានជាក់លាក់ពីដើមហេតុនៅមិនទាន់មានការផ្សព្វផ្សាយលម្អិតនៅឡើយទេ ដោយក្រុមប៉ូលីសរបស់ប្រទេសថៃរួមដៃគ្នានឹងប្រទេសមីយ៉ាន់ម៉ា កំពុងធ្វើការស៊ើបអង្កេតបន្តលើរឿងក្ដីមួយនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ

មហោស្រពល្ខោននិយាយ ទូទាំងប្រទេស ឆ្នាំ ២០២៦ ចាប់ផ្ដើមស្អែកនេះហើយ

ក្នុង១ ឆ្នាំ មាន​តែ​ម្ដង​ប៉ុណ្ណោះ មិន​បាន​ចូលរួម​ប្រាកដ​ជា​គួរ​ឱ្យ​ស្ដាយ ព្រោះ​ថា​នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​កម្រ​ដែល​កូន​ខ្មែរ​ច្រើន​ជំនាន់​បាន​រួម​គ្នា​គិត​

តើអ្នកដឹងទេថា វត្ថុបុរាណខ្មែរដែលតាំងបង្ហាញក្នុងសារមន្ទីរល្បីៗលើពិភពលោក មួយចំនួនធំជា “បុរាណវត្ថុប្រឡាក់ឈាម” ដែលត្រូវគេលួចចេញពីប្រាសាទយើងនាសម័យសង្គ្រាម…

មុននឹងបានវិលត្រលប់មកកម្ពុជាវិញ រូបចម្លាក់បុរាណខ្មែរជាច្រើនត្រូវបានរៀបចំតាំងបង្ហាញយ៉ាងមានរបៀបរៀបរយ ក្រោមពន្លឺភ្លើងពណ៌មាសក្នុងទូកញ្ចក់នៃសារមន្ទីរធំៗនៅ

សម្លៀកបំពាក់មិនសមរម្យ ដែលមិនគួរស្លៀកពាក់ទៅវត្តនាឱកាសបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​

បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យដ៏​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ​ ដែល​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស តែងតែ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ តាំងពី​បុរាណ​រៀងមក

ALmée Couture ត្រៀមនាំយកឈុតកូនខ្មែរដែលប្រណីតៗ ទៅបង្ហាញនៅកម្មវិធី Paris Fashion Week 2026

កេរ្តិ៍ឈ្មោះ​របស់​ប្រេន​សម្លៀកបំពាក់​ខ្មែរ ALmée Couture បាន​ល្បី​សុះសាយ​ឡើង​រាល់​ថ្ងៃ ដោយ​ថ្មី​ទើប​បញ្ចប់​ការ​ចូលរួម​នៅ New York Fashion Week ហើយ​ប៉ុន្មាន​ថ្ងៃ

សិល្បករអន្តរជាតិ Danhôo ដាក់ដេញថ្លៃគំនូរច្រើនផ្ទាំងនៅ Soma Hotel ដើម្បីជួយកុមារកម្ពុជា

មិន​មាន​ឈាម​ជ័រ​ខ្មែរ​សូម្បី​មួយ​ដំណក់ ប៉ុន្តែ​សិល្បករ​អន្តរជាតិ​ដែល​មាន​កំណើត​វៀតណាម​លោក Danhôo បាន​សម្រេច​ដាក់​ដេញថ្លៃគំនូរ​សិល្បៈជា​ច្រើន​ផ្ទាំង​របស់​លោក​ក្ន



Leave a Reply

Your email address will not be published.Required fields are marked *