កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ផេកផ្លូវការរបស់ស្រាបៀរ Gangzberg បានបង្ហោះពីព្រឹត្តិការណ៍ប្រគំតន្រ្ដីធំមួយនាដើមឆ្នាំ ២០២៤ គឺ Super Idol Concert។ ការប្រគំតន្ដ្រីនេះ ត្រូវបានប្រកាសធ្វើឡើងនៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៤ ខាងមុខ នៅឯទីក្រុងកោះពេជ្រ។


ជាមួយគ្នាដែរ អ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលគឺការបង្ហោះនោះមានភ្ជាប់មកជាមួយវីដេអូខ្លីដែលបង្ហាញឲ្យឃើញពីតារាខេប៉ុបល្បី ២ ដួងគឺ HyunA និង Rain។ ដំណឹងនេះដែរធ្វើឲ្យមហាជនជឿថា តារាខេប៉ុបល្បីទាំងពីរដួងអាចជាតារាកិត្តិយសក្នុងចំណោមដទៃទៀត ដែលនឹងឡើងច្រៀងលើឆាកតន្ដ្រីដ៏ធំមួយនេះក្នុងប្រទេសកម្ពុជា។


តែទោះជាយ៉ាងណាក្ដីមានតែរង់ចាំការប្រកាសជាផ្លូវការប៉ុណ្ណោះដើម្បីឲ្យកាន់តែច្បាស់ ដូច្នេះប្រិយមិត្ដដែលជាអ្នកគាំទ្រតារាខេប៉ុបទាំងពីរដួងទាំងពីរកុំភ្លេចត្រៀមខ្លួនទាំងអស់គ្នា៕























Account
Security
Favourite Content