តារាម៉ូដែល និងជាតារាសម្តែង ទ្រី តារាវុធ បានឡើងទទួលពានរង្វាន់ Model Star Award ពីកម្មវិធី 2023 Asia Model Festival នៅ IVEX Studio, AK Plaza, Gwangmyoeng ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ នេះ។

ម៉ូដែលរាងខ្ពស់ស្រឡះរូបនេះ បានបង្ហាញអារម្មណ៍រំភើបក្រោយទទួលបានពានរង្វាន់ Model Star Award យ៉ាងដូច្នេះថា៖ «អរគុណសន្តិភាព មោទនភាព កិត្តិយសដែលទទួលបានសូមផ្តល់ជូនប្រទេសកម្ពុជា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និង ក្រុមគ្រួសារជាទីស្រលាញ់ អ្នកគាំទ្រគ្រប់រូប និង អ្នកផ្តល់ឲនូវគ្រប់ឱកាស អរគុណខ្លួនឯងដែលអាចរឹងមាំដើរទៅកាន់ក្តីស្រម៉ៃរបស់ខ្លួនឯង Congratulations to Daravuth Try for receiving Model Star Award in 2023 Asia Model Festival on Nov 05, 2023 at IVEX Studio, AK Plaza, Gwangmyoeng, Korea.»។


ក្រៅពីតារាម៉ូដែល ទ្រី តារាវុធ គេបានប្រទះឃើញ កីឡាការិនីស្នូគ័ររស់នៅប្រទេសកូរ៉េ គឺអ្នកនាង ស្រួង ភាវី ក៏បានបង្ហាញវត្តមានក្នុងកម្មវិធីដ៏ធំនេះដូចគ្នាដែរ។ គួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន កីឡាការិនីចិត្តធម៌រូបនេះ មិនត្រឹមតែចូលរួមក្នុងនាមជាភ្ញៀវកិត្តិយសនោះទេ ថែមទាំងទទួលបានពានរង្វាន់ Asia Special Award ពី 2023 Asia Model Festival ជាមួយគ្នានិងតារាម៉ូដែល ទ្រី តារាវុធ ថែមទៀតផង។



ក្នុងពិធីប្រគល់ពានរង្វាន់យប់មិញ កីឡាការិនី ស្រួង ភាវី និងតារាម៉ូដែល ទ្រី តារាវុធ បានថ្លែងអំណរគុណដល់កម្មវិធី 2023 Asia Model Festival ដែលបានប្រគល់ពានរង្វាន់ជូនអ្នកទាំងពីរ និងបានថ្លែងអំណរគុណដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ព្រោះបើគ្មានការគាំទ្រពីអ្នកគ្រប់គ្នា អ្នកទាំងពីរក៏មិនអាចមានឱកាសទទួលពានរង្វាន់លើឆាកអន្តរជាតិនេះឡើយ។ កីឡាការិនីរូបនេះសង្ឃឹមថា ពានទាំងនេះនឹងជាប្រយោជន៍ដល់ប្រជាជន និងជាមោទនភាព ជាក្តីសង្ឃឹមរបស់អ្នកទាំងអស់គ្នាផងដែរ៕























Account
Security
Favourite Content