Hueningkai ក្រុម TXT ចេញបកស្រាយ និងសុំទោស ក្រោយបែកធ្លាយព័ត៌មានផឹកដាច់យប់ជាមួយនារីម្នាក់

Hueningkai សមាជិកក្រុមចម្រៀងកូរ៉េ TXT បានចេញមុខបកស្រាយអំពីព័ត៌មានចុងក្រោយដែលអះអាងថាលោកបាន “ផឹកស្រាពេញមួយយប់” នៅក្នុងបន្ទប់ឯកជនជាមួយនារីម្នាក់។

នៅថ្ងៃទី ១០ ខែតុលា Hueningkai បានផ្ញើសារដោយផ្ទាល់តាម Weverse ដើម្បីសុំទោសអ្នកគាំទ្រ និងបញ្ជាក់ពីស្ថានភាពនេះ។ តារាវ័យ ២៣ ឆ្នាំរូបនេះបញ្ជាក់​ថា បុគ្គល​ដែល​ខ្លួននៅ​ជាមួយ​គឺ​គ្រាន់​តែ​ជា​អ្នក​ស្គាល់​គ្នា ហើយលោក​គ្រាន់​តែជូន​នាង​ទៅ​ផ្ទះធម្មតាប៉ុណ្ណោះ។ លោកពន្យល់ថា “ខ្ញុំពិតជាសោកស្តាយចំពោះ MOAs (TXT fandom)។ ខ្ញុំមិនដឹងថាហេតុអ្វីខ្ញុំគួរស្ងប់ស្ងាត់ចំពោះរឿងនេះទេ ដូច្នេះខ្ញុំសូមពន្យល់តែម្ដង។ ខ្ញុំនៅជាមួយអ្នកស្គាល់គ្នាម្នាក់ ហើយស្ថិតក្នុងស្ថានភាពដែលខ្ញុំមិនអាចទុកនាងចោលបាន ដូច្នេះខ្ញុំបានជូននាងទៅផ្ទះ បន្ទាប់មកត្រឡប់ទៅបន្ទប់ខ្ញុំវិញ។ វាជាថ្ងៃឈប់សម្រាក ដូច្នេះកន្លែងភាគច្រើនត្រូវបានបិទ ហើយយើងគ្រាន់តែទៅកន្លែងដែលនៅបើកប៉ុណ្ណោះ”។

នៅលើ X (អតីត Twitter) Hueningkai ពន្យល់បន្ថែមថា “តាំងពីចេញច្រៀងមក ខ្ញុំស្អប់ការបង្កបញ្ហាឱ្យសមាជិកក្រុមខ្លាំងណាស់។ ខ្ញុំជាមនុស្សនៅផ្ទះ ហើយមិនសូវចេញក្រៅច្រើនទេ ប៉ុន្តែគាត់ជាមនុស្សដែលខ្ញុំខានជួបយូរហើយ ដូច្នេះខ្ញុំក៏ណាត់ជួបជាមួយគាត់ទៅ។ សូម្បីតែពេលនោះ ខ្ញុំនៅតែគិតថាតើត្រូវធ្វើអ្វីក្នុងស្ថានភាពនេះ ប៉ុន្តែខ្ញុំមិនអាចទុកគាត់ចោលបានទេ ដូច្នេះខ្ញុំក៏ជូនគាត់ទៅផ្ទះ ហើយត្រលប់ទៅកន្លែងស្នាក់របស់ខ្ញុំវិញយ៉ាងលឿន។ ខ្ញុំពិតជាសុំទោសដែលធ្វើឱ្យគ្រប់គ្នាបារម្ភ”។

Hueningkai បានបន្តសរសេរថា “ខ្ញុំពិតជាសុំទោស។ ខ្ញុំស្អប់ការកុហក ខ្ញុំគ្រាន់តែចង់និយាយដោយស្មោះត្រង់ វាហាក់បីដូចជាស្ថានភាពនេះបណ្តាលឱ្យមានការយល់ច្រឡំជាច្រើន ប៉ុន្តែ MOA មិនចាំបាច់បារម្ភអ្វីទាំងអស់។ ខ្ញុំចង់ផ្តោតលើការងារ និង MOA បន្ថែមទៀត ដូច្នេះខ្ញុំនឹងព្យាយាមឱ្យខ្លាំងជាងនេះពីពេលនេះទៅ។ ខ្ញុំពិតជាសុំទោសប្រសិនបើខ្ញុំធ្វើឱ្យអ្នកគាំទ្រ សមាជិកក្រុម ឬក្រុមការងារត្រូវឈឺចាប់ ហើយខ្ញុំមិនដឹងថាតើសារនេះនឹងទទួលបានប្រតិកម្មបែបណាទេ។ ប្រសិនបើវាមិនអាចយកជាការបាន ខ្ញុំសូមអភ័យទោស។ ខ្ញុំធ្លាប់និយាយថាខ្ញុំចង់ក្លាយជាមនុស្សដែលគ្រប់គ្នាអាចទុកចិត្តបាន តែខ្ញុំមានអារម្មណ៍ថាខ្ញុំមិនអាចទេ ខ្ញុំពិតជាសុំទោស”។

សូមរំឭកថា កាលពីថ្ងៃទី ៨ ខែតុលា អ្នកលេងអ៊ិនធឺណិតអនាមិកម្នាក់បានបង្ហោះរូបថតរបស់ Hueningkai ហើយបានចោទប្រកាន់ថា តារារូបនេះកំពុងផឹកស៊ីពេញមួយយប់ជាមួយនារីម្នាក់នៅក្នុងបន្ទប់ឯកជនមួយ។

ម្ចាស់គណនីនោះបាន​អះអាង​ថា Hueningkai “ចេញ​ទៅ​ផឹកស៊ី​ជាមួយ​នារី​ម្នាក់ រយៈពេល​មួយ​ថ្ងៃ​បន្ទាប់​ពី​ត្រឡប់​មក​ប្រទេស​កូរ៉េ​វិញ” ហើយ​អ្នក​ទាំង​ពីរ​បាន​ផឹក​រហូត​ដល់ទៀបភ្លឺ។ អ្នកទាំងពីរបានរង់ចាំរហូតដល់អតិថិជនផ្សេងទៀតត្រឡប់ទៅផ្ទះវិញអស់ មុនពេលមានឡានមកយកចេញទៅ។ បន្ទាប់ពីការចោទប្រកាន់ភ្លាមៗ អ្នកគាំទ្របានការពារ Hueningkai ដោយអះអាងថាស្ត្រីនោះជាប្អូនស្រីរបស់លោក។ ទោះបីមានការអះអាងនេះ តែព័ត៌មានខាងលើបានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងលើសហគមន៍អនឡាញផ្សេងៗ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *