សោកស្ដាយ! ក្រុមចម្រៀងនារីខេប៉ុបទាំង ៧ ដែលត្រូវរំសាយក្រុមនិងជួបរឿងធំនឹកស្មានមិនដល់ក្នុងឆ្នាំ២០២៤

អាចនិយាយបានថា ២០២៤ គឺជាឆ្នាំដ៏ច្របូកច្របល់មួយសម្រាប់វិស័យ K-Pop ខណៈមានការរំសាយដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមជាច្រើន។ ខណៈក្រុមចម្រៀងបុរសភាគច្រើនឡើងកូដស្រឺតៗ ប៉ុន្តែងាកមកផ្នែកក្រុមនារីវិញបែរជាជួបរឿងល្អក់កករបន្តបន្ទាប់។ ខាង​ក្រោម​នេះ​ AMS នឹងបង្ហាញ​ក្រុម​ចម្រៀង​ស្រី ៧​ក្រុម​ដែល​បាន​រំសាយ និងមានរឿងចាក​ចេញ​ពីផលិតកម្ម​ក្នុង​ឆ្នាំ​នេះ ដែលធ្វើ​ឱ្យ​អនាគត​របស់​ពួក​គេ​ស្ថិតក្នុងភាពមិន​ច្បាស់​លាស់៖

១. Cherry Bullet

ក្រុមនេះបានបង្ហាញខ្លួនក្នុងខែមករា ឆ្នាំ ២០១៩ ជាមួយនឹងអាល់ប៊ុមទោលដំបូង Let’s Play Cherry Bullet ។ ទោះបីជានៅពេលនោះ ពួកគេគឺជាក្រុមមានសមាជិក ១០ នាក់ ប៉ុន្តែនៅក្នុងខែធ្នូ ឆ្នាំ ២០១៩ សមាជិកបីនាក់បានបញ្ចប់កិច្ចសន្យាជាមួយ FNC Entertainment ហើយបានចាកចេញពីក្រុម។ ចុងក្រោយសមាជិករបស់ Cherry Bullet នៅសល់គ្នា ៧ នាក់គឺ Haeyoon, Yuju, Bora, Jiwon, Remi, Chaerin និង May ។ បន្ទាប់ពីមានសកម្មភាពរយៈពេល ៥ ឆ្នាំ ក្រុមនេះបានរំសាយជាផ្លូវការនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ បន្ទាប់ពីសមាជិក ៤ នាក់ក្នុងចំណោម ៧ នាក់បានបញ្ចប់កិច្ចសន្យារបស់ពួកគេជាមួយភ្នាក់ងារ។

២. NATURE

NATURE ចេញដំបូងក្នុងឆ្នាំ ២០១៨ ជាមួយនឹងអាល់ប៊ុម Girls and Flowers។ ក្រុមដែលមានសមាជិកប្រាំបួននាក់មួយនេះមានសកម្មភាពហូរហែរ និងបានចេញបទចម្រៀងជាញឹកញាប់រហូតដល់ឆ្នាំ ២០២២ នៅពេលដែលពួកគេបានចេញអាល់ប៊ុមតូចចុងក្រោយ NATURE World: Code W។ ក្នុងខែធ្នូ ឆ្នាំ ២០២៣ កិច្ចសន្យារបស់ពួកគេជាមួយស្លាកយីហោជប៉ុន PonyCanyon ត្រូវបានបញ្ចប់។ ប៉ុន្មានខែក្រោយមក នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៤ NATURE ក៏ត្រូវបានរំសាយ។ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​មានការ​បង្ហាញ​ថា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​ជប៉ុន​របស់​ក្រុមនេះ​គឺ Haru កំពុង​ធ្វើ​ការជានារីកំដរភ្ញៀវក្នុងបារប្រទេសជប៉ុន។

៣. WEKI MEKI

WEKI MEKI បានបង្ហាញខ្លួនជាលើកដំបូងក្រោមស្លាកផលិតកម្ម Fantagio ក្នុងឆ្នាំ ២០១៧ ជាក្រុមដែលមានសមាជិកប្រាំបីនាក់។ ក្រុម​ចម្រៀង​ស្រីមួយនេះ​បាន​រីករាយ​នឹង​អាជីព​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ ដោយ​បាន​ចេញអាល់ប៊ុមតូច​ចំនួន ៥ និងអាល់ប៊ុមចម្រៀង​ទោល​ពីរ។ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៤ ពួកគេបានចេញបទចម្រៀងចុងក្រោយ “CoinciDestiny” ហើយពីរខែក្រោយមក នៅថ្ងៃទី ១៦ ខែសីហា ក៏បានរំសាយក្រុមជាផ្លូវការ។

៤. NewJeans

ស្របពេលមានជម្លោះផ្លូវច្បាប់អូសបន្លាយជាយូររវាង HYBE, ADOR និងអតីតនាយកប្រតិបត្តិ ADOR Min Hee Jin ថ្មីៗនេះ NewJeans បានសម្រេចចិត្តចែកផ្លូវជាមួយភ្នាក់ងាររបស់ពួកគេ។ ការប្រកាសនេះត្រូវបានធ្វើឡើងដោយសមាជិកផ្ទាល់តាមរយៈសន្និសីទសារព័ត៌មានបន្ទាន់មួយនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ទោះបីជាសមាជិកទាំងនោះច្បាស់ថាពួកគេនឹងនៅជាមួយគ្នាជាក្រុម និងបន្តសកម្មភាពរបស់ពួកគេក្ដី ប៉ុន្តែពួកគេក៏ទទួលស្គាល់ផងដែរនូវលទ្ធភាពនៃការមិនអាចប្រើឈ្មោះ “NewJeans” ដោយសារបញ្ហាកម្មសិទ្ធិបញ្ញា។ មកដល់ពេលនេះ ជោគវាសនារបស់ NewJeans នៅតែមិនប្រាកដប្រជានៅឡើយ។

៥. LOOSSEMBLE

LOOSSEMBLE ដែលមានអតីតសមាជិកក្រុម LOONA ដូចជា Hyujin, Yeojin, ViVi, Gowon, និង Hyeju បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០២៣ បន្ទាប់ពីសមាជិក LOONA ទាំងអស់បានបញ្ចប់កិច្ចសន្យាផ្តាច់មុខជាមួយនឹងផលិតកម្មចាស់របស់ពួកគេ។ ប៉ុន្តែក្រោយរយៈ​ពេល​ជាង​មួយ​ឆ្នាំ​ នៅថ្ងៃទី ២៩ ខែវិច្ឆិកា CTDENM បានប្រកាសថាកិច្ចសន្យាផ្តាច់មុខរបស់សមាជិកជាមួយក្រុមហ៊ុនបានផុតកំណត់ហើយ។ ដោយសារមិនមានការពិភាក្សាអំពីការបន្តកុងត្រាថ្មី ធ្វើឱ្យអ្នកគាំទ្រ LOOSSEMBLE មានការបារម្ភអំពីលទ្ធភាពថាព័ត៌មាននេះអាចជាព័ត៌មានរំសាយជាថ្មីរបស់ពួកគេ។

៦. fromis_9

បន្ទាប់ពីបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ២០១៨ ក្រោមផលិតកម្ម Pledis ក្រុម fromis_9 បានបញ្ចេញអាល់ប៊ុម EPs ចំនួន ៥ អាល់ប៊ុមចម្រៀងទោលចំនួន ៥ អាល់ប៊ុមស្ទូឌីយោពេញមួយ និងបទចម្រៀងជាច្រើន។ យ៉ាងណាមិញ នៅថ្ងៃទី ២៩ ខែវិច្ឆិកា ក្រុមហ៊ុន Pledis Entertainment បានប្រកាសថាកិច្ចសន្យាផ្តាច់មុខរបស់ពួកគេត្រូវបានកំណត់ថានឹងផុតកំណត់នៅថ្ងៃទី ៣១ ខែធ្នូ ខណៈសមាជិកក្រុមនឹងចេញបទចម្រៀងចុងក្រោយមួយនៅថ្ងៃទី ២៣ ខែធ្នូ មុនពេលចាកចេញពីផលិតកម្ម។

៧. Cignature

Cignature បានបង្ហាញខ្លួនជាក្រុមមានសមាជិកប្រាំបួននាក់ក្នុងខែកុម្ភៈ ឆ្នាំ ២០២០ ក្រោមផលិតកម្ម C9 Entertainment ។ ក្រុមនេះបានកសាងកេរ្តិ៍ឈ្មោះយ៉ាងល្បីល្បាញក្នុងរយៈពេល ៤ ឆ្នាំ តាមរយៈអាល់ប៊ុម EPs ចំនួន ៥ និងអាល់ប៊ុមចម្រៀងទោលចំនួន ៧ ។ មិនតែប៉ុណ្ណោះ ពួកគេក៏បានឈ្នះពានរង្វាន់ Blooming Star Awards នៅកម្មវិធី Hanteo Music Awards ឆ្នាំ ២០២៣ ដែលជាជោគជ័យដ៏ធំមួយសម្រាប់ក្រុម។ ទន្ទឹមនឹងនេះ ក្នុងឆ្នាំដដែលនោះ សមាជិក Cignature Belle បានចូលរួមក្នុងកម្មវិធី SBS survival show Universe Ticket និងទទួលបានឱកាសក្នុងការ Debut ក្នុងក្រុម Unis។ នៅខែមករាឆ្នាំ ២០២៤ C9 Entertainment បានប្រកាសថា Belle នឹងត្រូវផ្សព្វផ្សាយជាសមាជិករបស់ Unis សម្រាប់រយៈពេល ២ ឆ្នាំកន្លះ ខណៈសមាជិក Cignature ដែលនៅសល់នឹងបន្តជាក្រុមដែលមានសមាជិកប្រាំមួយនាក់។ ទោះយ៉ាងណា នៅថ្ងៃទី ៣ ខែធ្នូ ក្រុមហ៊ុនបានប្រកាសថាសមាជិក Cignature ទាំងអស់បានយល់ព្រមជាឯកច្ឆ័ន្ទដើម្បីបញ្ចប់សកម្មភាពរបស់ពួកគេនៅថ្ងៃទី ៣០ ខែវិច្ឆិកា ហើយក្រុមនេះត្រូវបានរំសាយជាផ្លូវការ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ក្រសួងវប្បធម៌ បើកបង្រៀនជំនាញវិជ្ជាជីវៈដូនតា ឥតគិតថ្លៃ នៅខេត្តទាំង ៩ នេះ

ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​រៀប​ចំ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា ដោយ​ឥត​បង់​ថ្លៃ សម្រាប់​ឆ្នាំ ២០២៦ ជូន​ដល់​អ្នក​ជំនាន់​ក្រោយ​ដែល​មាន​បំណង​ចង់​បន្ត​វេន ក៏​ដូច​ជា​ថែរក្សា ការពារ ចំណេះ​ជំនាញ​ពី​អ្នក​

CEO ចិត្តទូលាយ! Jisoo ជូនកាបូប Dior តម្លៃខ្ទង់ ៣០០០ដុល្លារ ដល់បុគ្គលិកជាកាដូ

ផ្អែកតាមការចុះផ្សាយរបស់ Kbizoom នៅថ្ងៃទី៧ ខែមេសា នេះ Jisoo បាននាំយកកាបូបយីហោប្រណិត Dior មកចែកជូនជាកាដូដល់បុគ្គលិក​ប្រចាំក្រុមហ៊ុនខ្លួន ដោយកាបូបខ្លះមានតម្លៃខ្ពស់ដល់ទៅ ៤.៤៥លានវ៉ុន ឬប្រមាណ

មិនធម្មតា! សាន្ត កុសុមៈ ចង់ក្លាយជាតារា K-Pop ធ្លាប់ទៅប្រកួត Audition ផលិតកម្ម SM

ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​សុខ​ៗ​ស្រាប់តែ​តារា​សម្ដែង និង​ជា​គ្រូ​បង្រៀន កញ្ញា សាន្ត កុសុមៈ បាន​ទម្លាយ​រឿង​ដែល​មហាជន​មិន​ធ្លាប់​ដឹង។ នោះ​គឺ​កញ្ញា​ធ្លាប់​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​តារា K-Pop និង​បាន​ដាក់​ពាក្យ​ចូល​ប្រកួត Audition ថែម​ទៀត​ផង ដោយ

ដំណឹងល្អសម្រាប់ Carat! SEVENTEEN ប្រកាសបន្ដកិច្ចសន្យាគ្រប់សមាជិកទាំង ១៣ នាក់ដដែល

ក្រុមចម្រៀងបុរសលំដាប់ពិភពលោក SEVENTEEN បានធ្វើឱ្យអ្នកគាំទ្រ ជាពិសេស Carat នៅទូទាំងសកលលោករំភើប និងកក់ក្តៅជាខ្លាំងបន្ទាប់ពី S.Coups

ព្រះនាង ជេនណា ក្នុងឈុតទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាង « រាក្យសាទេវី»

TVC ថ្មី​របស់​ព្រះនាង នរោត្តម ជេនណា នៅ​ក្នុង​ការ​អបអរ​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ គេ​សង្កេត​ឃើញ​ថា​ទ្រង់​បាន​សម្ដែង ២ តួ​អង្គ ក្នុង​នោះ​មាន​១​គឺ​ជា​តួអង្គ​ទេវតា ព្រះនាង «រាក្យសាទេវី»។ បើ​ទោះ​

មានហេតុផលបែបនេះ ទើប Tiffany សម្រេចចុះអេតាស៊ីវិលជាមួយ Byun Yo Han មុនចូលរោងមង្គល

នៅក្នុងកម្មវិធី Please Take Care of My Refrigerator ដែលបានចាក់ផ្សាយកាលពីថ្ងៃទី ៥ ខែមេសា កន្លងទៅ Tiffany សមាជិកក្រុម Girls' Generation បានចែករំលែករឿងរ៉ាវដ៏ផ្អែមល្ហែមអំពីជីវិតអាពាហ៍ពិពាហ៍របស់នាង

Angelina Jolie ប្ដេជ្ញានឹងចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​លើក​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​តាម​ស្ថាប័ន​ក្រសួង និង​ថ្នាក់​ខេត្ត​ជាច្រើន​រូប​រួច​មក​ហើយ។ ដោយ​ថ្មី​ៗ​នេះ​ក្រៅពី​ទៅ​មើល​វិទ្យាល័យ​សំឡូត ក្នុង​គោល​បំណង​​

តួឯកស្រីរឿង Cinderella កញ្ញា Lily James បានមកទស្សនកិច្ចនៅកម្ពុជា និងបានលេងល្បែងប្រជាប្រិយខ្មែរ

​​តួ​ឯក​ស្រីក្នុង​រឿង​ដ៏​ល្បី​ល្បាញ​ជុំ​វិញ​ពិភពលោក «Cinderella» ឆ្នាំ ២០១៥ កញ្ញា Lily James បាន​មក​ធ្វើ​ដំណើរ​មក​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ពេល​ថ្មីៗកន្លង​ទៅ​នេះ តាម​រយៈ​អង្គការ unicef ដែល​នាងជាអ្នក​គាំទ្រ UNICEF UK ហើយបាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *