តារាពហុជំនាញទាំងចម្រៀង និងឧបករណ៍ភ្លេងខ្មែរបុរាណ សម័យ លី វណ្ណថាន បាននាំក្រុមគ្រួសារទាំងក្មេង និងចាស់ រួមទាំងអ្នកជិតខាងចម្អិនអាហារនិងរៀបចំស្បៀងដើម្បីចែកជូនដល់កងកម្លាំងដែលកំពុងឈរជើងនៅតាមបណ្ដាទីតាំងមួយចំនួន។

ម្សិលមិញនេះតារាចម្រៀងពហុជំនាញរបស់ផលិតកម្ម បារមី វណ្ណថាន បានដឹកជញ្ជូនស្បៀងអាហារទៅកាន់តំបន់ឈរជើងរបស់កងទ័ពស្ថិតក្នុងខេត្តបាត់ដំបង និងបន្តចែកចាយទៅខាងព្រះវិហារ និងប្រាសាទតាមាន់។ ក្រៅអំពីរបស់របរប្រើប្រាស់ ស្បៀងអាហារ វណ្ណថាន និងបណ្ដាអ្នកចូលរួមក៏បានបរិច្ចាគទឹកប្រាក់មួយចំនួនទៅដល់កងកម្លាំងផងដែរ។
ឆ្លៀតក្នុងឱកាសនេះ តារាចម្រៀងជំនាញឧបករណ៍ភ្លេងខ្មែររូបនេះបានសំដែងនូវការដឹងគុណចំពោះកងទ័ពកម្ពុជាក្នុងការការពារបូរណភាពទឹកដីនិងជាតិមាតុភូមិ។ ជាមួយគ្នានេះដែរ លោកក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារសពនៃវីរកងទ័ពទាំងអស់ដែលបានពលីជីវិតក្នុងកិច្ចការពារជាតិមាតុភូមិនាពេលកន្លង៕





























Account
Security
Favourite Content