ស្រ្តីម្នាក់នេះនៅពីក្រោយភាគជោគជ័យ ទ្រីវ ថនដេវីដ

ទ្រីវ ថនដេវីដ ដែល​ជា​តារា​សម្ដែង និង​ពិធី​ករ​កំពុង​ទទួល​បាន​ការ ​គាំទ្រ​ពី​ទស្សនិកជន ជាពិសេស​មិត្ត​យុវវ័យ​តែម្ដង។ តែបើ​និយាយ​​ពី​អាជីព​​ជា​អ្នក​សិល្បៈ​របស់លោកពី​មុន​ និងបច្ចុប្បន្ន គឺ​ខុសគ្នា​ឆ្ងាយដូច​មេឃ និង​ដី ដោយកាលពី ៥ ឆ្នាំ​មុន​គ្មាន​អ្នក​ទទួលស្គាល់​ឡើយ។

និយាយ​ពី​មិត្តភាព​ជាមួយ​អ្នក​រួម​អាជីព​វិញ ដេវីដ តែងតែ​​បង្កើន​បរិយាកាស​រីករាយ ព្រោះ​តែ​ភាព​កំប្លុកកំប្លែង និង​ចេះ​បត់បែន​របស់​លោក។ តែ​កាលពី ៥ ឆ្នាំមុន និងបច្ចុប្បន្ន លោក​ក៏​បាន​ហែលឆ្លងរឿងរ៉ាវមិនចេះ​តិច​ឡើយ។

កាលពី​ពេល​ថ្មី​ៗ​នេះ​ ដេវីដ បាន​បង្ហើប​​ឲ្យ​ដឹង​ថា លោក​ប្រើ​ពេល ៥ ឆ្នាំ​ទើប​ អាច​ក្លាយ​ជា​តារា​ដែល​មហាជន​ទទួល​ស្គាល់​បាន មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ ដោយ​ឆ្លងកាត់​រឿងរ៉ាវ​ជាច្រើន​ ដែល​ភាគច្រើន​រឿង​ជូរចត់​ ច្រើន​ជាង​រឿង​សប្បាយ។ លោក​បន្ត​ថា កាលពី ៥ ឆ្នាំ​មុន​ពិធី​ករ​កម្មវិធី “ចង់​ដឹង​រឿង​គេ” បាន​ទម្លាយ​ថា​ធ្លាប់​ត្រូវ​គេ​​បោក ថែម​ទាំង​ត្រូវ​គេ​មើល​ងាយ​ទៀត​ផង។

ការ​តស៊ូ​ក្នុង​ជីវិត​សិល្បៈ រឿង​ដែល​ពិបាក​បំផុត​គឺ​ត្រូវ​គេ​មើល​ងាយ និង​មិន​ឲ្យ​តម្លៃ​ការងារ​ដែល​តារា​វ័យ​២៤ ឆ្នាំ​នេះ​ខំប្រឹង​​បំពេញ​ទៀត​ផង។ ក្រោយ​ខំប្រឹង​ជាច្រើន​ដំណាក់កាល និង​ជួប​រឿង​បរាជ័យ ធ្វើឲ្យ ដេវីដ មាន​បំណង​ចង់​បោះបង់​ចោល​ថែមទៀត តែ​មាន​មនុស្ស​ម្នាក់​ជួយ​ជំរុញ ព្រម​ទាំង​លើក​ទឹកចិត្ត​មិន​ឲ្យ​បោះចោល​ក្ដី​ស្រមៃ​។

តារា​ប្រុស​ដែល​ទើប​ទទួល​បរិញ្ញាបត្រ​ រំលឹក​ថា​លោក​ដឹង​គុណ និង​ចងចាំ​ការ​ណែ​នាំ​របស់​មិត្ត​រួម​អាជីព​ម្នាក់ដែល​មិន​ឲ្យ​លោក​បោះបង់​ពាក់កណ្ដាល​ទី គឺ​កញ្ញា សុភ័ក្រ កុសុម៉ា។ ដេវីដ បន្ត​ទាំង​​រំជួលចិត្ត​ថា តារា​សម្ដែង​ស្រី និង​ជា​ពិធី​ការិនី​សម្បូរ​វោហារ​សព្ទ​ កុសុម៉ា ​តែង​ផ្ដល់​ឱកាស​ការងារ និង​ណែនាំ​ឲ្យ​គេ​ស្គាល់។

​តួ​ប្រុស​ក្នុង​រឿង “ភ្នាក់ងារ​ស៊ីកាដា ” ថា​បច្ចុប្បន្ន​លោក​អាច​​ឈរជើង​ក្នុង​ពិភព​សិល្បៈ​ម្នាក់ឯង​បាន មកពី​ការ​ជួយ​ជ្រោមជ្រែង​ពី កុសុម៉ា កាលពី ៣ ឆ្នាំ​មុន ហើយ​ឥឡូវ​កំពុងជា​ BA ឲ្យ​ផលិតផល​មួយ​ទៀត​ផង៕ ​​​​

​​​​​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ