កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី 5th Runner up Miss Grand Cambodia 2022 បានធ្វើដំណើរទៅដល់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយសុវត្ថិភាពកាលពីល្ងាចម្សិលមិញ ជាមួយអ្នកចាត់ការនាង គឺតារាសម្តែង លីប៊ែរ និងមិត្តជំនិត កញ្ញា ហុក សារីតុលា។


គួរឱ្យចាប់អារម្មណ៍ជាខ្លាំង គ្រាន់តែទៅដល់ទឹកដីវៀតណាមភ្លាម វត្តី ប្រញាប់ស្ទុះទៅជួបសិស្សប្អូន ភឹម ស្រីនោ ដល់មាត់ច្រកកន្លែងហាត់សមតែម្តង ហើយគ្រាន់តែឃើញ ណាណូ ចេញមកក្រៅភ្លាម ស្រីតី ប្រញាប់រត់ស្ទុះទៅឱបដោយក្តីនឹករលឹកជាទីបំផុត និងបានសួរ ណាណូ មួយម៉ាត់យ៉ាងខ្លីថា «អូខេ?» ដែលសំណួរនេះបង្ហាញពីក្តីបារម្ភ ការយកចិត្តទុកដាក់ចំពោះសិស្សប្អូនដែលកំពុងប្រកួតប្រជែងយ៉ាងស្វិតស្វាញលើវេទិកាអន្តរជាតិ។




ដ្បិត ណាណូ និង វត្តី ជួបគ្នាបានត្រឹមប៉ុន្មាននាទីក៏ពិតមែន តែវាជាកម្លាំងចិត្តដ៏ធំធេញជំរុញឱ្យបវរកញ្ញាកម្ពុជា កាន់តែមានកម្លាំងចិត្តក្នុងការប្រកួតដ៏អស្ចារ្យនេះ។ ការដែលរៀមច្បងរត់ស្កាត់ជួបដល់ច្រកចូលសម្រាប់បុគ្គលិកបែបនេះ វាពិតជាមានអត្ថន័យខ្លាំងមែនទែន ព្រោះវាបង្ហាញពីការគាំទ្រ និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។



សូមជម្រាបថា ថ្ងៃនេះ គឺជាថ្ងៃប្រកួតឈុតតំណាងជាតិ ជាការប្រកួតដ៏សំខាន់មួយក្នុងកម្មវិធីលំដាប់អន្តរជាតិ។ ក្នុងនោះ Miss Grand Cambodia 2023 កញ្ញា ភឹម ស្រីនោ ក៏ត្រៀមខ្លួនជាស្រេចក្នុងការបង្ហាញឈុតតំណាងជាតិ «ស៊ីក្លូ» ដែលទើបកែកុនថ្មី ឱ្យមើលទៅកាន់តែមានភាពទាក់ទាញ់ខ្លាំងជាងមុន។ កុំភ្លេចរង់ចាំតាមដាន និងលើកកម្លាំងចិត្ត ក៏ដូចជាជូនពរឱ្យបវរកញ្ញាកម្ពុជាធ្វើបានល្អក្នុងវគ្គនេះ៕























Account
Security
Favourite Content