តាមរយៈគណនីហ្វេសប៊ុក Weircation តារាសម្ដែងប្រុសថៃដ៏ល្បីល្បាញ Weir Sukollawat បានបន្តចែករំលែកនូវរូបភាពជាច្រើនអំពីដំណើរកម្សាន្តជុំគ្រួសាររបស់ខ្លួននៅក្នុងទឹកដីខេត្តសៀមរាប ប្រទេសកម្ពុជា។



ក្នុងរូបភាពដែលបង្ហោះឡើងកាលពីថ្ងៃទី២៦ ខែសីហា តារាវ័យ ៣៩ ឆ្នាំរូបនេះបានបង្ហាញស្នាមញញឹមពោរពេញដោយក្ដីសុខជាមួយភរិយានិងកូនស្រី ខណៈកំពុងដើរកម្សាន្តនៅប្រាសាទតាព្រហ្ម ព្រមទាំងបានចែករំលែកនៅក្នុងវីដេអូឃ្លីបថា នេះគឺជាប្រាសាទដែលលោកចូលចិត្តបំផុត។ នៅក្នុងវីដេអូ Vlog លោកនិងភរិយាក៏បានបង្ហាញចំណាប់អារម្មណ៍ដ៍រំភើបសម្រាប់ការមកទស្សនាប្រាសាទជាច្រើនក្នុងខេត្តសៀមរាបជាលើកដំបូងក្នុងជីវិត ហើយក៏បង្ហាញការចូលចិត្តចំពោះម្ហូបខ្មែរដូចគ្នា។









បន្ទាប់ពីចាកចេញពីប្រទេសកម្ពុជា កាលពីសប្ដាហ៍មុនតួឯកប្រុសប៉ុស្តិ៍លេខ ៧ រូបនេះក៏បានចូលរួមក្នុងកម្មវិធីមួយនិងបានចែករំលែកអំពីជីវិតបច្ចុប្បន្នរបស់ខ្លួនថា លោកឈប់ទទួលសម្ដែងរឿងភាគទៀតហើយ បើទទួលគឺទទួលតែគម្រោងខ្លីៗដូចជាភាពយន្តខ្នាតធំ ឬភាពយន្តខ្លីៗប៉ុណ្ណោះ ដោយពេលនេះលោកកំពុងមមាញឹកនិងរីករាយជាមួយមុខជំនួញគ្រួសារនៅជនបទ ដូចជាធ្វើចម្ការទុរេន បំពេញរាជ្យ ព្រមទាំងធ្វើយូធូបច្រើនជាង។ ម្យ៉ាងទៀត ពេលនេះលោកមានគ្រួសារ ហើយមិនចង់នៅឆ្ងាយពីប្រពន្ធកូនឡើយ។
មកទល់ពេលនេះគឺរយៈពេល ២ឆ្នាំហើយដែលលោកខានបង្ហាញមុខក្នុងរឿងភាគ ខណៈការសម្ដែងចុងក្រោយរបស់លោកគឺរឿង “គុកទឹកឃ្មុំ” (Sweet Prison) ដែលបានចាក់ផ្សាយកាលពីឆ្នាំ២០២២ ៕
































Account
Security
Favourite Content