Zoe Gabriel យុវតី​សិង្ហបុរី​ដែល​គេ​ចំអក​រឿង​កាបូប​ជាង៦០ដុល្លា បាន​ក្លាយ​ជា​ម៉ូដែល Charles & Keith

ក្មេង​ស្រី​ជំទង់​ម្នាក់​នៅ ប្រទេស​សិង្ហបុរី ត្រូវ​បាន​គេ​ចំអក​ ឬ​Bully នៅ​លើ​បណ្ដាញ​សង្គម​ ពេល​នាង​និយាយ​ថា​ «វា​ប្រណិត» ក្នុង​វីដេអូ​ Unboxing ​កាបូប Charles & Keith តម្លៃ​ ប្រមាណ ៨០​ដុល្លារ​សិង្ហបុរី​ ឬ​ជាង​ ៦០​ដុល្លារ​អាមេរិក។ ក្រោយ​ពី​ត្រូវ​បាន​​អ្នក​លេង TikTok មួយ​ចំនួន​ ចំអក​ឡកឡឺយ​ពេល​នេះ​នាង​ Zoe Gabriel ត្រូវ​បាន​ក្រុមហ៊ុន Charles & Keith តែង​តាំង​ជា​ទូត​ផ្សព្វផ្សាយម៉ាក​យីហោ​របស់​ខ្លួន​ប្រចាំ​ប្រទេស​សិង្ហបុរី។

Charles & Keith ដែល​ជា​យីហោ​សំលៀក​បំពាក់​ដ៏​ល្បីល្បាញ​បំផុត​មួយ​ដែល​មាន​សាខា​ចំនួន ៦០០ ទូទាំង​ពិភព​លោក​បាន​ចែក​រំលែក​រូបថត​របស់ Zoe Gabriel អាយុ ១៧​ដែល​ត្រូវ​បាន​គេ​ចំអក​កាល​ពី​មួយ​រយៈ​មុន​កំពុង​ធ្វើ​ជា​ម៉ូដែល​កាបូប​របស់​ខ្លួន ​ដែល​ជា​ផ្នែក​នៃ​កា​ផ្សព្វ​ផ្សាយ​របស់​ខ្លួន​សម្រាប់​ទិវា​សិទ្ធិ​នារី​អន្តរជាតិ។

Gabriel ដែល​ជា​មុខសញ្ញា​ គេ​ចំអក​ដោយ​សារ​អរគុណ​ឪពុក​ខ្លួន​ដែល​ទិញ​កាបូប​តម្លៃ​ជាង​ ៦០ដុល្លរ​ឲ្យ​ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន​ដោយ​សារ​ការ​អត្តចរិត​សុភាពរាបសា​ និង​ដាក់​ខ្លួន​របស់​នាង ហើយ​វីដេអូ​ដ៏​ល្បី​របស់​នាង​ក៏​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​មាន​ការ​ជជែក​វែក​ញែក​ពី​ការ​ងប់ងុល​របស់​ជនជាតិ​សិង្ហបុរី​ទៅ​លើ​របស់​ប្រណិត​ និង​ការ​ឲ្យ​តម្លៃ​របស់​ដែល​មាន​តម្លៃ​ថ្លៃ។

Gabriel ក៏​បាន​និយាយ​​ទាំង​ទឹកភ្នែក​រលីងរលោង​ក្នុង​វីដេអូ TikTok របស់​ខ្លួន​ ក្រោយ​ទទួល​រង​ការ​រិះគន់​ជា​ហូរហែ​មក​ថា «លុយ​គឺ​ជា​ប្រធាន​បទ​ដែល​ធ្វើ​អោយ​ខ្ញុំ​ពិបាក​និយាយ​ជាង​គេ» និង​បន្ត​ថា «ដោយ​សារ​តែ​ខ្ញុំមិនបានធំឡើងលើគំនរមាសប្រាក់ទេ ហើយ​គ្រួសារ​របស់​ខ្ញុំ​មិន​មាន​លុយ​ច្រើន​ដែរ»។

ក្រោយ​រង​ការ​ចំអក ឬ​ក្លាយ​ជា BA ​នេះ នាង​ក៏​ធ្លាប់​បាន Charles & Keith អញ្ជើញ​ឲ្យ​ទៅ​ដើរ​កម្សាន្ត​នៅ​ឯ​ទី​ស្នាក់​ការ​កណ្ដាល​យីហោ​មួយ​នេះ​ក្នុង​ប្រទេស​សិង្ហបុរី និង​ថែម​ទាំង​បាន​ញុំា​អាហារ​ថ្ងៃ​ត្រង់​ជា​មួយ​សហ​ស្ថាបនិក Keith Wong ទៀត​ផង។

ឥឡូវ​នេះ​យីហោ​ដែល​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៩៦ ដោយ​បង​ប្អូន​ប្រុស​ត្រកូល​ Wong បាន​បាន​ធ្វើ​ឲ្យ​ Gabriel ក្លាយ​ជា​ម៉ូដែល​កាន់​កាបូប​ពិសេស​ និង​ធ្វើ​ឲ្យ​អ្នក​ចំអក​ឡកឡឺយ​នាង​តាម​អ៊ីនធឺណិត​មិន​ហ៊ាន​ក្អក​ទៀត​ឡើយ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម