មិនឱ្យចាញ់សិល្បករ-សិល្បការិនីរួមវង់សិល្បៈប៉ុន្មានឡើយ ស្ងាត់ៗតារាចម្រៀងរូបស្រស់ប្រចាំផលិតកម្មហង្សមាស វី ឌីណែត ឡើងស៊េរីពីរថយន្ត MG RX5 មកជារថយន្តទំនើប MG RX5 Reborn 2023 ពណ៌ខ្មៅយ៉ាងមានអំណាច និងបង្ហាញពីភាពជឿជាក់ក្នុងការធ្វើដំណើរបែបទាន់សម័យ។
រថយន្តទំនើបម៉ាក MG RX5 Reborn 2023 ត្រូវគេដឹងថា មានតម្លៃក្រោម ៤០ ០០០ដុល្លារ ជារថយន្តប្រភេទ SUV របស់យីហោ MG ដែលជាម៉ាករថយន្តដ៏ល្បីមានដើមកំណើរពីចក្រភពអង់គ្លេស។

នេះមិនមែនជារឿងចម្លែកអ្វីនោះទេដែលសិល្បករ-សិល្បការិនី ផ្លាស់ប្តូរស៊េរីរថយន្តទំនើបនៅពេលពួកគេមានធនធានសម្បូរហើយនោះ។ តួយ៉ាង បច្ចុប្បន្នសិល្បករ-សិល្បការិនីខ្មែរជាច្រើនប្រើប្រាស់សុទ្ធតែរថយន្តស៊េរីខ្លាញ់គោទំនើបៗ ថែមទាំងផ្លាស់ស៊េរីឡានញឹកញាប់ឱ្យទាន់សម័យទៀតផង។ ដូច្នេះ ការដែលកូនស្រីអធិរាជសំឡេងស្អក ហួរ ឡាវី ផ្លាស់ប្តូររថយន្តឱ្យទាន់សម័យដូចមិត្តរួមអាជីព នោះគឺជារឿងសាមញ្ញធម្មតា។
តាមការកត់សម្គាល់ មុនពេលស្រីស្អាតនេះឡើងស៊េរីរថយន្តទំនើបនេះ នាងហាក់ត្រូវប៉ាន់ការងារសិល្បៈខ្លាំង ទាំងការច្រៀងតាមកម្មវិធីខនសឺតថែមទាំងឡើងច្រៀងតាមកម្មវិធីសិល្បៈផ្សេងៗជាច្រើនទៀត។ សូម្បីព្រឹត្តិការណ៍បើក-បិទ ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក៏នាងចូលរួមច្រៀងជាមួយតារាល្បីៗរបស់ហង្សមាសដែរ។





គួររំលឹកផងដែរថា ចាប់តាំងពីក្លាយជាតារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស វី ឌីណែត មានបទចម្រៀងល្បីៗជាច្រើនដូចជា «ទ្រាំៗទៅ ធ្វើម៉េចយើងស្រលាញ់គេ» «ស្រីល្ងង់ម្នាក់នេះស្អប់បងហើយ» «យើងខ្លាចបាត់បង់គេ តែគេមិនខ្លាចបាត់បង់យើង» «តុកត្តាក៏ចេះឈឺចាប់» «បើឈឺចាប់ហេតុអ្វីបែកគ្នា» «ហេតុអ្វីកូនក្រមុំបងមិនមែនជាអូន» និងបទពីរោះៗជាច្រើនទៀត។
ជារឿយៗ ឌីណែត តែងតែលេចមុខតាមការប្រគុំតន្ត្រីតាមខេត្ត ជាមួយបទចម្រៀងមនោសញ្ចេតនា និងបទញ៉ាក់កន្ត្រាក់អារម្មណ៍ទៅរាំលេងកម្សាន្តជាមួយហ្វេនៗនៅតាមបណ្តាខេត្ត ជាហេតុធ្វើឱ្យនាងរក្សាបានប្រជាប្រិយភាពខ្ពស់មិនចាញ់សិល្បករផ្សេងទៀតឡើយ៕




























Account
Security
Favourite Content