មុននេះបន្តិច ក្រុមហ៊ុន Cambodia International Models (CIM) បានប្រកាសឱ្យដឹងថា ជយលាភីកញ្ញាឯកកម្ពុជាឆ្នាំ ២០២៣ (Miss Cambodia 2023) នឹងត្រូវបញ្ចូនឱ្យទៅប្រកួតកម្មវិធីអន្តរជាតិ ៦ រួមមាន Miss International 2023, Miss Earth 2023, Miss Charm 2024, Miss Eco International 2024, Miss Planet 2023 និង Miss Cosmo World 2023។

គ្រាន់តែឃើញការប្រកាសនេះ អ្នកស្នេហាវិស័យប្រកួតប្រជែងសម្រស់នៅកម្ពុជា ជ្រួលជ្រើមបន់ឱ្យការប្រកួតនេះមកដល់ឆាប់ៗ។ គេជឿជាក់ថា ការប្រកួតឆ្នាំនេះពិតជាមានរឿងភ្ញាក់ផ្អើលច្រើនមិនខាន ព្រោះសូម្បីការប្រកួត Miss Charm Cambodia និង Miss Planet Cambodia ក៏ស្ថិតនៅក្រោមការប្រកួតនេះដូចគ្នាដែរ។ ប៉ុន្តែ យ៉ាងណាក៏មានអ្នកទទូចចង់ឱ្យក្រុមហ៊ុន CIM ដាក់បញ្ចូលកម្មវិធី Miss World មួយទៀត ដោយសារកម្មវិធីនេះក៏ជាកម្មវិធីមួយទៀតបន្ទាប់ពីកម្មវិធី Miss Universe។
គួររលឹកផងដែរថា កម្មវិធីកញ្ញាឯកកម្ពុជាឆ្នាំ ២០២៣ បើកទទួលពាក្យប្រកួតតាំងពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៣ នៅទីតាំង ការិយាល័យ CIM ជាន់ទី៣ ផ្សារទំនើបអូឡាំព្យា។ តាមការបង្ហើបឱ្យដឹងពីអ្នករៀបចំកម្មវិធី ពេលនេះមានបេក្ខភាពមកដាក់ពាក្យចូលរួមប្រកួតបណ្តើរៗហើយ មានទាំងបេក្ខភាពថ្មីៗ និងបេក្ខភាពមានបទពិសោធន៍ធ្លាប់ចេញទៅប្រកួតនៅអន្តរជាតិរួចមកហើយ៕

























Account
Security
Favourite Content