ក្នុងថ្ងៃកំណើតរបស់មិត្តស្រីវ័យ ២១ ឆ្នាំ តារាចម្រៀងរ៉េប វណ្ណដា បានបង្កើតបរិយាកាសរ៉ូមែនទិក ដោយនាំសង្សារញ៉ាំអាហារពេលល្ងាចនៅហាងមួយ ក្នុងសណ្ឋាគារលំដាប់ខ្ពស់នៅទីក្រុងភ្នំពេញ។

ម្សិលមិញនេះ ជាថ្ងៃកំណើត ២១ឆ្នាំ របស់ស្រីស្អាត Lauryn មិត្តស្រីរបស់តារាចម្រៀងរ៉េប វណ្ណដា។ តាមរយៈរូបភាពជាច្រើនសន្លឹកដែលបង្ហោះដោយស្រីស្អាត Laryn នៅលើ IG បានបង្ហាញសកម្មភាពមួយចំនួននៅថ្ងៃកំណើតរបស់នាង និងគូរស្នេហ៍កំលោះសង្ហា វណ្ណដា នៅក្នុងសណ្ឋាគារ Hyattregency_phnompenh ជាមួយការបរិភោគអាហារនៅថ្ងៃកំណើតជាមួយគ្នា។ ជាការពិត កន្លងមកតារាចម្រៀងរ៉េប វណ្ណដា តែងបង្ហាញភាពផ្អែមល្ហែមជារឿយៗចំពោះគូស្នេហ៍របស់លោកមិនថានៅក្នុងបណ្ដាញសង្គម ឬនៅខាងក្រៅនោះទេ។



គួរបញ្ជាក់ថាគិតមកដល់ពេលនេះតារាចម្រៀងរ៉េប វណ្ណដា បានបង្កើតចំណងស្នេហ៍ជាមួយស្រីស្អាត Lauryn ជិតមួយឆ្នាំហើយ ជាមួយគ្នានេះដែរលោកតែងផ្ដល់អ្វីដែលពិសេសបំផុតដល់គូស្នេហ៍របស់លោកជានិច្ច៕

























Account
Security
Favourite Content