ជាមេរៀនទទួលបាន ក្រោយហេតុការណ៍ Will Smithឡើងទៅទះ Chris Rock លើឆាកអូស្កា

នៅ​ក្នុង​កម្មវិធី​ទទួល​ពានរង្វាន់​អូស្កា 2022 លើក​ទី ៩៤ ដែល​ទើប​តែ​បញ្ចប់​ថ្មី​ៗ​នេះ មាន​ហេតុ​ការណ៍​ដែល​ធ្វើឲ្យ​ល្បី​កក្រើក​ខ្លាំង​នោះ គឺ​តារា​សម្ដែង Will Smith បាន​ឡើង​ទៅ​ទះ​កំផ្លៀង​តារា​កំប្លែង និង​ជា​ពិធី​ករ​ក្នុង​កម្មវិធី​គឺ​លោក Chris Rock ក្រោយ​និយាយ​ប៉ះពាល់​ទៅ​ដល់​តារា​ស្រី Jada Pinkett Smith។

នៅ​ក្នុង​កម្មវិធី Chris Rock បាន​និយាយលេង​សើច​ទាក់ទង​នឹង​ប្រពន្ធ Will Smith ពី​បញ្ហា​អត់​មាន​សក់​ទៅ​និយាយ​បែប​កំប្លែង​សើច​ចំអក ទាំង​ដែល​ការ​ពិត​តារា​ស្រី​វ័យ ៥០ ឆ្នាំ​ត្រូវ​កោរសក់​ដោយសារ​តែ​មាន​ជំងឺ alopecia ទើប​បណ្ដាល​ឲ្យ​នាង​ជ្រុះ​សក់​តាំងពី​ឆ្នាំ ២០១៨ មក​ម្ល៉េះ។

ក្រោយ​ពី​យក​រឿង​ប្រពន្ធ​ខ្លួន​គ្មាន​សក់​ទៅ​និយាយ​បែប​កំប្លែង Will Smithបាន​ឡើង​ទៅ​ទះ​កំផ្លៀង​ពិធី​ករ​រូប​នោះ ដោយ​មិន​គិត​ពី​មុខមាត់ ឬ​បញ្ហា​អ្វី​តាម​មក​ពី​ក្រោយ​ឡើយ។ ក្រោយ​ចុះ​ពី​លើ​ឆាក​វិញ Will បាន​ទៅ​អង្គុយ​នៅ​តុ​របស់​គាត់​ដោយ​ស្រែក​ដាក់ Chris Rock ឲ្យ​ឈប់​និយាយ​អាក្រក់​ទៀត​ពី​ប្រពន្ធ​គាត់​ទៀត (Leave my wife’s name out of your f–king mouth)។ ក្រោយ​ឮ​បុរស​ដទៃ​និយាយ​មើល​ងាយ​លើ​មនុស្ស​ស្រី​ជាទី​ស្រលាញ់​របស់​ខ្លួន ពេល​ឡើង​ទទួល​ពាន តារា​ប្រុស​រូប​នោះ​បាន​និយាយ​ទាំង​ទឹកភ្នែក​ថា «សុំទោស​ដែល​ខ្ញុំ​បាន​ធ្វើ​រឿង​ដ៏​ឆ្កួត​បែបនេះ តែ​ព្រោះ​ស្នេហា​វា​អាច​ឲ្យ​អ្នក​ធ្វើ​អ្វី​បាន​គ្រប់​យ៉ាង»។

សម្រាប់​មេរៀន​ដែល​យើង​អាច​ទទួល​បាន​ពី​រឿង​ដែល Will Smithបាន​ឡើង​ទៅ​ទះ​កំផ្លៀង Chris Rock គឺ៖


– Jada Pinkett Smith ជា​ស្ត្រី​មហា​សំណាង​បាន Will Smith ជា​ស្វាមី ហើយ​គាត់​ហ៊ាន​ធ្វើ​គ្រប់​បែប​យ៉ាង ដើម្បី​ការពារ​កិត្តិយស​នាង។
– Will Smith ជា​តារា​ត្រូវ​ឡើង​ទទួល​ពាន​ជា​តារា​សម្ដែង​ល្អ តែ​គាត់​មិន​បាន​គិត​ពី​មុខ​មាត់​ខ្លួន​ឡើយ បែរ​ជា​ធ្វើ​រឿង​ដែល​គ្មាន​នរណា​នឹក​ស្មាន​ដល់​ទះ Chris Rock មួយ​ដៃ បើ Chris ដាក់​ពាក្យ​ប្ដឹង​នឹង​ប៉ះពាល់​ដល់​អាជីព​ខ្លួន។
– Will ជា​ស្វាមី​ដ៏​ល្អ ព្រោះ​ហ៊ាន​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​ដទៃ ដែល​មើល​ងាយ​ភរិយា។
– Will បារម្ភ​ពី​អារម្មណ៍​ភរិយា​ដែល​ត្រូវ​គេ​មើល​ងាយ​នៅ​ចំណោម​មនុស្ស​ជាច្រើន និង​មើល​ឃើញ​ពី​ភាព​ឈឺចាប់​របស់​នាង។
– កាយវិការ​របស់ Will ធ្វើឲ្យ​អ្នក​ដទៃ​កោតស្ញប់ស្ញែង និង​និយាយ​ថា តើ​មាន​មនុស្ស​ប្រុស​ប៉ុន្មាន​អ្នក​ហ៊ាន​ចេញ​មុខ​ការពារ​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់​ដូច​លោក។
– Chris Rock ត្រូវ​ដឹង​ថា សក់​សម្រាប់​មនុស្ស​ស្រី​គឺ​សំខាន់​ខ្លាំង​ណាស់ ព្រោះ​វា​ជា​សោភណភាព​ដែល​នារី​ៗ​ណា​ក៏​មិន​ចង់​បាត់បង់​ឡើយ។
– ជា​មេរៀន កុំ​ចេះតែ​យក​ការ​ឈឺចាប់​អ្នក​ដទៃ​មក​និយាយ​លេង​សើច​ដោយ​មិន​ខ្វល់​ពី​អារម្មណ៍​មិន​ថា​ជា​បញ្ហា​សក់​ក្បាល មុខមាត់ រូបរាង សុទ្ធតែ​ប៉ះពាល់​ផ្លូវ​ចិត្ត​សាមី​ខ្លួន។

ភរិយា Will Smith កើត​ជំងឺ alopecia ដែល​ត្រូវ​ជ្រុះ​សក់​ទាំង​ដុំ​ៗ​លើ​ក្បាល ទើប​ត្រូវ​កោរ​ទាំងអស់​តែ​ម្ដង។ alopecia ជា​ជំងឺ​ប្រព័ន្ធភាពស៊ាំ​របស់​រាងកាយ​ដែល​ប្រឆាំង​នឹង​ការ​លូតលាស់​របស់​សក់។ ពេល​នៅ​លើ​វេទិកា Chris Rock បាន​និយាយ​របៀប​លេង​សើច​ដោយ​ប្រៀបធៀប​ភរិយា Will Smith ទៅ​នឹង​តួអង្គ G.I Jane ដែល​កោរត្រងោល​ដូច​គ្នា (ក្នុង​សាច់​រឿង) ធ្វើឲ្យ​ភរិយា Will Smith ទម្លាក់​ទឹក​មុខ ឯ Will Smith ក្រោយ​ឃើញ​ប្រតិកម្ម​ភរិយា​ខ្លួន​ហើយ ក៏​កើត​ជា​កំហឹង​​ដែល​មិន​គួរ​ណា​ត្រូវ​គេ​និយាយ​បង្អាប់​លេង​សើច​លើ​ឆាក​កំពុង​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​បែប​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន