នៅថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៣ តារាស្រីហុងកុងជើងចាស់ Kathy Chow ត្រូវបានគេរាយការណ៍ថា បានទទួលមរណភាព។ ដំណឹងមួយនេះធ្វើឲ្យអ្នកគាំទ្រ និងអ្នកលេងអ៊ីនធើណេតហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសឹងមិនគួរឲ្យជឿ។



ដំណឹងទទួលមរណភាពភ្លាមៗ របស់តារាស្រី Kathy Chow ធ្វើឲ្យសារព័ត៌មានធំៗ ជាច្រើនក្នុងប្រទេសចិន ព្រមទាំងហុងកុង ព្យាយាមទាក់ទងទៅភ្នាក់ងាររបស់តារាស្រីរូបនេះដើម្បីបញ្ជាក់ពីដើមហេតុ និងមូលហេតុនៃការស្លាប់។ តាមរយៈប្រភពព័ត៌មាន Sina របស់ប្រទេសចិន បានឲ្យដឹងថា តារាស្រីរូបនេះចាកចេញពីគ្រួសារ និងរស់នៅតែម្នាក់អស់រយៈពេលជាច្រើនឆ្នាំមកហើយ រីឯក្រុមការងារក៏ហាក់មិនដឹងពីដំណឹងរបស់នាង ដូច្នេះភ្លាមៗវាពិតជាមានការលំបាកខ្លាំងក្នុងការទំនាក់ទំនងទៅអ្នកជិតស្និទ្ធក្បែរខ្លួននាង។


តាមការបង្ហើបរបស់តារាស្រី Kathy Chow ក្នុងបទសម្ភាសន៍មុនៗ នាងធ្លាប់លើកឡើងថាខ្លួនមានជំងឺម៉្យាងឈ្មោះ Lupus erythematosus ចាប់តាំងពីឆ្នាំ ១៩៩៩ និងត្រូវផឹកថ្នាំឲ្យបានទៀងទាត់ដើម្បីកុំឲ្យប៉ះពាល់ដល់អាយុជីវិត។ មូលហេតុនៃការរស្លាប់របស់នាងត្រូវបានគេសង្ស័យថា មកពីជំងឺមួយនេះ។
តែបន្ទាប់មក មិត្ដភក្ដិជិតស្និទ្ធរបស់តារាស្រីរូបនេះដែរជាអ្នកយកព័ត៌មានល្បីនៅឯ TVB ក៏បានចេញមុខបញ្ជាក់ថា៖ បច្ចុប្បន្ន តារាស្រី Kathy Chow គឺនៅមានជីវិតនៅឡើយ។ នាងមិនបានទទួលមរណភាពដូចការលើកឡើងរបស់របាយការណ៍មួយចំនួនឡើយ។ ប៉ុន្ដែនាងពិតជាត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យពិតមែន និងត្រូវក្រុមគ្រូពេទ្យសង្គ្រោះព្យាបាល។ នាងបានសន្លប់អស់រយៈពេល ២៤ ម៉ោង នៅមិនទាន់ដឹងខ្លួន តែអាយុជីវិតរបស់នាងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមគ្រូពេទ្យ។ នាងនឹងជាសះស្បើយពីជំងឺវិញឆាប់ៗ។


គួរបញ្ជាក់ថា តារាស្រី Kathy Chow បានរស់នៅតែឯងអស់រយៈពេលរាប់ឆ្នាំមកហើយ ចាប់តាំងពីលែងលះជាមួយស្វាមីរបស់នាងលោក Ray Lui ក្នុងឆ្នា ១៩៨៩។ នាងធ្លាប់បានលើកឡើងថា នាងចង់រស់នៅតែម្នាក់ និងមិនផ្ដោតលើរឿងគ្រួសារទៀតឡើយ៕

























Account
Security
Favourite Content