ប្រាសាទ​ ដាវីន ​​គ្រង​ឈុត​អប្សរា​អង្គរ​ ជាមួយ ​MC ​និង ​BA​ កម្មវិធី​ Universal Woman 2024 ​សម្រស់ម្យ៉ាង​ម្នាក់

នា​ថ្ងៃ​ទី​១៤​ ខែ​មីនា​ ឆ្នាំ​២០២៤​នេះ​​ Universal Woman ប្រមាណ​​ ៥០ ​ប្រទេស​ បាន​គ្រង​ឈុត​អប្សរា​អង្គរ​ ក្នុង​តំបន់​ប្រសាទ​អង្គរ​វត្ត​ នៃ​​ខេត្ត​សៀម​រាប ​​​​ក្នុង​ន័យ​ជួយ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​កម្ពុជា​ទៅ​កាន់​អន្តរជាតិ​។ ក្នុង​​នោះដែរ ក៏​មាន​វត្តមាន​អ្នកនាង ប្រាសាទ ដាវីន National Director Universal Woman Cambodia និងជាអ្នកទទួលបន្ទុករៀបចំ​កម្មវិធី Universal Woman 2024 ​ជាមួយ​ពិ​ធី​ករ​ស្រី​ដ៏​ស្រស់​ស្អាត ​និង​ BA ​រូប​ស្រស់ ក៏​បាន​ចូល​រួម​ថត​រូប​ជា​មួយ​ការ​គ្រង​ឈុត​អប្សរា​អង្គរ​ផង​ដែរ​។

ក្រឡេក​មក​មើល​សម្រស់​អ្នក​ទាំង​បី​គឺ​មាន​ភាព​ស្រស់​ស្អាត​ម្យ៉ាង​ម្នាក់​​​ ជា​ពិសេស​នៅ​ពេល​ដែល​បាន​គ្រង​ឈុត​អប្សរា​អង្គរ​​នៅ​លើ​ខ្លួន​​តែ​ម្ដង​។ គួរ​បញ្ជាក់​​ថា ​Universal Woman ទាំង​អស់​បាន​គ្រង​ឈុត​អប្សរា​អង្គរ​យ៉ាង​ប្រណីត​បង្ហាញ​វត្តមាន​លើ​ទឹក​ដី​ប្រាសាទ​អង្គរ​វត្ត​​ដោយ​ក្នុង​នោះ​​ក៏​មាន​បង្ហាត់​បង្រៀន​ពី​លោក​គ្រូ​អ្នក​គ្រូ​ពី​ការ​រាំ​របាំ​អប្សរា ការ​ថត​រូប​អប្សរា ក៏​ដូច​ជា​ការ​ពិនិត្យ​លើ​សម្លៀកបំពាក់​ក្រែង​មាន​ចំណុច​ខ្វះ​ខាត​ឬ​មិន​ពេញ​លក្ខណៈ​ណា​មួយ​។

​​​បេក្ខភាព​ទាំង​អស់​ធ្វើ​បាន​យ៉ាង​ល្អ​គួរ​ឱ្យ​កោត​សរសើរ​បើ​ទោះ​បី​ជា​ពួកគេ​ហ្វឹក​ហាត់​ក្នុង​រយៈពេល​មួយ​ដ៏​ខ្លី​ក៏​ដោយ​​នេះ​បង្ហាញ​បាន​ពី​សមត្ថភាព​ពេញ​លេញ​របស់​ពួកគេ​ក្នុង​ការ​ឈាន​យក​ជយ​លាភី​ក្នុង​ការ​ប្រកួត​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។​​​​

Universal Woman ​2024 ជា​កម្មវិធី​អន្តរជាតិ​មួយ​ដែល​បាន​ដាក់​បញ្ចូល​នូវ​ទម្រង់​សិល្បៈ​វប្បធម៌​ ការ​ទស្សនា​តំបន់​ទេសចរណ៍ ​វប្បធម៌​ និង​ធម្ម​ជាតិ​ និង​មាន​ការ​ផ្សារ​ភ្ជាប់​ទម្រង់​សិល្បៈ​ខ្មែរ​ និង​ការ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរដើម្បី​ឱ្យ​បេក្ខភាព​បាន​ស្គាល់​ពី​ប្រពៃណី​ខ្មែរ​កាន់​តែ​ច្បាស់​ផង​ដែរ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម