នៅក្នុងក្រុមចម្រៀងនីមួយៗ តែងមានសមាជិកម្នាក់ដែលលេចធ្លោជាងគេ ឧទាហរណ៍ Beyoncé ក្នុងក្រុម Destiny’s Child ឬ Harry Styles ពីក្រុម One Direction ។ ប៉ុន្តែ BLAKCPINK គឺជាករណីលើកលែង ដោយសារឥទ្ធិពលរបស់សមាជិកទាំង៤គឺស្ទើរតែស្មើគ្នា។

ខាងក្រោមនេះ គឺជាអ្វីដែលក្រុមហ៊ុនវិភាគទីផ្សារ Launchmetrics បានបង្ហាញពីប្រជាប្រិយភាព និងអំណាចរបស់សមាជិកម្នាក់ៗ ដោយមើលលើវត្តមានរបស់ពួកគេលើប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងជាមួយម៉ាកយីហោពិភពលោក។
ហេតុអ្វី BLAKCPINK សក្ដិសមនឹងតំណែង BA ប្រេនពិភពលោក?
បើមិនរាប់ BTS, BLAKCPINK គឺជាក្រុម Kpop ដែលសកម្ម និងមានឥទ្ធិពលបំផុតនៅពេលនេះ។ ក្មេងស្រី ៤ នាក់ដែលមានស្ទីលខុសៗគ្នា បានបំបែកកំណត់ត្រាជាច្រើនជាមួយស្នាដៃចម្រៀងក៏ដូចជាសកម្មភាពយ៉ាងផុសផុលនៅលើបណ្តាញសង្គម។
Rosé, Jennie, Lisa និង Jisoo បានប្រើប្រាស់ភាពស្រស់ស្អាត ឥទ្ធិពល និងកេរ្តិ៍ឈ្មោះរបស់ពួកគេបង្កើតប្រាក់ចំណេញបានយ៉ាងខ្ពស់ទាំងក្នុងវិស័យតន្ត្រី និងវិស័យម៉ូដ។
សារព័ត៌មាន SCMP ជឿជាក់ថាកម្មវិធី Paris Fashion Week ដែលកំពុងដំណើរការ ឬ Milan Fashion Week គឺស្ទើរតែមិនអាចប្រព្រឹត្តទៅដោយពេញលេញនោះទេបើគ្មានវត្តមានក្មេងស្រីទាំង ៤នេះនៅជួរមុខ។ វាមិនមែនជាការបំផ្លើសទេ បើនិយាយថាវត្តមានពួកគេរួមចំណែកធំដល់ភាពជោគជ័យនៃកម្មវិធី។
សមាជិក BlackPink ម្នាក់ៗមានកិច្ចសន្យាជាទូតផ្សព្វផ្សាយរបស់ប្រេនល្បីៗជាច្រើនដូជា ៖ Lisa (តំណាងCeline), Jennie (តំណាង Chanel), Rosé (តំណាង Saint Laurent) និង Jisoo (តំណាង Dior និង Cartier) ។ បើទោះបីជាគ្មានតួលេខផ្លូវការជាក់លាក់ ប៉ុន្តែទស្សនាវដ្ដី Fashion WWD បានប៉ាន់ប្រមាណថាប្រាក់ចំណូលដែលពួកគេទទួលបានពីប្រេននីមួយៗគឺរាប់លានដុល្លារ។
Rosé
សម្រស់ជាមួយគំនិតច្នៃប្រឌិត និងថាមពលយុវវ័យបានជួយឱ្យស្រីស្អាត Rosé អាចចាប់យកចំណាប់អារម្មណ៍ពីក្រុមហ៊ុនសម្លៀកបំពាក់ធំៗជាច្រើន។ នៅឆ្នាំ ២០២០ នាងត្រូវបានតែងតាំងជាផ្លូវការជាទូតផ្សព្វផ្សាយម៉ាកយីហោប្រណីត Saint Laurent ។ រូបភាពរបស់តារាចម្រៀងកូរ៉េកាន់ដៃលោក Anthony Vaccarello នាយកច្នៃប្រឌិត Saint Laurent ក្នុងកម្មវិធី Met Gala 2021 អាចបង្ហាញបានថាក្រុមហ៊ុនបារាំងមួយនេះស្រឡាញ់ Rose ខ្លាំងប៉ុណ្ណា។
ជោគជ័យរបស់ Rosé មិនឈប់ត្រឹមហ្នឹងទេ។ នៅឆ្នាំ ២០២២ ក្រុមហ៊ុន Tiffany & Co. បានចាយប្រាក់យ៉ាងច្រើនដើម្បីបានតារាចម្រៀងស្រីរូបនេះចូលរួមយុទ្ធនាការផ្សេងៗរបស់ខ្លួន។ ម៉ាកយីហោអាមេរិកមួយនេះបានលើកផ្ទាំងប៉ាណូដែលមាន Rosé ពាក់គ្រឿងអលង្ការរាប់លានដុល្លារនៅស្ទើរគ្រប់ទីក្រុងទូទាំងពិភពលោក។
Launchmetrics បានឱ្យដឹងថា ក្នុងរយៈពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ Post នានាពាក់ព័ន្ធយុទ្ធនាការ Tiffany’s Lock ជាមួយនឹងការចូលរួមរបស់ Rosé ទទួលបានផលចំណេញផ្នែកផ្សព្វផ្សាយ 1.3 លានដុល្លារ។ នៅលើប្រព័ន្ធផ្សព្វផ្សាយផ្លូវការ Tiffany & Co. ទទួលបាន $585,000 បន្ថែមទៀតពីការបង្ហោះ Post នានាអំពី Rosé ។

Jennie
សម្លៀកបំពាក់នារីដ៏ឆើតឆាយ ទំនើប និងជួនកាលសិចស៊ីពី Chanel ត្រូវបានផ្សព្វផ្សាយយ៉ាងសកម្មដោយ Jennie នៅលើឆាកតន្ត្រី និងការស្លៀកពាក់របស់នាងក្នុងជីវិតប្រចាំថ្ងៃ។
Jennie បានចុះកុងត្រាជាមួយ Chanel អស់រយៈពេលជិត ៦ ឆ្នាំ ប៉ុន្តែភាពស្មោះត្រង់របស់នាងចំពោះម៉ាកយីហោបារាំងមួយនេះមានតាំងពីយូរយារណាស់មកហើយ។ យោងតាម Launchmetrics ការចាប់ដៃគ្នារវាង Jennie និង Chanel ក្នុងយុទ្ធនាការ Coco Crush ចុងក្រោយអាចរកបានផលចំណេញផ្នែកប្រព័ន្ធផ្សព្វផ្សាយ 1.7 លានដុល្លារក្រោយរយៈពេលពីរសប្តាហ៍។
មិនតែប៉ុណ្ណោះ នៅឯកម្មវិធីកាលពីខែកញ្ញាឆ្នាំ ២០២២ វត្តមាន Jennie អង្គុយនៅជួរមុខបានធ្វើឱ្យ Chanel ទទួលបានផលចំណេញផ្នែកផ្សព្វផ្សាយគិតជាទឹកប្រាក់ 3.6 លានដុល្លារ។

Jisoo
ឈុតពណ៌ស្វាយ និងកាបូប Lady Dior ក្នុងកម្មវិធី Paris Fashion Week កាលពីថ្ងៃទី០១ ខែមីនា បានបង្ហាញសម្រស់ទាក់ទាញរបស់ Jisoo ជាថ្មីលើឆាកអន្តរជាតិ។ អ្នកគាំទ្រជាច្រើនបានស្រែកហ៊ោ និងហៅឈ្មោះ Jisoo នៅពេលឃើញនាង។ ស្ថានភាពដូចគ្នានេះតែងកើតឡើងនៅពេលដែល Jisoo ចូលរួមក្នុងកម្មវិធីសប្តាហ៍ម៉ូដផ្សេងៗ។
ក្នុងការយល់ឃើញរបស់អ្នកជំនាញវិស័យម៉ូដ Jisoo មានសម្រស់បែបនារី ផ្អែមល្ហែម និងឆើតឆាយដូចរសនិយមរបស់ Dior។ នោះហើយជាមូលហេតុដែលក្រុមហ៊ុននេះសម្រេចចិត្តចុះកិច្ចសន្យាជាមួយ Jisoo សម្រាប់តួនាទីជាទូតផ្សព្វផ្សាយសម្លៀកបំពាក់ ទឹកអប់ និងគ្រឿងសម្អាងចាប់ពីឆ្នាំ ២០២១។ Maria Grazia Chiuri ដែលជានាយកផ្នែកសិល្បៈរបស់ Dior ធ្លាប់បានទទួលស្គាល់ថា Jisoo គឺជាប្រភពនៃការបំផុសគំនិតមិនចេះចប់សម្រាប់នាងក្នុងការបង្កើត និងហោះហើរនៅក្នុងពិភពម៉ូដ។
ការចែករំលែករបស់បងស្រីច្បង BlackPink នៅលើបណ្តាញសង្គមបានជួយឱ្យ Dior ទទួលបានផលចំណេញផ្នែកផ្សព្វផ្សាយចំនួន 4.2 លានដុល្លារ។ លើសពីនេះ ការចូលរួមរបស់ Jisoo ត្រូវបានគេលើកមកនិយាយយ៉ាងទូលំទូលាយ ដែលបង្កើតផលចំណេញផ្នែកផ្សព្វផ្សាយរហូតដល់ 5.3 លានដុល្លារ ។
ក្រៅពី Dior, Jisoo ក៏កំពុងសហការជាមួយប្រេនធំមួយទៀតគឺ Cartier ។ នាងបានបង្កើតផលចំណេញផ្នែកផ្សព្វផ្សាយប្រហែល 4.6 លានដុល្លារ សម្រាប់ម៉ាកយីហោនេះ។ ប្រសិនបើ រួមទាំងបញ្ចូលការបង្ហោះជាបន្តបន្ទាប់នៅលើគណនីផ្ទាល់ខ្លួនរបស់ Jisoo តួលេខអាចកើនឡើងពីលើនោះ 2.6 លានដុល្លារទៀត ដែលធ្វើឱ្យ Jisoo ក្លាយជាតារាដែលមានតម្លៃផ្នែកផ្សព្វផ្សាយខ្ពស់បំផុតក្នុងអំឡុង Fashion Week រដូវស្លឹកឈើជ្រុះ – រដូវរងាឆ្នាំ ២០២៣ ។
Lisa
វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលនាយកច្នៃប្រឌិត Hedi Slimane ជ្រើសរើស Lisa ជា BA របស់ Celine ចាប់ពីឆ្នាំ ២០២០ ។ ក្នុងនាមជាទូតផ្សព្វផ្សាយសកល Lisa តែងមានវត្តមានជានិច្ចនៅក្នុងព្រឹត្តិការណ៍សំខាន់ៗរបស់ក្រុមហ៊ុន ហើយយោងទៅតាមស្ថិតិ ផលិតផលទាំងអស់របស់ Celine ដែលត្រូវបានផ្សព្វផ្សាយដោយតារា Kpop រូបនេះបានដាច់ស្តុកបន្ទាប់ពីបើកលក់បានតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
ក្រៅពីនេះ Lisa ក៏បានសហការជាមួយម៉ាកគ្រឿងអលង្ការ Bulgari ដែរ ដោយបានចូលរួមរចនាម៉ូដនាឡិកាដៃ Limited edition មួយ។ Launchmetrics ឱ្យដឹងថា យុទ្ធនាការនេះអាចរក បាន 3.3 លានដុល្លារ សម្រាប់ផលចំណេញផ្នែកផ្សព្វផ្សាយក្នុងរយៈពេលប្រាំពីរថ្ងៃ ហើយនៅពេល Lisa បានចែករំលែកព័ត៌មានអំពី Bulgari នៅលើគណនីបណ្ដាញសង្គមផ្ទាល់ខ្លួនគឺអាចរកប្រាក់ចំណេញ $1.5 លានដុល្លារបន្ថេមទៀតសម្រាប់ Bulgari។
មិនត្រឹមតែពង្រីកទំនាក់ទំនងជាមួយពិភពម៉ូដប្រណិតនោះទេ តែតារាចម្រៀងដើមកំណើតថៃរូបនេះក៏បានចុះកុងត្រាតម្លៃរាប់លានដុល្លារជាមួយក្រុមហ៊ុនគ្រឿងសំអាង MAC ផងដែរ។
ជាមួយនឹងអ្នកតាមដានជិត ៩០ លាននាក់ បច្ចុប្បន្ន Lisa គឺជាសមាជិកដែលមានអ្នកតាមដានច្រើនបំផុតរបស់ក្រុម BLACKPINK ៕

























Account
Security
Favourite Content