ជឿជាក់ថា ប្រជាជនកម្ពុជាទូទាំងប្រទេសពិតជ្រាបច្បាស់ហើយថា រមណីយដ្ឋានបុរាណវិទ្យាកោះកេរ នៃអតីតរាជធានីលិង្គបុរៈ ឬឆោកគគ៌្យរ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ តាមរយៈសេចក្តីសម្រេច 45 COM 8B.8 កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅនេះ។

ក្រឡេកទៅមើល Makeup artist វ័យក្មេងដែលកំពុងមានឈ្មោះបោះសំឡេងក្នុងរង្វង់សិល្បៈខ្មែរនាពេលបច្ចុប្បន្ន គឺលោក វ៉ាត វ៉ាន់ វិញនោះ មិនបង្អង់យូរ ក៏បានទាញឧបករណ៍នៃជំនាញរបស់លោកមកផាត់មុខរូបប្រាសាទកោះកេរ (Koh Ker Face Painting) ដើម្បីបង្ហាញការអបអរសាទរដល់រមណីយដ្ឋានបុរាណវិទ្យាកោះកេរ ដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកថ្មីៗនេះដូចគ្នាផងដែរ។

ក្រោមថ្វីដៃដ៏ប៉ិនប្រសព្វ និងគំនិតច្នៃប្រឌិតខ្ពស់របស់ Makeup artist វ័យក្មេងរូបនេះ គំនូរប្រាសាទកោះកេររបស់ខ្មែរ បានផុសលេចឡើងនៅលើផ្ទៃមុខ និងដងខ្លួនរបស់លោក ថែមទាំងមានដាក់បញ្ជាក់ថ្ងៃដែលប្រាសាទកោះកេរ ត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ថែមទៀតផង។
វីដេអូសកម្មភាព និងរូបថតនៃការផាត់មុខរូបប្រាសាទកោះកេរ របស់ វ៉ាត វ៉ាន់ កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដែលលោកបានលះបង់ពេលវេលា និងចំណាយកម្លាំងកាយចិត្តគូររូបនេះឡើង។ ទស្សនារូបភាពលម្អិតខាងក្រោមនេះ៖



























Account
Security
Favourite Content