កាលពីម្សិលមិញនេះតារាចម្រៀងរ៉េបដ៏ល្បី វណ្ណដា បានទៅវត្ត ដើម្បីយកចង្ហាន់ប្រគេនព្រះសង្ឃ នាថ្ងៃកាន់បិណ្ឌ៤ ដែលពុទ្ធបរិស័ទគោរពប្រតិបត្តិជារៀងរាល់ឆ្នាំ។ នៅក្នុងរូបភាពដែលម្ចាស់បទ “ROCKSTAR” បានបង្ហោះលើ FB ឃើញថាហ្វេនៗក្មេងៗជាច្រើនចោមរោម លោកជុំជិត។



សង្កេតឃើញថា វណ្ណដា ទៅដាក់បិណ្ឌកាលពីម្សិលមិញនោះមានក្រុមគ្រួសារទៅជាមួយដែរ ហើយលោកបានបង្ហោះថា “បិណ្ឌ៤ ជ្រះថ្លាណាស់ជាមួយព្រះរស់ និងបងប្អូន បានសរុបទាំងអស់ចំនួន ៧ វត្ត សូមជូនកុសល្យផលបុណ្យជូនពុកម៉ែយាយតាបងប្អូនទាំងអស់គ្នាផងសាធុ”។ មិនត្រឹមតែប៉ុណ្ណោះ វណ្ណដា ក៏នៅបរិភោគអាហារនៅវត្តផងដែរ។
ក្រៅពីផ្ដល់ភាពស្និទ្ធស្នាលជាមួយហ្វេនៗរួចហើយនោះ តារាប្រុសដែលមានប្រភពពីខេត្តព្រះសីហនុមានចិត្តជ្រះថ្លា ជូនបច្ច័យដល់មនុស្សចាស់នៅវត្ត ធ្វើឲ្យហ្វេនកោតសរសើរគ្រប់ៗគ្នា។ បើសង្កេតឲ្យឃើញថា ពេលជួបហ្វេនលោកក៏បានចុះហត្ថលេខាឲ្យក្មេងៗដែលជួបនៅវត្ត ធ្វើឲ្យពួកគេរំភើបចិត្ត ញញឹមបិទមាត់មិនជិតទេ។



មិនត្រឹមតែប៉ុណ្ណោះ វណ្ណដា ក៏ឆៀងទៅមើលសាលាដែលនៅក្បែរវត្តដែលលោកទៅធ្វើបុណ្យ ហើយបានជួបហ្វេនៗដែលជាសិស្ស ថែមទៀតផង៕








































Account
Security
Favourite Content