ទីបំផុតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ វីរៈ និច្ច សម្រាលបានកូនប្រុសដោយជោគជ័យហើយ នៅព្រឹកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ នេះ។ នេះបើតាមការបង្ហោះឱ្យដឹងពីលោក ខៀវ ពេជ្រ ស្វាមីរបស់ វីរៈ និច្ច។

វីរៈ និច្ច និងស្វាមីរំភើបខ្លាំងណាស់ចំពោះសមាជិកថ្មីក្នុងក្រុមគ្រួសារ ដែលមកបំពេញអត្ថន័យឱ្យក្រុមគ្រួសារកាន់តែមានសុភមង្គល។ ប្តីប្រពន្ធគូនេះដាក់ឈ្មោះកូនប្រុសដំបូងថា ពេជ្រ វីរះបុត្រ ស្តាប់ទៅពីរោះមានអត្ថន័យខ្លាំងណាស់។ អ្នកគាំទ្រម្ចាស់បទ «ឲកូនមាសម្តាយ» នាំគ្នាអបអរសាទរនាងព្រោងព្រាតដែលទទួលបានសមាជិកថ្មីម្នាក់ក្នុងក្រុមគ្រួសារ និងសុខភាពល្អទាំងម្តាយនិងកូន៕























Account
Security
Favourite Content