រំឮកដល់កិត្តិនាម ហនុមាន គ្រប់គ្នាប្រាកដជាជ្រាបហើយថា ហនុមាន ជាតួអង្គសំខាន់មួយក្នុងរឿងរាមកេរ្តិ៍ ហើយប្រជាជនខ្មែរតំាងពីបុរាណរហូតដល់បច្ចុប្បន្ន បានគោរព ព្រមទំាងយកឈ្មោះនិងរូប ហនុមាន ប្រើប្រាស់ក្នុងក្បួនក្បាច់ខ្មែរ ជារូបចាក់ស័ក្ខបញ្ចុះ មន្តអាគម គូសនៅលើយន្តនៅលើអាវេតជះ ការប្រើប្រាស់ជាឡូហ្គោ និងស្លាកយីហោផ្សេងៗជាដើម។ល។
រូបហនុមាន រមែងត្រូវបានគេយកទៅគូសជាគំនូរ ដាប់ជាចម្លាក់ផ្សេងៗ ប៉ុន្តែថ្មីៗនេះគេស្រាប់តែឃើញ Make-up artist ល្បីឈ្មោះ វ៉ាត វ៉ាន់ ធ្វើការផាត់មុខរូបហនុមានបែបថ្មីលើរូបមុខ និងរូបរាងកាយរបស់លោក ចេញជាសិល្បៈដ៏ទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។

តាមការបញ្ជាក់ វ៉ាត វ៉ាន់ គឺលោកបានចំណាយពេល ៤ ទៅ ៥ ម៉ោង ទម្រាំផាត់មុខរូបហនុមានបែបថ្មីនេះ។ Make-up artist វ៉ាត វ៉ាន់ មិនដែលធ្វើឱ្យទស្សនិកជនសោកស្តាយចំពោះគំនិតច្នៃប្រឌិតថ្មីម្តងណាឡើយ ដោយលោកតែងតែមាន concept និង creative ថ្មីៗលើការផាត់មុខ ជាហេតុធ្វើឱ្យគ្រប់គ្នាស្គាល់លោកកាន់តែច្បាស់ឡើង ហើយមានផលិតករភាពយន្តជាច្រើន ដែលបានហៅលោកទៅផាត់មុខតុបតែងតួអង្គក្នុងភាពយន្តរបស់ពួកគេ។
ទស្សនារូបភាព ការផាត់មុខរូបហនុមានបែបថ្មីរបស់ Make-up artist វ៉ាត វ៉ាន់ ខាងក្រោមនេះ៖



























Account
Security
Favourite Content