ឃើញ King Chi ជួបទុក្ខធំ វណ្ណដា ជួយលុយ ៥ ០០០ ដុល្លារ​ភ្លាមៗទាំងយប់

កំពូលតារា​រ៉េប វណ្ណដា បាន​ជួយប្រាក់​ដល់ King Chi ៥ ០០០ ពាន់​ដុល្លារ ភ្លាមៗ​ក្រោយ​ទទួល​បាន​ដំណឹង​​​ដាក់​លក់​ផ្ទះ​​​នៅបាត់ដំបង ដើម្បី​យក​លុយ​ទៅ​វះ​កាត់​ផ្លាស់ប្ដូរ​ក្រលៀន​ឱ្យ​ភរិយា កាលពីរាត្រីថ្ងៃ៦ ខែឧសភា ឆ្នាំ ២០២៥។

តារា​​រ៉េប King Chi កំពុង​ជួប​ទុក្ខធំ​ព្រោះ​ភរិយា​មានជំងឺធ្ងន់ធ្ងរ ត្រូវ​ការ​វះ​កាត់​ប្ដូរ​ក្រលៀន​។ កាល​ពី​យប់​មិញ​ម្ចាស់បទ «កាលុងឃុង» ​បាន​សម្រេច​ដាក់​លក់​ផ្ទះ​ធំ​នៅ​បាត់​ដំបង​ តម្លៃក្រោមទីផ្សារ ធ្វើយ៉ាងណាឲ្យតែបានប្រាក់​ដើម្បីសង្គ្រោះភរិយាបណ្ដូលចិត្ត។

ក្រោយ​ទទួល​បាន​ដំណឹង​មួយ​នេះ​ វណ្ណដា ដែលជាសិស្សប្អូន និងធ្លាប់បានធ្វើការងារជាមួយគ្នាផងនោះ បាន​បាញ់​ជួយជាថវិកា ៥ ០០០ ដុល្លារ​ទៅ​ដល់ King Chi ភ្លាមៗ​ទាំង​យប់​តែ​ម្ដង។ ពិត​ណាស់​ ដំណឹង​ដែល​ភរិយា​តារា​ចម្រៀង រ៉េប King Chi កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ត្រៀម​ទទួល​ការ​វះកាត់​ផ្លាស់​ប្ដូរ​ក្រលៀន​បាន​ធ្វើ​ឱ្យ​មហាជន​មិន​តិច​នាក់​ក្ដុកក្ដួល ​និង​បារម្ភ​ជា​ខ្លាំង​ចំពោះ​ស្ថានភាព​ជំងឺ​ដ៏​សែន​អាក្រក់​មួយ​នេះ​ យ៉ាង​ណា​មិញ​ទាំង​មហាជន​ក៏​ដូច​ជា​មិត្ត​អ្នក​សិល្បករ​រួម​អាជីព​ជា​ច្រើន​បាន​នាំ​គ្នា​ស៊ែរ​លើក​ទឹក​ចិត្ត​ព្រោង​ព្រាត​ហើយ​ក៏​បាន​ជួយ​ជា​ថវិកា​ខ្លះ​ដើម្បី​សម្រាល​បន្ទុក​នៃ​ការ​ព្យាបាល​ផង​ដែរ។​​​​

តាម​រយៈ​ការ​បង្ហោះ​ជូន​ដំណឹង​នៃ​ការ​ដាក់​លក់​ផ្ទះ​ភ្លាម​ៗ របស់​តារា​ចម្រៀង​រ៉េប​មួយ​នេះ​ពិត​ជា​បាន​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ទំហំ​ទឹក​ចិត្ត​នៃ​ក្ដី​ស្រលាញ់​ដ៏​ធំធេង​របស់​លោក​ចំពោះ​ភរិយា​ដូច​នឹង​អ្វី​ដែល​មហាជន​តែង​លឺ​មក​ថា King Chi មិន​ត្រឹម​មេ​គ្រួសារ​ដ៏​រឹង​មាំ​ លោក​ថែម​ទាំង​ជា​ឪពុក​ និង​ស្វាមី​ល្អ​សម្រាប់​គ្រួសារ​របស់​លោក​ផង​ដែរ។

កាលពីមួយរយៈមុន King Chi បានប្រកាសលក់ហាងសាឡនមួយកន្លង​ម្ដង​រួច​មកហើយ ដោយ​លោក​មិនបាន​សុំជំនួយ ឬបង្ហាញ​អ្វីដល់មហាជន ក៏ដូចជាអ្នកគាំទ្រ​ដឹង​ពី​ស្ថានភាព​គ្រួសារ​ឡើយ ទើបតែ​យប់មិញលោក​បាន​ទម្លាយពីរឿង​លក់​ផ្ទះ ដើម្បី​បាន​ប្រាក់​ទុក​ព្យាបាល​ប្រពន្ធ៕

ប្រភពរូបភាព៖ Daddy Chi



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ



Leave a Reply

Your email address will not be published.Required fields are marked *