ហេតុអ្វីបានជាពាក្យចចាមអារ៉ាមពីស្នេហាតារាខេប៉ុប តែងតែក្លាយជាបញ្ហាចម្រូងចម្រាស?

ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារបស់តារាខេប៉ុប គឺជាបញ្ហាចម្រូងចម្រាសមួយ ដែលឆ្លុះបញ្ចាំងពីបញ្ហានៅក្នុងវប្បធម៌ក្រុមអ្នកគាំទ្រ លើការបែងចែកព្រំដែនរវាងជីវិតផ្ទាល់ខ្លួនរបស់សិល្បករ និងការរំពឹងទុករបស់អ្នកគាំទ្រ។

កាលពីពេលថ្មីៗនេះ ការផ្ទុះឡើងវិញនូវពាក្យចចាមអារ៉ាមថា Jungkook និង Winter កំពុងទាក់ទងគ្នា បានក្លាយជាប្រធានបទមួយដែលទទួលបានការពេញនិយម ខណៈអ្នកគាំទ្ររបស់សិល្បករទាំងពីរបានចេញមកតវ៉ាប្រឆាំងនឹងទំនាក់ទំនងនេះក្នុងរូបភាពផ្សេងៗគ្នា។

កាលពីឆ្នាំមុន Karina ដែលជាមិត្តរួមក្រុម aespa ជាមួយ Winter ក៏ធ្លាប់បានជួបបញ្ហាស្រដៀងគ្នា ឈានដល់ការសរសេរសំបុត្រសុំទោស ក្រោយពីនាងបានទទួលស្គាល់ថា​ ខ្លួនបានស្រឡាញ់គ្នាជាមួយនឹងតារាសម្តែង Lee Jae-wook។ ហេតុការណ៍ទាំងនេះមិនមែនជារឿងចៃដន្យទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីភាពតានតឹងដែលចាក់ជ្រៅនៅក្នុងឧស្សាហកម្មខេប៉ុប។

ផ្អែកតាមការចុះផ្សាយរបស់ Daum រឿងរ៉ាវជីវិតផ្ទាល់ខ្លួនរបស់សិល្បករនេះ បានក្លាយជារឿងមួយដែលធ្វើឱ្យទស្សនិកជនមិនពេញចិត្ត ឬឈានដល់ការយល់ឃើញថា “ជាការក្បត់” ចំពោះអ្នកគាំទ្រ ព្រោះពួកគេបានគិតថាខ្លួនបានលះបង់ខ្លាំង​ចំពោះតារាដែលខ្លួនស្រឡាញ់មិនថា អារម្មណ៍ ពេលវេលា និងថវិកា។

បន្ថែមពីនេះទៀត សកម្មភាពមួយចំនួន ដូចជាកម្មវិធីជំនួបជាមួយតារា ការមើលអាយដល Live វីដេអូ​ ឬក៏ការតាមដានស្នាដៃរបស់អាយដលជាប្រចាំ បានធ្វើឱ្យអ្នកគាំទ្រយល់ឃើញថា សិល្បករទាំងនោះមិនមែនគ្រាន់តែជាតារាទេ តែគឺជាមនុស្សសំខាន់ម្នាក់របស់ពួកគេ។ ខណៈអ្នកគាំទ្រមួយចំនួនក៏បានអភិវឌ្ឍអារម្មណ៍ពិសេសតែម្ខាងទៅកាន់អាយដល ឬហៅថាទំនាក់ទំនងបែប Parasocial​ ផងដែរ។  

ដោយសារតែភាពជោគជ័យរបស់តារា អាស្រ័យទៅលើកម្លាំងគាំទ្រមិនថាតាមរយៈ ការលក់អាល់ប៊ុម សំបុត្រចូលទស្សនាកម្មវិធីប្រគំតន្រ្តី និងការបោះឆ្នោតផ្សេងៗ ហេតុដូច្នេះហើយទើបបច្ចុប្បន្ននេះ ទីភ្នាក់ងារមួយចំនួនបានផ្អែកទៅលើការចង់បានរបស់សាធារណ​ជន ជាជាងការការពារសិល្បកររបស់ខ្លួនដូចពីមុន។

យ៉ាងណាមិញ អ្នកវិភាគវប្បធម៌ប៉ុបម្នាក់បានប្រាប់ថា អ្នកគាំទ្រមិនមែនហាមដាច់ខាតមិន​​ឱ្យតារាក្នុងដួងចិត្តរបស់ខ្លួនមានទំនាក់ទំនងស្នេហានោះទេ តែអ្វីដែលពួកគេចង់បានគឺការគោរព និងការទទួលស្គាល់ចំពោះពេលវេលា និងទំនុកចិត្តដែលពួកគេបានផ្ដល់ឱ្យសិល្បករ។

ដ្បិតវិស័យខេប៉ុបអាចទទួលជោគជ័យបានដោយសារអ្នកគាំទ្រពិត ក៏ប៉ុន្តែកម្លាំងនៃការគាំទ្រនេះមិនគួរមានអំណាចអាចគ្រប់គ្រងជីវិតសិល្បករទេ ខណៈដែលស្នេហាគឺជាសិទ្ធផ្ទាល់ខ្លួនរបស់សិល្បករ មិនមែនជារឿងដែលត្រូវសុំការអនុញ្ញាតពីសាធារណជនឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *