គិតមកទល់ពេលនេះរយៈពេលជាង ៨ ខែហើយ បន្ទាប់ពីតារាចម្រៀងរូបស្រស់ វីរៈ និច្ច សម្រាលបានកូនប្រុសជាទីស្រលាញ់ម្នាក់ ជាចំណងដៃរវាងនាង និងស្វាមី។ គួរឱ្យចាប់អារម្មណ៍ ក្រោយសម្រាលកូនបានប្រមាណជាង ៨ ខែ រូបរាងកាយ និងសម្រស់របស់ mommy ថ្មីថ្មោងរូបនេះ ត្រឡប់មកដូចពីមុនវិញហើយ ដោយគេឃើញនាងមានរូបរាងស្រឡូនស្វែលដូចកាលនៅក្រមុំដូច្នោះដែរ។



ដើម្បីឱ្យសុភាពស្រ្តីគ្រប់រូប ក៏ដូចជាអ្នកម៉ាក់ថ្មីថ្មោងទទួលបាននូវរូបរាងដងខ្លួនស្រស់ស្អាតដូចជារូបនាង ម្ចាស់បទ «មនុស្សស្រីមានសង្សាច្រើនមិនមែនសុទ្ធតែសាវ៉ា» មិនកំណាញ់ក្នុងការចែករំលែកពីគន្លឹះសម្រកគីឡូជោគជ័យនោះឡើយ។


អ្នកម៉ាក់សម័យថ្មី វីរៈ និច្ច បានរៀបរាប់ក្នុងវីដេអូខ្លីមួយថា នាងបានជ្រើសរើសយកការហាត់ប្រាណ និងផ្តោតសំខាន់បំផុតទៅលើការផ្លាស់ប្តូររបបអាហារ ដើម្បីសម្រកគីឡូ ឱ្យជោគជ័យ។ ជាក់ស្តែង ក្រោយសម្រាលបុត្របានរយៈពេល ៤ ខែទើបនាងចាប់ផ្តើមធ្វើលំហាត់ប្រាណវិញតិចៗ ដោយចាប់ផ្តើមពីការហាត់ប្រាណបែបងាយៗសិនប៉ុណ្ណោះ តែអ្វីដែលសំខាន់នោះគឺការប្រាស់ប្តូររបបអាហារ ដោយ វីរៈ និច្ច ជ្រើសរើសអនុវត្តរបបអាហារបែបគីតូ មកជំនួសរបបអាហារបែបធម្មតា ទើបនាងអាចសម្រកគីឡូបានយ៉ាងឆាប់រហ័សបែបនេះ។


ដូច្នេះ សម្រាប់សុភាពនារី ជាពិសេសម៉ាក់ៗដែលត្រៀម និងទើបសម្រាលបុត្ររួច អាចសាកល្បង Tip ងាយៗរបស់តារាសចម្រៀងរូបស្រស់នេះ ដើម្បីឱ្យគ្រប់គ្នាឆាប់ទទួលបានរូបរាយកាយស្រឡូនស្អាតមកវិញ។ សម្រាប់វីដេអូលម្អិតនៃការចែករំលែក លោកអ្នកអាចស្វែងរកនៅលើទំព័រហ្វេសប៊ុក Virak Nich៕



























Account
Security
Favourite Content