សម្រាប់ដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជាលើកនេះ អ្នកស្រី ថេរេសា យ៉ូផាយ៉ាវ ឆៃវិសុត អគ្គនាយករង Miss Grand International Organization និងកញ្ញា Luciana Fuster ម្ចាស់មកុដ Miss Grand International 2023 មិនត្រឹមតែបានចូលរួមកម្មវិធីសន្និសីទសារព័ត៌មាន និងការបំពាក់ឆៀងដ៏ធំបំផុត សម្រាប់ការប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២៤ ប៉ុណ្ណោះទេ ថែមទាំងបានបង្កើតមិត្តភាព និងភាពសិទ្ធស្នាលជាមួយបេក្ខភាពផ្លូវការទាំង ២៨ រូបទៀតផង។

លើសពីនេះទៅទៀត កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី 5th Runner Up Miss Grand International 2022 បានបំពេញតួនាទីជាម្ចាស់បានផ្ទះបានយ៉ាងល្អ ក្នុងការទទួលស្វាគមន៍ អ្នកស្រី ថេរេសា និង Miss Grand International 2023 យ៉ាងកក់ក្តៅ ចាប់តាំងពីអ្នកទាំង ២ ធ្វើដំណើរមកដល់កម្ពុជា។






ស័ក្តិសមជាម្ចាស់មកុដ 5th Runner Up ពិតមែន វត្តី មិនឱ្យរំលងពេលវេលាល្អៗជាមួយស្ថាប័ន Miss Grand International នោះឡើយ ដោយនាងបានបង្រៀន អ្នកស្រី ថេរេសា និង Miss Grand International 2023 រាំបទ «ធ្វើអញ្ចឹងទៀតហើយ» របស់ នីកូ ដែលកំពុងល្បីខ្លាំងលើ Tik Tok រយៈពេលចុងក្រោយនេះ។ បវរកញ្ញារូបស្រស់ទាំង ២ និងអ្នកស្រី ថេរេសា បានបញ្ចេញក្បាច់រាំតាមចង្វាក់ភ្លេង អមដោយសំណើចក្អាកក្អាយជាមួយគ្នា។




5th Runner Up Miss Grand International 2022 បានយកវីដេអូរាំលេងកម្សន្តនេះទៅបង្ហោះលើគណនី Tik Tok ហើយហ្វេនជាតិ-អន្តរជាតិយ៉ាងច្រើនកុះករបានចូលទៅចុច like & commend លើវីដេអូនោះយ៉ាងព្រាងព្រាត ពិសេស Captiona យ៉ាងខ្លីរបស់ វត្តី «បើរាំត្រូវមិនមែនស្រីតី» ធ្វើឱ្យហ្វេនៗហួសចិត្តអស់សំណើចគ្រប់ៗគ្នា៕























Account
Security
Favourite Content