Wonyoung សមាជិកក្រុមចម្រៀងនារីខេប៉ុប IVE កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងម្តងទៀតចំពោះសម្រស់ស្រស់ស្អាតបែបក្លាសិករបស់នាង។

ថ្មីៗនេះ Wonyoung បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍សម្ពោធហាង pop-up ថ្មីរបស់ម៉ាកយីហោគ្រឿងអលង្ការ Bulgari ក្នុងសង្កាត់ Gangnam។ យោងតាមការចុះផ្សាយរបស់ Allkpop នៅថ្ងៃទី៥ ខែធ្នូនេះ Wonyoung បានចូលរួមព្រឹត្តិការណ៍នេះក្នុងនាមជាទូតសុច្ឆន្ទៈផ្លូវការរបស់ម៉ាក Bulgari ដោយបង្ហាញរូបសម្រស់ស្រស់ស្អាតដូចព្រះនាង។ តារាស្រីវ័យ ២១ ឆ្នាំបានទាក់ទាញចំណាប់អារម្មណ៍ជាមួយនឹងរ៉ូបម៉ូដ ‘ផ្កា’ ពណ៌ខ្មៅដ៏ឆើតឆាយ និងការតុបតែងខ្លួនបែបស្រទន់ ប៉ុន្តែភ្លឺចែងចាំង។
រូបថតនៃការបង្ហាញខ្លួនរបស់ Wonyoung នៅក្នុងព្រឹត្តិការណ៍នេះ បានទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយអ្នកលេងអ៊ីនធឺណិតជាច្រើនបានចូលរួមបង្ហាញមតិកោតសរសើរ ចំពោះសម្រស់ដ៏លេចធ្លោរបស់នាង។
គួរបញ្ជាក់ថា Wonyoung បានក្លាយជាតារាស្រីខេប៉ុបជំនាន់ទីបួន ដែលមានកិច្ចសន្យាផ្សាយពាណិជ្ជកម្មច្រើនជាងគេបំផុត។ គិតត្រឹមខែឧសភា ឆ្នាំ២០២៥ សមាជិក IVE រូបនេះមានកិច្ចព្រមព្រៀងជាមួយម៉ាកយីហោចំនួនដប់ប្រាំមួយ ដោយក្នុងនោះមានទាំងក្រុមហ៊ុនផ្នែកផលិតផលថែសម្រស់ ហ្វេសិន អាហារ និងភេសជ្ជៈ ព្រមទាំងឧស្សាហកម្មផ្សេងៗទៀត។ ក្នុងចំណោមនោះ មានម៉ាកល្បីៗមួយចំនួនដូចជា Miu Miu, Innisfree, Tommy Hillfiger, Dyson និង Woori Bank ជាដើម ៕






























Account
Security
Favourite Content