ជឿជាក់ថា អ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជា ពិសេសហ្វេនដែលជាអ្នកគាំទ្របវរកញ្ញាភេទទី៣ កញ្ញា វ៉ាន់ប៊ី ពិតជាសប្បាយចិត្តមិនខាន ដោយថ្មីៗនេះ វ៉ាន់ប៊ី បានប្រកាសចំពោះមុខអ្នកសារព័ត៌មាន ថា នាងនឹងត្រឡប់មកប្រកួតកម្មវិធីបវរកញ្ញាម្តងទៀតនៅឆ្នាំមុខ តែមិនទាន់ច្បាស់ថា ២០២៤ ឬ ២០២៥ នោះទេ ត្រូវមើលតាមជាក់ស្តែងថា សមត្ថភាពនាងល្អគ្រប់គ្រាន់ក្នុងការតំណាងជាតិលើឆាកអន្តរជាតិម្តងទៀតឬនៅ។

ទន្ទឹមគ្នានិងដំណឹងល្អនេះ ក៏មានរឿងគួរសោកស្តាយផងដែរ ព្រោះកម្មវិធីដែល វ៉ាន់ប៊ី គ្រោងដាក់ពាក្យប្រកួតនោះ មិនមែនជាកម្មវីធីសម្រស់ Miss Universe Cambodia ដែលហ្វេនៗនាំគ្នាទស្សន៍ទាយទុកនោះទេ តែជាកម្មវិធី Miss International Queen ដែលនាងធ្លាប់បានចូលប្រកួតក្នុងឆ្នាំ ២០២៣ តែមិនទទួលបានចំណាត់ថ្នាក់ណាមួយឡើយ។


ការចិញ្ចឹមចិត្តចង់ប្រកួតកម្មវិធី Miss International Queen ម្តងទៀតនេះ គឺដោយសារ វ៉ាន់ប៊ី នៅមិនទាន់សម្រេចបំណងប្រាថ្នាដ៏ធំរបស់ខ្លួនឯង។ បវរញ្ញាភេទី៣រូបនេះ ឱំ្យដឹងថា ទោះបីបច្ចុប្បន្ន នាងបានផ្លាស់ប្តូររូបរាងកាយមកជាមនុស្សស្រីពេញលេញក៏ពិតមែន តែនាងមិនមានចំណាប់អារម្មណ៍ប្រកួតកម្មវិធី Miss Universe Cambodia ទេ ព្រោះនាងតែងតែគិតថា ក្នុងនាមជាភេទទី៣ មួយរូប នាងចង់ផ្សព្វផ្សាយ និងផ្ញើរសារជាសំឡេងរបស់នាង ដើម្បីឈរឈ្មោះតំណាងឱ្យបងប្អូនភេទទី៣ ឱ្យបានជោគជ័យសិន។ ជាក់ស្តែង ពេលនេះនាងនៅមិនទាន់ទទួលបានភាពជោគជ័យក្នុងការតំណាងឱ្យភេទទី៣ នោះទេ ដូច្នេះទើបនាងចង់ត្រឡប់មកប្រកួត Miss International Queen ម្តងទៀត រួចដណ្តើមយកភាពជោគជ័យឱ្យខានតែបាន។




បវរកញ្ញាភេទទី៣កម្ពុជាឆ្នាំ ២០២១-២០២២ រូបនេះ ទទួលស្គាល់ថា នាងប្រហែលនៅមានចំណុចខ្វះខាតច្រើន ទើបមិនទាន់ទទួលបានភាពជោគជ័យក្នុងការប្រកួតអន្តរជាតិឆ្នាំ ២០២៣ នេះ តែយ៉ាងណាមិនបោះបង់ក្តីស្រមៃរបស់ខ្លួនឯងឡើយ ដោយនឹងបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងបន្តចូលរួមជួយការងារសង្គមជាតិឱ្យបានច្រើនឡើងតាមដែលអាចធ្វើទៅបាន។ បវេកញ្ញារូបស្រស់នេះ មានភាពវិជ្ជមានច្រើនចំពោះខ្លួនឯង ព្រោះសូម្បីតែអ្នករៀបចំកម្មវិធីប្រកួតអន្តរជាតិក៏បាន comment លើរូបថតនាង ហើយហៅនាងឱ្យទៅប្រកួតអន្តរជាតិម្តងទៀតដែរ។ ដូចនេះ បវរកញ្ញាភេទទី៣ កម្ពុជា វ៉ាន់ប៊ី សង្ឃឹមថា គ្រប់គ្នានឹងនៅតែបន្តគាំទ្រនាងនៅពេលនាងត្រឡប់មកប្រកួតបវរកញ្ញាម្តងទៀតនៅថ្ងៃខាងមុខ!























Account
Security
Favourite Content