ជាថ្មីម្តងទៀតហើយ ដែលតារារ៉េបវ័យក្មេងដ៏ល្បីល្បាញរបស់កម្ពុជា គឺ ម៉ាន់ វណ្ណដា និងតារាចម្រៀងពូកែឧបករណ៍តន្ត្រីខ្មែរ វណ្ណថាន នឹងត្រូវធ្វើដំណើរទៅចូលរួមការប្រគំតន្ត្រីនៅក្រៅប្រទេស។
តួយ៉ាង ថ្មីៗនេះទំព័រហ្វេសប៊ុកផ្លូវការ Baramey Production បានប្រកាសឱ្យដឹងថា Vann Da – វណ្ណដា និង Vanthan – វណ្ណថាន នឹងមានវត្តមាននៅការប្រគំតន្ត្រី នៅ Wonderfruit ដោយសិល្បករទាំង ២ រូបបានត្រៀមខ្លួនជាស្រេច ក្នុងការនាំយកតន្ត្រីខ្មែរ បទចម្រៀងល្បីៗយកទៅសម្តែង។ តាមកាលវិភាគដែល Baramey Production បានបង្ហោះឡើង វណ្ណដា និង វណ្ណថាន នឹងត្រូវឡើងច្រៀងសម្តែងនៅថ្ងៃទី១៥ ខែធ្នូ ខាងមុខនេះ។


សូមជម្រាបផងដែរថា ការប្រគំតន្ត្រី Wonderfruit 2023 នឹងរៀបចំឡើងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣ នៅ The Fields at Siam Country Club, Pattaya, Thailand។ ក្រៅពីវត្តមានរបស់តារារ៉េបកម្ពុជា ២ រូប ការប្រគំតន្ត្រីដ៏ធំនេះ ក៏មានចូលរួមពីតារាល្បីៗជាច្រើន ដូចជា Artur Yeti, Cristal No.5, Fergus, Jianbo, Tom Yeti, Subex, Yeti Out, Big Calo, DJ Kaygee, Flower.far, Minoto, etc …. និងតារាល្បីៗជាច្រើននាក់ផ្សេងទៀត៕























Account
Security
Favourite Content