ក្រោយចប់ការងារប្រគំតន្ត្រីនៅខេត្តសៀមរាបក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំកាលពីប៉ុន្មានថ្ងៃនោះ ក្រុមការងាររបស់បារមីបានឆ្លៀតចូលទស្សនាការសម្ដែងរបស់សមាគមហ្វារពន្លឺសិល្បៈថែមទៀតផង។ ក្នុងនោះ វណ្ណថាន គឺជាអ្នកនាំមិត្តរួមការងារទៅទស្សនាកន្លែងដែលធ្លាប់បណ្ដុះបណ្ដាលខ្លួនឲ្យមានជំនាញសិល្បៈពេញខ្លួនបែបនេះ។

ក្រោយទស្សនាចប់ វណ្ណដា បានបង្ហោះរូបភាព និងវីដេអូមួយចំនួនចូលក្នុង story IG ខ្លួន បង្ហាញពីការគាំទ្រក៏ដូចជារំភើបរីករាយ ដែលបានមើលការសម្ដែងដ៏អស្ចារ្យរបស់ក្រុមសម្ដែងរបស់សមាគមហ្វារពន្លឺសិល្បៈ។ ក្រៅពីក្រុមការងារបារមីហើយនោះ គេសង្កេតឃើញវត្តមានរបស់សង្សារបណ្ដូលចិត្ត វណ្ណដា ផងដែរ ព្រោះនាងក៏រួមដំណើរទៅជាមួយផងដែរ។
ចប់ការសម្ដែងរបស់សមាគមហ្វារពន្លឺសិល្បៈហើយនោះ វណ្ណដា និង វណ្ណថាន ក៏ដូចជាក្រុមការងារដទៃទៀតបានថតរូបជុំគ្នាជាមួយក្រុមការងារសមាគមហ្វារពន្លឺសិល្បៈ។ ក្រុមការងារក៏ដូចជា វណ្ណដា និងសង្សារ ក៏បានទៅទស្សនាកន្លែងលក់វត្ថុអនុស្សាវរីយ៍ថែមទៀតផង។ ចំណែកម្ចាស់បទ “បាតសំឡេង” ក៏បានផុសរូបថតជុំគ្នាមានទាំងក្រុមការងារបារមី និងសមាគមហ្វារពន្លឺសិល្បៈ៕


































Account
Security
Favourite Content